រុស្ស៊ី បញ្ជូនប្រព័ន្ធការពារ ផ្លូវអាកាស ទៅកាន់ស៊ីរី ដើម្បីការពារ កងកម្លាំងរបស់ខ្លួន

ដាណឺម៉ាក ៖ យោងតាម ការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ ផ្លូវការស៊ីរី (ភ្នាក់ងារព័ត៌មាន សាណា) នៅថ្ងៃ ព្រហស្បតិ៍នេះថា រដ្ឋាភិបាលរុស្ស៊ី បានបញ្ជូនប្រព័ន្ធការពារ ផ្លូវអាកាស ទៅកាន់ប្រទេសស៊ីរី ដើម្បីការពារ កងទ័ព អាកាសរបស់ខ្លួន ពីការវាយប្រហារ របស់ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម IS ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ដោយដកស្រង់ប្រភពពីព័ត៌មាន សាណាបន្ដទៀតថា ប្រព័ន្ធការពារ ត្រូវបានដាក់ពង្រាយនៅស៊ីរី ដើម្បីការពារនូវដំណើរ ប្រតិបត្តិការ របស់យន្ដ ហោះចម្បាំងរុស្ស៊ីនៅទីនោះ និងប្រយោជន៍ ការពារស្ថានភាពបន្ទាន់ផ្សេងទៀត ។

អគ្គមេបញ្ជាការ នៃកងកម្លាំងទ័ពអាកាសរុស្ស៊ី លោក វ៉ិចទ័រ នីកូឡា បាននិយាយថា « យើងបាន គិតគូពីការ គំរាម កំហែងទាំងឡាយណា ដែលអាចទៅរួច និងបញ្ជូនប្រព័ន្ធនេះទៅកាន់ស៊ីរី មិនត្រឹមតែការពារយន្ត ហោះចម្បាំង និងការបាញ់ឧទ្ធម្ភាគចក្រប៉ុណ្ណោះទេ វាថែមទាំងមាន ប្រព័ន្ធការពារមីស៊ីលបាញ់យន្តហោះ ដើម្បីប្រើនៅក្នុង សេណារីយ៉ូ ដូចជាករណីយន្ដហោះ ត្រូវបានគេប្លន់ យកពីមូលដ្ឋានអាកាសស៊ីរី នោះវាក៏នឹង ត្រូវបានកំណត់ទិស ដៅ តាមរយៈមូលដ្ឋានអាកាសរបស់យើងដូចគ្នា ។

គួរបញ្ជាក់ផងដែរថា រុស្ស៊ីបានចាប់ផ្ដើមប្រតិបត្តិការ វាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធ នៅស៊ីរីចាប់តាំង ពីថ្ងៃទី ៣០ ខែកញ្ញា ក្រោមចលនាវាយប្រហារតាមថ្មើជើង ជួយពីក្រោម ដោយកងទ័ពរដ្ឋាភិបាលស៊ីរី ប្រឆាំងនឹងក្រុម ឧទ្ទាម រដ្ឋឥស្លាម ៕

រុស្ស៊ី បញ្ជូនប្រព័ន្ធការពារ ផ្លូវអាកាស ទៅកាន់ស៊ីរី ដើម្បីការពារ កងកម្លាំងរបស់ខ្លួន