ស្លាប់​៥ របួសធ្ងន់​ស្រាល​១៦​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​៥ វិច្ឆិកា​

ភ្នំពេញ:  នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន៨​លើក យប់ ២​លើក​, បណ្តាលអោយ​មនុស្ស​ស្លាប់ ៤​នាក់​(​ស្រី ១​នាក់​) អ្នករបួសធ្ងន់ ១១នាក់​(​ប្រុស ) របួសស្រាល ៥​នាក់​(​ស្រី ១​នាក់​)​។​នេះ​បើ​យោងតាម របាយការណ៍របស់​អគ្គ​ស្នងការ​នគរបាលជាតិ​។​

​តាម របាយការណ៍​របស់​អគ្គ​ស្នងការ​នគរបាលជាតិ បានអោយដឹងថា ក្នុង​គ្រោះថ្នាក់ចរាចរណ៍ ទាំង ៨​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ១២​គ្រឿងក្នុងនោះ​មាន​ម៉ូតូ​ចំនួន ៩​គ្រឿង​, រថយន្ត​ធុន​តូច ១​គ្រឿង​, រថយន្ត​ធុន​ធំ ១​គ្រឿង​,ម៉ូតូ​រ៉ឺម៉ក ១​គ្រឿង​, ថ្មើរជើង ១​គ្រឿង ។​

​មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ៤​លើក​, បត់គ្រោះថ្នាក់ ២​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក​, មិន​ប្រកាន់​ស្តាំ ១​លើក​, ក្នុងនោះ​អ្នកមិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៣​នាក់​(​យប់ ៦​នាក់​) ។​

​ក្នុងនោះ​មាន​រថយន្ត​ដែល​ត្រូវធ្វើ​ការផាកពិន័យ​សរុប​ចំនួន ១,៨៤៩​គ្រឿង (​រថយន្ត​ធំ៨១២​គ្រឿង​) ស្មើ​និង ១,៨៥៣​ករណី​, ល្មើស​ក្រដាស​ស្នាម​មាន ១,១១០​គ្រឿងស្មើនឹង ១,១១៤​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ៧៣៩​គ្រឿង ស្មើនឹង ៧៣៩​ករណីដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,៦០៧​គ្រឿង ៕​