មូលហេតុ​នៃ​ការ​លែងលះ​រវាង​តារា​សម្តែង​ហុងកុង​នាង ជី​ជី និង​ឈ្មួញ​អ្នកមាន​តៃវ៉ាន់​

Sanofi

​យោងតាម​របាយការណ៍​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហុងកុង​បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​នេះ​នាង ក្វាន់ ជី​លីន ហៅ (​ជី​ជី​) ដែលជា​កំពូល​តារា​សម្តែង​ជើងចាស់​ហុងកុង​បាន​ទម្លាយ​រឿង​អាថ៌កំបាំង​នៃ ចំណងស្នេហា រវាង រូបនាង និង​លោក ឈើ​ន ថៃ​មីង ដែលជា​ពាណិជ្ជករ​តៃវ៉ាន់​មានទ្រព្យ​ស្តុកស្តម្ភ​ឱ្យដឹងថា «​ពួកយើង​មិនមែន បែក បាក់​គ្នា​ទេ​តែ​លែងលះគ្នា​» ។​​ចំណង​ស្នេហ៍​រវាង ជី​ជី និង​លោក ឈើ​ន គឺមាន​រយៈពេល ៨​ឆ្នាំ​មកហើយ ដោយ​កាលពី​ខែមេសា ឆ្នាំ ២០១៥ មាន​លេចឮ​ព័ត៌មាន​ថា ពួកគេ​នឹង​រៀបការ​ពេញលក្ខណៈ​នៅ​ប្រទេស​បារាំង ប៉ុន្តែ​កាលណោះ​ត្រូវបាន ជី​ជី បដិសេធ ។

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​អ្នកដឹង​ហេតុការណ៍​ម្នាក់​បាន​ឲ្យ​ដឹងថា ពួកគេ​បាន​លួច​រៀបការ​ពេញ​លក្ខ ណៈ​រួចជាស្រេច​ទៅហើយ​កាលពីដើមឆ្នាំ ២០១៤ នៅ​ប្រទេស​បារាំង ។ អ្វីដែល​គេ​មិន​នឹកស្មាន​ដល់​នោះ គឺ​បន្ទាប់ ពី​រួម​រស់នៅ​ជាមួយគ្នា​អស់​មួយរយៈ​ពេល​មក​ក៏​ចាប់ផ្តើម​មានរឿង​រកាំរ​កូ​ស និង​ឈ្លោះប្រកែក​គ្នា​ឥត​លោះ​ថ្ងៃ ។ ភាព​រកាំរកូស​នេះ គឺ​ច្រើន​ផ្តើមចេញពី​ការ​ប្រចណ្ឌ​ដោយ​លោក ឈើ​ន ឧស្សាហ៍​ដើរ​ស៊ីផឹក និង​មាន​ស្រី ក្មេងៗ អង្គុយ​កំដរ ទើប​ទីបំផុត​នាង ជី​ជី សុំ​រស់នៅ​បែក​គ្នា​មួយរយៈ ។

មូលហេតុ​នៃ​ការសម្រេចចិត្ត​រស់នៅ​បែក​គ្នា​មួយរយៈ​នេះ គឺ​មិនមែន​ផ្តើមចេញពី​ការ​ប្រចណ្ឌ ឬ​មាន​ជន ទី​បី ចូល​ជ្រៀតជ្រែក​នោះឡើយ គឺ​តាមពិតទៅ​ផ្តើមចេញពី​រឿង​អាពាហ៍ពិពាហ៍​លួចលាក់​នេះ​តែម្តង ដែល​អ្នក ទាំងពីរ​មិនអាច​ប្រកាស​ជា​សាធារណៈ​បាន​ទើប​មិនអាច​ឲ្យ ជី​ជី ទ្រាំ​បាន​តទៅទៀត ។​​ប្រភពពី​អ្នកដឹង​ហេតុការណ៍​បាន​ឲ្យ​ដឹង​ទៀតថា ជីវិត​អាពាហ៍ពិពាហ៍​រយៈពេល​មួយឆ្នាំ​រវាង ជី​ជី និង​លោក ឈើ​ន នោះ គឺ​ភាគី​ខាង​ប្រុស​មិន​ព្រម​ចេញមុខ​ប្រកាស​ពី​ទំនាក់ទំនង​រវាង​ពួកគេ​ទាំងពីរ​នោះឡើយ ។

មូលហេតុ ដោយសារតែ​លោក ឈើ​ន បារម្ភ​ខ្លាច​ប្រពន្ធដើម​មិនអាច​ទទួលយកបាន ។ ម្យ៉ាងទៀត​កូនស្រី​ទាំងពីរ​របស់ លោក ក៏​មិន​ចង់​ឲ្យ​លោក​រៀបការ​ជាមួយ ជី​ជី ដែរ ។ ដូច្នេះហើយ​ទើប​លោក ឈើ​ន សម្ងំ​នៅ​ស្ងៀម​រហូត ។ មិនតែប៉ុណ្ណោះ លោក ឈើ​ន បាន​ហាម ជី​ជី មិន​ឲ្យ​ប្រកាស​ពី​រឿង​អាពាហ៍ពិពាហ៍​លួច លាក់​នេះ​ទៀតផង​ដែល សូម្បីតែ​នៅ​ចំពោះមុខ​មិត្តភក្តិ​ក៏​មិនត្រូវ​និយាយ​ពី​រឿងនេះ​ដែរ ។ គួបផ្សំ​ជាមួយនឹង​ជម្លោះ​ផ្សេងៗ​ផង​នោះ​ទើប​ទីបំផុត​ចំណង​ស្នេហ៍​របស់​ពួកគេ​បាន​ឈានចូល​ដល់ ផ្លូវ​បំ បែក ដោយ​ចែកផ្លូវ​គ្នា​ដើរ​រៀងៗ​ខ្លួន ។​ព័ត៌មាន​ចុងក្រោយ គឺ​បន្ទាប់ពី​លោក ឈើ​ន សុខចិត្ត​ចុះហត្ថលេខា​លើ​លិខិត​សុំ​លែងលះ​រួចមក​នាង ជី​ជី នៅ​មិនទាន់​ទាមទារ​ពី​ប្រាក់​ចិញ្ចឹម និង​បែងចែក​ទ្រព្យសម្បត្តិ​អ្វី​នៅឡើយ​ទេ ៕ គ ឡេង​
​ ​ ​ ​ ​ ​ ​ ​ ​ ​ ​
​   

Related