បែលហ្សិក ឡើង​ឈរ​លេខ​មួយ​ FIFA Ranking លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ

បែលហ្សិក ឡើង​ឈរ​លេខ​មួយ​ FIFA Ranking លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ

បែលហ្សិក បាន​ឡើង​ឈរ​លេខ​មួយ​ក្នុង​ចំណាត់ថ្នាក់ FIFA World Ranking ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ខ្លួន។

 

បែលហ្សិក ឡើង​ឈរ​លេខ​មួយ​ FIFA Ranking លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ

 

ក្រុម​​ជម្រើសជាតិ​រហស្សនាម​បិសាច​ក្រហម​មួយ​នេះ បាន​លោត​ផ្លោះ​ពី​រ​ថ្នាក់ ពី​លេខ​៣​កាល​ពី​ខែ​មុន មក​ឈរ​លេខ​១​ក្នុង​ខែ​វិច្ឆិកា​នេះ ដោយ​រុញ​ទម្លាក់​ក្រុម​អាហ្សង់ទីន​ពី​លេខ​១ ទៅ​លេខ​៣ ឯ​ក្រុម​ជើង​ឯក​ពិភពលោក​អាល្លឺម៉ង់​នៅ​ឈរ​លេខ​២​ដដែល។

 

ចំណាត់ថ្នាក់​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្សេង​ទៀត​ក្នុង​ក្រុម​កំពូល​ទាំង​១០​ គឺ​ស៊ីលី ឡើង​ដល់​ទៅ​៤​លេខ មក​ឈរ​លេខ​៥ ខណៈ​អង់គ្លេស​ឡើង​ពី​លេខ​១០ មក​លេខ​៩ ឯ​អូទ្រីស​ចូល Top 10 នឹង​គេ​ដែរ ដោយ​ឡើង​ពី​លេខ​១១ មក​លេខ​១០ (កំណត់ត្រា​ល្អ​បំផុត​របស់​អូទ្រីស)។ ​ចំណែក​វែល ត្រូវ​ធ្លាក់​ចុះ​ពី​លេខ​៨ ទៅ​ដល់​លេខ​១៥៕​

 

បែលហ្សិក ឡើង​ឈរ​លេខ​មួយ​ FIFA Ranking លើក​ដំបូង​ក្នុង​ប្រវត្តិសាស្រ្ដ

 

ចុចអាន៖ កម្ពុជា​ឡើង​៣​លេខ​នៅ FIFA Ranking ​ខែ​វិច្ឆិកា​នេះ

 

ប្រែសម្រួល៖ សុវត្ថិ

ប្រភព៖ Fifa