ក្រសួង​រៀបចំ​ដែនដី ចេញ​លិខិត​ផ្អាក​សំណង់ និង​ឲ្យ​រុះរើ នៅ​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន ណាហ្គា​

ភ្នំពេញ: កិច្ចប្រជុំ​បន្ទាន់​មួយ បានធ្វើ​ឡើង នៅ​រសៀល​ថ្ងៃទី​៥​វិច្ឆិកា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​សំណង់​របស់​ក្រុមហ៊ុន NAGA World ដែល​បាន​សាងសង់​ខុសច្បាប់​អនុញ្ញាត​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ កិច្ចប្រជុំ​នោះ បានធ្វើ​ឡើង ក្រោម​អធិបតីភាព​លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក​អភិបាល​រាជធានី​ភ្នំពេញ ប៉ា សុជាតិ​វង្ស​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ លោក​ឡុង​ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា៖
១-​ក្រសួង​រៀបចំ​ដែនដី​ចេញ​លិខិត​ផ្អាក​សំណង់ និង​ឲ្យ​រុះរើ ។​
២-​ក្រុម​ជាង​ក្រុមហ៊ុន ចាប់ផ្តើម​រុះរើ​ដោយ​ខ្លួនឯង​ពីថ្ងៃ​ស្អែក គឺ​រុះ​ដំបូល មុខ​ពុទ្ធ​សាសន​បណ្ឌិត​មុន​។​
៣-​ចាត់​មន្ត្រី​ជំនាញ ប្រចាំ​ការជំរុញ​ដំណើរការ​នេះ​រហូតដល់​ទីបញ្ចប់​​

សូម​រម្លឹកថា ក្រោយពី​ចប់​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់​ជំ​ហ៊ាន​ទី​៣ របស់ JICA រួចមក នា​ព្រឹក​ថ្ងៃទី​៥​វិច្ឆិកា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុនសែន បាន​អញ្ជើញ​ចុះ​មើល​ដោយផ្ទាល់ ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន Naga ដែល​បាន​សង់​ខុសច្បាប់​អនុញ្ញាត ក៏ដូចជា​ការប៉ះពាល់​ដ​ល់​សោភ័ណភាព​រាជធានី​ភ្នំពេញ​។​

 លោក​ឡុង​ឌី​ម៉​ង់ បាន​បញ្ជាក់ថា "​អំឡុង​ពេលនោះ សម្តេច​តេ​ជោ ក៏បាន​ណែនាំ​ឲ្យ​អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច និង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ប្រជុំពិភាក្សា​និង​មាន​វិធាន​ការកែលម្អ​វិញ​ជាបន្ទាន់ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​រក្សាបាន​នូវ​លំហរ​សាធារណៈ សម្រាប់​ប្រជាពលរដ្ឋ មក​លម្ហែ​កំសាន្ត​នៅ​សួន​សម្តេច ហ៊ុន សែន ដ៏​មាន​ប្រជាប្រិយភាព​នេះ បាន​ដូចដើម​"៕​

ក្រសួង​រៀបចំ​ដែនដី ចេញ​លិខិត​ផ្អាក​សំណង់ និង​ឲ្យ​រុះរើ នៅ​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន ណាហ្គា​

​ ក្រោយពី​ចប់​ពិធី​សម្ពោធ​គម្រោង​ការពារ​ទឹកជំនន់​ជំ​ហ៊ាន​ទី​៣ របស់ JICA រួចមក នា​ព្រឹក​ថ្ងៃទី​៥​វិច្ឆិកា​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ចុះ​មើល​ដោយផ្ទាល់ ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន Naga ដែល​បាន​សង់​ខុសច្បាប់​អនុញ្ញាត ក៏ដូចជា​ការប៉ះពាល់​ដ​ល់​សោភ័ណភាព​រាជធានី​ភ្នំពេញ​។​

 លោក​ឡុង​ឌី​ ម៉​ង់ បាន​បញ្ជាក់ថា "​អំឡុង​ពេលនោះ សម្តេច​តេ​ជោ ក៏បាន​ណែនាំ​ឲ្យ​អាជ្ញា​ធរមាន​សម​ត្ថិ​កិច្ច និង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ប្រជុំពិភាក្សា​និង​មាន​វិធាន​ការកែលម្អ​វិញ​ជាបន្ទាន់ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​រក្សាបាន​នូវ​លំហរ​សាធារណៈ សម្រាប់​ប្រជាពលរដ្ឋ មក​លម្ហែ​កំសាន្ត​នៅ​សួន​សម្តេច ហ៊ុន សែន ដ៏​មាន​ប្រជាប្រិយភាព​នេះ បាន​ដូចដើម​"​។​ - See more at: http://www.cen.com.kh/local/01984799#sthash.dyVgI0UB.dpuf

ក្រសួង​រៀបចំ​ដែនដី ចេញ​លិខិត​ផ្អាក​សំណង់ និង​ឲ្យ​រុះរើ នៅ​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន ណាហ្គា​

ក្រសួង​រៀបចំ​ដែនដី ចេញ​លិខិត​ផ្អាក​សំណង់ និង​ឲ្យ​រុះរើ នៅ​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន ណាហ្គា​

ក្រសួង​រៀបចំ​ដែនដី ចេញ​លិខិត​ផ្អាក​សំណង់ និង​ឲ្យ​រុះរើ នៅ​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន ណាហ្គា​

ក្រសួង​រៀបចំ​ដែនដី ចេញ​លិខិត​ផ្អាក​សំណង់ និង​ឲ្យ​រុះរើ នៅ​ការដ្ឋាន​សំណង់​របស់​ក្រុមហ៊ុន ណាហ្គា​
កិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី៥វិច្ឆិកានេះ
( រូបភាពពីលោកឡុងឌីម៉ង់ )