AirAsia ឈ្នះ​ពាន​រង្វាន់​ «ក្រុម​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​ឈាន​មុខ​គេ​ប្រចាំ​តំបន់​អាស៊ី»


AirAsia ឈ្នះ​ពាន​រង្វាន់​ «ក្រុម​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​ឈាន​មុខ​គេ​ប្រចាំ​តំបន់​អាស៊ី»

កាល​ពី​ចុង​ខែ​តុលា​កន្លង​ទៅ​នេះ ​AirAsia បាន​បង្កើត​ប្រវត្តិ​សាស្រ្ត​សារ​ជា​ថ្មី​ម្តង​ទៀត​ ដោយ​បាន​ក្លាយ​ជា​​ក្រុម​ហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ទី១ ដែល​​បាន​ឈ្នះ​ពាន​រង្វាន់​​​ «ក្រុម​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​ឈានមុខគេ​​ប្រចាំ​តំបន់​អាស៊ី» ពី​​​ពាន​រង្វាន់ World Travel Awards ​(អាស៊ីនិងអូស្រ្តាលី)​​ ឆ្នាំ២០១៥។

​ 

ក្រុម​ហ៊ុន​អាកាសចរណ៍​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​បេក្ខភាព​​​​​ក្នុង​ប្រភេទ​ «ក្រុមអ្នក​បម្រើ​ការ​លើ​យន្ត​​ហោះ​​ឈាន​មុខ​គេ​​ប្រចាំ​តំបន់​អាស៊ី» នេះ​រួមមាន​ Air India, Cathay Pacific Airways, China Southern Airlines, Garuda Indonesia, Hainan Airlines, Hong Kong Airlines, Korean Air, Malaysia Airlines, Singapore Airlines, SriLankan Airlines និង​ Thai Airways។
 

AirAsia ឈ្នះ​ពាន​រង្វាន់​ «ក្រុម​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​ឈាន​មុខ​គេ​ប្រចាំ​តំបន់​អាស៊ី»លោក​ស្រី​ Aireen Omar នាយកប្រតិបត្តិ​ក្រុមហ៊ុន​ AirAsia Berhad ទទួល​ពានរង្វាន់

 

លោក​ Tony Fernandes ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ AirAsia មាន​ប្រសាសន៍ថា​ «ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​សមិទ្ធិផល​ដែល​ក្រុមអ្នក​បម្រើការ​លើ​យន្ត​ហោះ​របស់​យើង​សម្រេច​បាន​នៅ​ពេល​នេះ។​ ថ្ងៃ​នេះ​គឺ​ជា​ឧទាហរណ៍​​ដ៏​ជាក់ស្តែង​ចំពោះ​អ្វី​ដែល​ហៅ​ថា​ការពង្រីក​វិសាលភាព​។ យើង​មិន​ត្រឹម​តែ​ជាក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​យើង​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​ផ្តល់​នូវ​តម្លៃ​ខ្ពស់។​ ការ​ឈ្នះ​ពានរង្វាន់​ «​ក្រុមអ្នក​បម្រើការ​លើ​យន្ត​ហោះ​ឈាន​មុខគេ​​ប្រចាំ​​តំបន់​អាស៊ី» នេះ​ជា​សក្ខី​ភាព​បញ្ជាក់​ថា​ តម្លៃ​ទាប​មិន​មាន​ន័យ​ថា​គុណ​ភាព​អន់​នោះ​ទេ»។​ «សេវា​កម្ម​ប្រកប​ដោយ​ឧត្តម​ភាព​ គឺ​ជា​អ្វី​ដែល​យើង​បាន​និង​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​​ ហើយ​ជ័យ​លាភី​ក្នុង​ថ្ងៃ​នេះ​បង្ហាញ​​​ថា​​យើង​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ដ៏​ត្រឹម​ត្រូវ​មួយ​។​ យើង​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​អ្នក​​ទាំង​អស់​គ្នា​ដែល​បាន​បោះ​ឆ្នោត​​គាំទ្រ​​ ហើយ​ខ្ញុំ​សូម​អបអរសាទរ​​​ក្រៃ​លែង​ចំពោះ​ក្រុម​អ្នក​បម្រើការ​លើ​យន្ត​ហោះ​របស់​​យើង​​ផង​ដែរ។​ យើង​គឺ​ជា​​ក្រុម​អ្នក​បម្រើ​ការ​លើ​យន្ត​ហោះ​ដំបូង​គេ និង​តែមួយ​គត់​ដែល​ត្រូវ​បាន​ដាក់​បញ្ចូល​បេក្ខភាព​នៅ​ក្នុង​ប្រភេទ​នេះ ហើយ​ជា​លទ្ធផល​​យើង​បាន​ឈ្នះពាន​រង្វាន់នេះ​!​ យើង​នឹង​បន្ត​ប្រឹង​ប្រែង​ឱ្យ​អស់​ពី​សម្ថភាព​ដើម្បី​អតិថិជន​របស់​យើង​» លោក​ Tony Fernandes បន្ថែម។​​

 
ក្រុមហ៊ុន​អាកាសចរណ៍​នេះ​ ត្រូវ​បាន​ដាក់​បញ្ចូល​បេក្ខភាព​ទៅ​ក្នុង៤​ប្រភេទ​ពានរង្វាន់​ផ្សេងគ្នា​បន្ថែម​ទៀត​សម្រាប់​កម្មវិធី​​ World Travel Awards 2015 បន្ទាប់​​ ដែល​នឹង​ប្រារព្ធ​ឡើង​នៅ​ខែ​ធ្នូ​ ឆ្នាំ​២០១៥។​ ជា​លើក​ទី១ ក្រុមហ៊ុន​ AirAsia ត្រូវ​បាន​ដាក់​បញ្ចូល​បេក្ខភាព​ទៅ​ក្នុង​ប្រភេទ​ «ក្រុម​អ្នក​បម្រើការ​លើយន្តហោះ​ឈាន​មុខ​គេ​លើ​ពិភពលោក»,​​ «គេហទំព័រ​ក្រុមហ៊ុន​​អាកាស​ចរណ៍តម្លៃ​ទាប​ឈាន​មុខ​គេ​លើ​ពិភពលោក»”​​ និង​ “«កម្មវិធី (Application) ក្រុមហ៊ុន​អាកាសចរណ៍​​តម្លៃ​ទាប​ឈាន​មុខ​គេ​លើ​ពិភពលោក​​» ខណៈ​ដែល​​ប្រភេទ​ពាន​រង្វាន់​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ឈាន​មុខ​គេ​លើ​ពិភពលោក​ត្រូវ​បាន​​​ដាក់​បញ្ចូល​បេក្ខភាព​​​ជា​លើក​ទី​៤​ជាប់​ៗ​គ្នា​​។​
AirAsia ក៏​ត្រូវ​បាន​ផ្តល់​ងារ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ល្អបំផុត​​ប្រចាំ​តំបន់​អាស៊ី និង​លើ​ពិភពលោក​ផងដែរ​​ដោយ​ Skytrax អស់​រយៈពេល​៧ឆ្នាំ​ជាប់ៗ​គ្នា​មក​ហើយ​​គិតចាប់​ពី​ឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៥នេះ។​
 

សម្រាប់​ព័ត៌មាន​ រួម​ជាមួយ​កម្មវិធី​ពិសេសៗ និង​សកម្មភាព​ថ្មីៗ​របស់ AirAsia សូម​តាមដាន​​នៅ​លើ​បណ្តាញ​សង្គម​​ Facebook (facebook.com/AirAsia) និង​ Twitter (twitter.com/AirAsia)៕