លោកឧត្តមសេនីយ៏ អាត់ ខែម នាំ​យក​អំណោយ​របស់​ប្រធាន​ក្រុម​ការងារ ទៅ​ប្រគល់​ជូន​ជន​ក្រីក្រ ពិការ និង​គ្មាន​ទីពឹង​៤នាក់

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៏អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បាននាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្ភារ:ប្រើប្រាស់ និងថវិកា មួយចំនួន ទៅប្រគល់ជូនបុរសពិការជើងពោះម៉ាយ ស្រ្តីពិការជើងម៉េមាយ និងស្រ្តីពិការភ្នែកទាំង២ មានមេរោគរបេង នៅភូមិខ្ចាស់ ឃុំបុស្បូវ រួចបានបន្តទៅប្រគល់ផ្ទះមួយខ្នងទៀត ជូនស្រ្តីម៉េម៉ាយ នៅឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា អំណោយទាំងនេះ គឺជាការឧបត្ថម្ភ ពីលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ ដែលបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូគ្រប់ពេលវេលា ពីថ្នាក់ដឹកនាំ ទៅលើប្រជាពលរដ្ឋតាមមូលដ្ឋាន ជាពិសេសនៅទូទាំងខេត្តបន្ទាយមានជ័យ តែម្តងដោយ លោកឧបនាយករដ្ឋមន្រ្តី បានប្រកាសថា នឹងលែងឲ្យមានផ្ទះប្រកស្លឹក ឫស្បូវទៀតឡើយ។

លោកឧត្តមសេនីយ៏ស្នងការ បានលើកឡើងថា ប្រជាពលរដ្ឋ២នាក់ ដែលពិការជើងនោះ គឺកើតឡើងនៅសម័យសង្គ្រាម ហើយជាបរុសពោះម៉ាយ ស្រ្តីម៉េមាយ ខណ:ដែលស្រ្តីមហនាក់ទៀតនោះគឺ ពិការភ្នែកទាំងសងខាងហើយ មានជំងឺរបេងទៀតផង ។

ក្រោយបញ្ចប់ការចែកអំណោយ ជូនជនក្រីក្រទាំង៣នាក់រួច លោកឧត្តមសេនីយ៏ អាត់ ខែម បានដឹកនាំក្រុមការងារ បន្តទៅប្រគល់ផ្ទះមួយខ្នងដល់ស្រ្តីម៉េម៉ាយ នៅឃំុតាផូ ដែលគ្មានទីពឹងផងដែរ។

លោកស្នងការបានលើកឡើង ពីការគិតសុខទុក្ខ របស់ថ្នាក់ដឹកនាំ គ្រប់ពេលវេលា ចំពោះប្រជាពលរដ្ឋរបស់ខ្លួន ហើយលោក បានផ្តាំផ្ញើដល់នគរបាលមូលដ្ឋាន ទាំងអស់ ត្រូវតាមដាន ចំពោះបញ្ហាទាំងឡាយ រួចហើយត្រូវរាយការណ៏ ទៅថ្នាក់លើ ដើម្បីដោះស្រាយតាមការជាក់ស្តែង។