ម៉ុង ឬ​ទ្ធី​៖​ ជំនួញ​ណា​ធ្វើ​ឲ្យ​គេ​ទឹកភ្នែក គួរ​កុំ​ធ្វើ​ ( មានវីដេអូ )

Sanofi

ថ្លែង​ក្នុង​មជ្ឈមណ្ឌល​មិត្តភាព​កម្ពុជា​-​ជប៉ុន ឯកឧត្តម​បណ្ឌិត ម៉ុង ឬ​ទ្ធី បាន​និយាយ​ពាក្យ​ផ្ដាំផ្ញើរ​ទៅកាន់​អ្នក​បន្ត​វេទ​ថា យើង​ធ្វើជា​អ្នកជំនួញ បើសិនជា​មុខ​ជំនួញ​ណា​ដែល​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ហូរ​ទឹកភ្នែក និង​រំលោភបំពាន​លើ​ប្រជាពលរដ្ឋ​ក្រីក្រ យើង​គួរ​ចៀសវាង ។ ឯកឧត្តម​បាន​ថ្លែង​ដូច្នេះ​នៅក្នុង​កម្មវិធី​អបអរសាទរ​ការ​សម្ភោ​ធ និង​ស្វែងរក​មូល​និ​ធី​គាំទ្រ​ទស្សនាវដ្ដី​មួយ​ក្រោម​ប្រធានបទ «​បណ្ដាំ​អ្នកដឹកនាំ​បន្ត​វេទ និង អ្នកមាន​» ។​​ឯកឧត្តម​បណ្ឌិត ម៉ុង ឬ​ទ្ធី ជា​ស្ថាបនិក​ក្រុមហ៊ុន ម៉ុង ឬ​ទ្ធី​គ្រុប​មានប្រសាសន៍​ឱ្យដឹងទៀតថា លោក​សូម​ផ្ដាំ​ផ្ងើ​រ​ដល់​អ្នក​បន្ត​វេទ​ជំនាន់​ក្រោយ​ថា យើង​ធ្វើ​ជំនួញ​ណា​ដែលមាន​ប្រយោជន៍​ដល់​ជាតិ និង​ប្រជាពលរដ្ឋ ចាំ​យើង​ធ្វើ បើ​មុខ​ជំនួញ​ណា​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​បង្ក​ភាព​មហន្តរាយ​ដល់​សង្គម​យើង​គួរតែ​ចៀសវាង ។

យើង​គួរ​ធ្វើ​ទង្វើរ​ល្អ​សម្រាប់​ប្រជាជន និង​ជាតិ​ទុក​ឲ្យ​អ្នកជំនាន់ក្រោយ​យក​គំរូរ​តាម ម្យ៉ាងទៀត​យើង​គួរតែ​កសាង​បុណ្យ​កុសល់​ខ្លះ ហើយ​នៅពេល​យើង​ស្លាប់ទៅ​ក៏​យើង​មិនអាច​យក​សម្ភារៈ​ទាំងអស់​នោះ​ទៅបាន​ដែរ ដូច្នេះហើយ​គួរ​ក៏​សាង​ឈ្មោះ​ឲ្យ​ល្អប្រសើ​ទុក​ក្នុង​ប្រវត្តិសាស្ត្រ​វិញ ។ លោក​បន្តថា ជីវិត​អ្នកក្រ​មិន​ប្រាថ្នា​អ្វី​ច្រើន​ទេ គឺ​គ្រាន់តែ​ចង់​រស់​នៅមាន​អាហារ​បរិភោគ និង​ជម្រក​គ្រប់គ្រាន់​។ បើ​យើង​កើតជា​អ្នកមាន​ទ្រព្យសម្បត្ដិ​ទៅហើយ យើង​គួរតែ​ចេះ​ចែករំលែក​ទៅដល់​អ្នក​ដែល​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​រស់នៅ ឬ​កុំទៅ​រំលោភបំពាន​សិទ្ធិ និង​យក​ដីធ្លី​ពី​ពួកគាត់ ពីព្រោះ​ពួកគាត់​ក៏​ចង់​រស់នៅ​ដោយមាន​សិទ្ធ​សេរីភាព​របស់គាត់​ដែរ ។

ការ​ថ្លែង​បែបនេះ​បានធ្វើ​ឲ្យ​មហាជន​ស្ងើច​ស​សើរ​ដល់​ឯកឧត្តម​ដែល​បាន​យល់ច្បាស់​ពី​ស្ថានភាព​សង្គម​នាពេល​បច្ចុប្បន្ន ដោយសារ​កន្លងមក​គេ​សង្កេតឃើញថា អ្នកមានអំណាច និង​អ្នកមាន​ទ្រព្យសម្បត្តិ​មួយចំនួន​តែងតែ​ទៅ​ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​ក្រីក្រ​ដូចជា រំលោភ​យក​ដីធ្លី រំលោភសិទ្ធិ និង​ការបណ្ដេញ​ចេញពីផ្ទះ​ជាដើម ៕ គឹម​សឿន​

​ខាងក្រោម​នេះ​ជា​វីដេអូ​ដែលមាន​ខ្លឹមសារ​ដើម​ទាំងស្រុង​របស់​ឯកឧត្តម​បណ្ឌិត ម៉ុង ឬ​ទ្ធី ៖

 

សូមស្តាប់ពាក្យសំដីរបស់លោកបណ្ឌិត ម៉ុង ឬទ្ធី ផ្តាំផ្ញើទៅអ្នកមានទាំងឡាយនៅស្រុកខ្មែរ…សូមស្តាប់ពាក្យសំដីរបស់លោកបណ្ឌិត ម៉ុង ឬទ្ធី ផ្តាំផ្ញើទៅអ្នកមានទាំងឡាយនៅស្រុកខ្មែរ…————————————–បានទស្សនាវីដេអូនេះហើយ កុំភ្លេច Share ឲ្យមិត្តភ័ក្រ្តរបស់អ្នកមើលផង(សំខាន់ណាស់)

Posted by Savoeun Por on Friday, October 16, 2015

Related