ពលរដ្ឋឃុំ​ក្រពើ​ពីរ​ សាទរ​ចំ​ពោះ​ដំណោះ​ស្រាយ​ជុំ​វិញ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​មាន​នៅ​ក្នុង​ឃុំ

ពោធិសាត់ ៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំប្រតិភូថ្នាក់ខេត្ត ស្រុក និង អង្គភាពមន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងឃុំក្រពើពីរ ប្រមាណជាង ១៣០០នាក់ នាព្រឹកថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០១៥ នៅបរិវេណសាលាឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោក ស៊ូ ឈួន ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំក្រពើពីរ បានជម្រាបថា ៖ ឃុំក្រពើពីរជាឃុំមួយដែលដាច់ស្រយាល មានផ្ទៃដីសរុប ៦៥៦០០ហិកតា មានប្រជាពលរដ្ឋសរុបចំនួន ៦០៧៨នាក់ ស្មើនឹង ១៣៣៤គ្រួសារ មានចម្ងាយផ្លូវ ប្រមាណ ១៦២គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ។  ប្រជាពលរដ្ឋភាគច្រើន ប្រកបរបរចឹញ្ចឹមជីវិតពឹងផ្អែកលើវិស័យកសិកម្មទាំងស្រុង  គឺដំណាំវិលជុំតាមរដូវ ដំណាំស្រូវចំការ និង ប្រមូលអនុផលព្រៃឈើជាលក្ខណៈគ្រួសារបន្តិចបន្ទួច ។ បច្ចុប្បន្នឃុំក្រពើពីរ មាន ០៣ភូមិ និង ០៥ភូមិ ឧបសម្ព័ន្ធជាចំណុះ ក្នុងនោះមាន ភូមិក្រសាំងព្នៅ ភូមិកុំប៉ង ភូមិអូររំចេក ភូមិស្មែត និង ភូមិបឹងរំលេច ដែលភូមិទាំងប្រាំនេះកំពុងធ្វើសំណើទៅក្រសួងមហាផ្ទៃ ដើម្បីសុំការទទួលស្គាល់ទៅតាមផ្លូវច្បាប់ ។

លោកបានបន្តទៀតថា ឃុំរបស់លោក នៅមានបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ក្នុងសតិអារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋ ដែលហួសពីសមត្ថភាពរបស់រដ្ឋបាលឃុំដូចជា ៖ ដីធ្លី ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ។ ល។

លោក ម៉ៅ ធនិន បានថ្លែងថា ៖រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែបានការគិតគូ អំពីទុកលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេស ។ ជាក់ស្តែងក្នុងថ្ងៃនេះ យើងបានជួបសំណេះសំណាលសួរសុខទុក្ខគ្នា ដើម្បីឲ្យដឹងនូវបញ្ហាប្រឈម និង ចំណុចអសកម្មដែលអនុវត្តន៍នៅខ្វះចន្លោះកន្លងមក ធ្វើការសិក្សា និងឈានទៅរកដោះស្រាយទាំងអស់គ្នា ទៅតាមលទ្ធភាពជាក់ស្តែង ។

លោកអភិបាលខេត្តសូមឲ្យបងប្អូនប្រជាពលរដ្ឋ ស្រលាញ់គ្នាដូចជាក្រុមគ្រួសារតែមួយ អ្នកណាមានបញ្ហាត្រូវជួយគ្នាទៅវិញទៅមក មានការយោគយល់អធ្យាស្រ័យគ្នា ពិសេសត្រូវធ្វើជាបណ្ដាញដ៏ល្អក្ដាប់មុខសញ្ញាចោរកម្ម គ្រឿងញៀន បទល្មើស និង ហេតុការណ៍ផ្សេងៗ រាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចជាបន្ទាន់ដើម្បីចាត់វិធានការណ៍ ។

ដោយសម្តែងនូវទឹកចិត្តគោរពស្រឡាញ់គ្នា ដូចជាគ្រួសារតែមួយ លោក បានរៀបចំនូវអំណោយកំដរដៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ១៣០០នាក់ ក្នុងម្នាក់ៗទទួល សារុងម្នាក់រ ១ ផងដែរ ៕