ក្រសួង​អប់រំ​និង​សាកលវិទ្យាល័យ Zhangzhou ចុះ​អនុស្សារណៈ​យោគយល់​គ្នា ផ្លាស់ប្ដូរ​បទពិសោធន៍​រវាង​សាស្ត្រ​ចា​រ្យ អ្នកស្រាវជ្រាវ និង​និស្សិត

ភ្នំពេញ: នា​រសៀល​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​ពិធី​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា ស្ដីពី កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​វិស័យ​អប់រំ រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាកលវិទ្យាល័យ Changzhou នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្រោម​អធិបតីភាព​លោកស្រី គឹម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​បណ្ឌិត Shi Guodong លេខាធិការ​បក្ស នៃ​សាកលវិទ្យាល័យ Changzhou​។​

​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​នេះ ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍​រវាង​សាស្ត្រ​ចា​រ្យ អ្នកស្រាវជ្រាវ និង​និស្សិត ការអភិវឌ្ឍ​រួមគ្នា​នៃ​គម្រោង​ស្រាវជ្រាវ​ការអប់រំ និង​ការចូលរួម​សិក្ខាសាលា ក៏ដូចជា​កិច្ចប្រជុំ​នានា​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រះរាជាណាចក្រ​កម្ពុជា និង​សាកលវិទ្យាល័យ Changzhou នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ​៕