កីឡាករ​​នៅ​លីក​កំពូល​អឺរ៉ុប ១១​នាក់​នឹង​បង្ហាញ​ខ្លួន​ពេល​ជប៉ុន​មក​កម្ពុជា

កីឡាករ​​នៅ​លីក​កំពូល​អឺរ៉ុប ១១​នាក់​នឹង​បង្ហាញ​ខ្លួន​ពេល​ជប៉ុន​មក​កម្ពុជា

កីឡាករ​សញ្ជាតិ​ជប៉ុន ១១​នាក់ ដែល​កំពុង​លេង​នៅ​ក្លិប​នានា​នៃ​លីក​កំពូល​អឺរ៉ុប ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​រួម​ក្រុម​ជម្រើស​ជាតិ​ជាមួយ​កីឡាករ​ក្នុង​ស្រុក ១២​នាក់​ផ្សេង​ទៀត ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ នៅ​តំបន់​អាស៊ី ពូល​E ជុំទី២ ជើង​ទី​២ លើ​ទឹក​ដី​សិង្ហបុរី និង​កម្ពុជា​នា​ពេល​ខាង​មុខ។

 

កីឡាករ​​នៅ​លីក​កំពូល​អឺរ៉ុប ១១​នាក់​នឹង​បង្ហាញ​ខ្លួន​ពេល​ជប៉ុន​មក​កម្ពុជា

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ជប៉ុន

 

កីឡាករ​កំពុង​លេង​នៅ​ក្នុង​លីក​កំពូល​អឺរ៉ុប​ទាំង ១១​នាក់​នោះ​មាន​មក​ពី​​ក្លិប Hannover 96 (អាល្លឺម៉ង់) ២នាក់, ក្លិប Eintracht Frankfurt (​អាល្លឺម៉ង់​) ម្នាក់, ក្លិប Borussia Dortmund (អាល្លឺម៉ង់) ម្នាក់, ក្លិប Hertha BSC Berlin(អាល្លឺម៉ង់) ម្នាក់, ក្លិប FSV Mainz 05 (អាល្លឺម៉ង់) ម្នាក់, ក្លិប Southampton (​អង់គ្លេស) ​ម្នាក់, ក្លិប Liecester City (អង់គ្លេស) ម្នាក់, ក្លិប AC Milan (អ៊ីតាលី) ម្នាក់, ក្លិប Internazionale (​អ៊ីតាលី​) ម្នាក់ និង​ក្លិប Red Bull Salzburg (អូទ្រីស) ម្នាក់។

 

ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២៣​នាក់ ដែល​កោះ​ហៅ​ត្រៀម​ជួប​កម្ពុជា​នា​ថ្ងៃ​ទី១៧៖

 

​- អ្នកចាំទី
Higashiguchi Masaaki ក្រុម Gamba Osaka (ជប៉ុន)
Nishikawa Shusaku ក្រុម Urawa Reds (ជប៉ុន)
Hayashi Akihiro ក្រុម Sagan Tosu (ជប៉ុន)

 

- ខ្សែ​ការពារ
Nagatomo Yuto ក្រុម Internazionale (អ៊ីតាលី)
Makino Tomoaki ក្រុម Urawa Reds (ជប៉ុន)
Morishige Masato ក្រុម FC Tokyo (ជប៉ុន)
Yoshida Maya ក្រុម Southampton(អង់គ្លេស)
FuJiharu Hiroki ក្រុម Gamba Osaka (ជប៉ុន)
Maruyama Yuichi ក្រុម FC Tokyo (ជប៉ុន)
Sakai Hiroki ក្រុម Hannover 96 (អាល្លឺម៉ង់)

 

- ខ្សែ​បម្រើ
Hasebe Makoto ក្រុម Eintracht Frankfurt (អាល្លឺម៉ង់)
Kashiwagi Yosuke ក្រុម Urawa Reds (ជប៉ុន)
Shinji Kagawa ក្រុម Borussia Dortmund (អាល្លឺម៉ង់)
Kiyotake Hiroshi ក្រុម Hannover 96 (អាល្លឺម៉ង់)
Yamaguchi Hotaru ក្រុម Cerezo Osak (ជប៉ុន)
Endo Wataru ក្រុម Shonan Bellmare (ជប៉ុន)

 

- ខ្សែ​ប្រយុទ្ធ
Shinji Okazaki ក្រុម Liecester City (អង់គ្លេស)
Keisuke Honda ក្រុម AC Milan (អ៊ីតាលី)
Kanazaki Mu ក្រុម Kashima Antlers (ជប៉ុន)
Haraguchi Genki ក្រុម Hertha BSC Berlin (អាល្លឺម៉ង់)
Usami Takashi ក្រុម Gamba Osaka (ជប៉ុន)
Muto Yoshinori ក្រុម FSV Mainz 05 (អាល្លឺម៉ង់)
Minamino Takumi ក្រុម Red Bull Salzburg (អូទ្រីស)

 

អត្ថបទ៖ គង់ វិសាល
ប្រភព៖ JFA