លោកស្រី​អ៊ុងសានស៊ូជី​ថា​នឹង “នៅ​ពីលើ​ប្រធានាធិបតី”

៣ថ្ងៃ​មុន​ការបោះឆ្នោត​ជាតិ​ជា​ប្រវត្តិសាស្រ្ត នៅ​ភូមា លោកស្រី​អ៊ុង សានស៊ូជី ប្រមុខដឹកនាំ​បក្ស​ប្រឆាំង​​បាន​អះអាង​ថា ប្រសិនបើ​គណបក្ស​របស់​លោកស្រី​ឈ្នះឆ្នោត លោកស្រី​នឹង​ដឹកនាំ​រដ្ឋាភិបាល បើទោះបីជា​រដ្ឋធម្មនុញ្ញ​ហាមឃាត់​លោកស្រី​មិន​ឲ្យ​ឈរឈ្មោះ​ជា​ប្រធានាធិបតី​ក៏ដោយ។ លោកស្រី​មិនបាន​បញ្ជាក់​លម្អិត​ថា​តើ​លោកស្រី​អាច​នឹង​ដឹកនាំ​រដ្ឋាភិបាល​​តាមវិធី​ណា​នោះទេ ដោយ​គ្រាន់តែ​បង្ហើប​ឲ្យដឹង​ថា លោកស្រី​បាន​រៀបចំ​ផែនការ​រួចជាស្រេចហើយ។