សម្តេចតេជោ ហ៊ុន សែន​ ស្នើឲ្យវៀតណាម​ជួយសម្រួលប្រជា​ពលរដ្ឋខ្មែរ​នៅតាមព្រំដែន​ដែលទៅព្យាបាលនៅវៀតណាម

រាជធានីភ្នំពេញ ៖ ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ​បានស្នើឲ្យលោកស្រី ​ហា ធីភៀត​ សមាជិក​​គណៈលេខាមជ្ឈឹមបក្ស​​ ​និងជា​ប្រធាន​​គណៈចលនាមហាជន​​មជ្ឈឹមបក្សកុម្មុយនិស្ត​វៀតណាម​​ ​ធ្វើយ៉ាងណាជួយជំរុញឲ្យ​អាជ្ញាធរវៀតណាម​នៅតាមព្រំដែន សម្រួលដល់ប្រជាពលរដ្ឋខ្មែរ​នៅតាមព្រំដែន​ដែល​ទៅព្យាបាលជំងឺនៅក្នុង​ប្រទេស​វៀតណាម ។

ជាមួយគ្នានេះដែរ​សម្តេចតេជោនាយករដ្ឋមន្រ្តីក៍​បានលើកទឹកចិត្តឲ្យ​មានការផ្លាស់ប្តូរបទពិសោធន៍​លើកិច្ចការមនុស្សធម៌ ​សហប្រតិបត្តិការ​លើវិស័យពាណិជ្ជកម្ម​ សេដ្ឋកិច្ច​និង​ការវិនិយោគរវាង​ប្រទេសទំាងពីរផងដែរ ។

ការលើកឡើងរបស់សម្តេចតេជោ​ ហ៊ុន សែន ខាងលើនេះ ​បានធ្វើឡើងនៅក្នុងឱកាស​ដែលសម្តេចបានអនុញ្ញាតឲ្យលោកស្រី​ ហា ធីភៀត ​សមាជិក​​គណៈលេខា​មជ្ឈឹម​បក្ស​ ​និង​ជា​ប្រធាន​គណៈចលនា​មហាជន​​មជ្ឈឹមបក្សកុម្មុយនិស្ត​វៀតណាម​​ចូលជួបសម្តែង​ការគួរសម​ ​​និង​ធ្វើសវនាការ​ ​​នៅវិមានសន្តិភាព ​ទីស្តីការនាយករដ្ឋមន្រ្តី នាម៉ោង​៤រសៀលថ្ងៃទី០៥​​ វិច្ឆិកា​ ២០១៥​ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូន​នៅលើសារព័ត៌មានកោះសន្តិភាព ៕