​ទារក​អាយុ ៤ ទៅ ៥ ខែ អាច​ធ្វើ​អ្វី​បាន​ខ្លះ​?

​ទារក​អាយុ ៤ ទៅ ៥ ខែ អាច​ធ្វើ​អ្វី​បាន​ខ្លះ​?

​ទារក​អាយុ ៤ ខែ​
•​    ​ព​ត់ ឬ​លាតសន្ធឹង​ជើង​
•​    ​អាច​កាន់​របស់​ជាប់ ពេល​អង្គុយ ឬ​គេង​
•​    ​លើកដៃ ឬ​ជើង ផុត​ពី​កម្រាល​ឥដ្ឋ​
•​    ​ចេះ​ស្ទាប ឬ​ប៉ះ​ដៃ ជើង និង​ពោះ​ខ្លួនឯង​
•​    ​មើល​រូបភាព​ធំៗ នៅក្នុង​សៀវភៅ​ឃើញ និង​អាច​បើក​ទំព័រ​បន្ទាប់​
•​    ​តាម​សម្លឹងមើល វត្ថុ​ដែល​មាន​ចលនា​
•​    ​ចាប់​ចំណី​ដាក់​មាត់​
•​    ​ក្រឡេក​រក​មើល​របស់​ណាមួយ ដែល​ទើបនឹង​ឃើញ ឬ​ទើប​នឹង​ធ្វើ​ធ្លាក់​
•​    ​ដៃ និង​ភ្នែកមាន​ទំនាក់ទំនង​គ្នា​ល្អ​
•​    ​សម្លឹង​មើល​របស់​លេង ហើយ​ចង់​បាន​
•​    ​លើកជើង​ម្ខាង​ពី​កម្រិត​ឥដ្ឋ ពេល​ជើង​ម្ខាង​ទៀត ស្ថិតនៅ​លើ​ឥដ្ឋ​
•​    ​ចេះ​ស្រែក ចេះ​ថ្ងូរ​
•​    ​អាច​អង្គុយ​ត្រង់ ពេល​អ្នក​ជួយ​
•​    ​អាច​មើល​ត្រលប់​ក្រោយ​
•​    ​អាច​យក​ក្រណាត់ ឬ​ខោ​អាវ ដែល​បាំង​លើ​មុខ​ចេញ​។​

​ទារក​អាយុ ៥ ខែ​
•​    ​ពេល​ទ្រោប​ខ្លួន ចេះ​បង្វិលខ្លួន​ជុំវិញ​
•​    ​រុញ​ខ្លួន​ថយក្រោយ ឬ​ទៅ​មុខ​
•​    ​វៀរ​ទៅរ​ក​របស់​លេង ហើយ​ចាប់​កាន់​
•​    ​ញ៉ុក​ដៃ​ដាក់​មាត់​
•​    ​ចេះ​ផឹកទឹក​ពី​កែវ ពេល​អ្នក​ជួយ​
•​    ​ប្រើ​ដៃ​ទាំង​ពីរ​ព្រម​គ្នា​
•​    ​កាន់​របស់​លេង ហើយ​គ្រវី​
•​    ​ចាប់​របស់​ផ្សេងៗ​ដាក់​ក្នុង​មាត់​
•​    ​ចង្អុល​វត្ថុ​ណាមួយ​
•​    ​ផ្ទេរ​របស់​លេង ពី​ដៃ​ម្ខាង​ទៅ​ដៃ​ម្ខាង​ទៀត​
•​    ​ចូល​ចិត្ត​លើ​ក​របស់​ឡើង​លើ​
•​    ​បើក​សៀវភៅ​លេង​
•​    ​រុញ​បាល់​ចុះឡើង​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។