ប្រកាសតែងតាំង តួនាទីផ្ទេរមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនដល់នគរបាល ខេត្តព្រះសីហនុ និងកំពង់ស្ពឺ

ព្រះសីហនុ៖ នៅស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ នាវេលាម៉ោង ២:៣០នាទី រសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានរៀបចំពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្ត្រី នគរបាលជាតិ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ចាន់ អ៊ាន អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាន នាយកដ្ឋានបុគ្គលិក លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ។

នៅក្នុងពិធីនេះ ក៏មានការចូលរួមជាភ្ញៀវកិត្តិយស ពីអស់លោកប្រតិភូអមដំណើរគណៈអធិបតី ប្រធានសាលា ដំបូងខេត្ត លោកស្រីព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការរងសឹងខេត្ត និងអស់លោកប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកស្នងការរងនគរបាលខេត្តអភិបាល ក្រុង-ស្រុក លោកនាយ-នាយរង ការិ.លោកអធិការនគរបាល ក្រុង-ស្រុក ព្រមទាំងមានការចូលរួមពីនាយនគរបាល ប៉ុស្តិ៍ សរុបចំនួន១១០នាក់។

ក្នុងពិធីប្រកាសនេះរួមមាន តែងតាំងមុខតំណែង ស្នងការរងនគរបាល ខេត្តព្រះសីហនុម្នាក់ បំពាក់ឋានន្តរសក្តិ ថ្នាក់ឧ.ត្រី ៣រូប (មកពីស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ២រូប) បំពាក់ឋានន្តរសក្តិ ថ្នាក់ វ.ឯក ចំនួន ៧រូប និងមកពីស្នងការដ្ឋាន នគរបាលខេត្តកំពង់ស្ពឺ ចំនួន ២រូប )។

លោកឧត្តមសេនីយ៏ស្នងការនគរបាល ខេត្តព្រះសីហនុ ជួន ណារិន្ទ បានលើកឡើងពីលទ្ធផល នៃប្រតិបត្តិការ បង្ក្រាបបទល្មើស ជាច្រើនករណីនាពេលកន្លងមក ដែលធ្វើអោយប្រជាពលរដ្ឋ មានភាពកក់ក្តៅ សម្រាប់ការរស់នៅ និងរកស៊ីប្រចាំថ្ងៃ ហើយលោស្នងការ បានប្តេជ្ញា បន្តការងារកាន់តែមាន ប្រសិទ្ធភាព ខ្លាំងឡើងថែមទៀត តបតាម ការចង់បាន របស់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទាំងមូល។

នាយឧត្តមសេនីយ៏ លោក ចាន់ អ៊ាន បានមានប្រសាន៏ផ្តាំផ្ញើ ទៅកាន់មន្រ្តីតែងតាំងថ្មីថា មន្រ្តីនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់ទៅលើការងារ អនុវត្តន៏ឲ្យបាននូវការងារ ដែលរាជរដ្ឋាភិបាលប្រគល់ជូនឲ្យបំរើប្រជាពលរដ្ឋ និងសង្គមឲ្យល្អហើយធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋនៅគ្រប់តំបន់ មានសុវត្តិភាព និងត្រូវជួយរាល់ទុកធុរៈ របស់ ប្រជាពលរដ្ឋនៅពេល គាត់មានឧបសគ្គ។

 ហើយត្រូវអនុវត្តន៏ទៅតាមតួនាទីជាសម្ថតិកិច្ច មានក្រមសីលធម៌ សុភាពរៀបសារ ចេះស្រលាញ់គ្នារួមសាមគ្គីគ្នា រក្សាភាពផ្ទៃក្នុងឲ្យបានល្អ ចេះសហការណ៏គ្នាជាមួយ ស្ថាបណ្ណ័ផ្សេងៗហើយបំរើប្រជាពលរដ្ឋឲ្យ អស់ពីចិត្តជូន គាត់ដោយមិនប្រកាន់ និន្នាការនយោបាយ ឬពូជសាសន៏ឡើយ ៕