ក្រុមប្រឆាំងស៊ីរី FSA ព្រមជួបមន្ត្រី រុស្ស៊ី នៅក្នុងកិច្ចប្រជុំ នាប្រទេស អារ៉ាប់ រួម

ដាម៉ាស ៖ បន្ទាប់ពីរដ្ឋមន្ត្រីការ បរទេសរុស្ស៊ី អំពាវនាវ ឲ្យក្រុមប្រឆាំងស៊ីរី បង្កើតតំណាងជារួមមួយ ដើម្បីចូលរួម ក្នុងកិច្ចពិភាក្សា ស្តីពីប្រតិបត្តិការយោធា ប្រឆាំងពួករដ្ឋអ៊ីស្លាមនោះ ឥឡូវនេះ តំណាងក្រុមកងកម្លាំង សេរីស៊ីរី FSA បានប្រកាសយល់ព្រម តាមការអំពាវនាវ របស់មន្ត្រីកំពូលរុស្ស៊ីនោះហើយ ដោយកិច្ចប្រជុំគ្រោងនឹងធ្វើឡើង នៅ ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម នៅសប្តាហ៍ក្រោយ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះទៀតថា តំណាង នៃ ក្រុម FSA នឹងមកជួបជាមួយនឹងរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រី ការបរទេសរុស្ស៊ី នៅទីក្រុង អាប៊ូ ដាបៃ របស់អា រ៉ាប់រួម នៅសប្តាហ៍ក្រោយ ។ ការពិភាក្សានេះ ត្រូវបានមន្ត្រីរុស្ស៊ីលើកឡើងថា លោកនឹងជួយក្រុម FSA ប្រយុទ្ធ ប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម ISIS ដែលជាសត្រូវរួមរបស់ស៊ីរី និង អន្តរជាតិតែម្តង ៕

ក្រុមប្រឆាំងស៊ីរី FSA ព្រមជួបមន្ត្រី រុស្ស៊ី នៅក្នុងកិច្ចប្រជុំ នាប្រទេស អារ៉ាប់ រួម