លោក ​សម រង្ស៊ី ​ចេញទៅក្រៅប្រទេស​ យប់នេះ

លោក ​សម រង្ស៊ី ​ចេញទៅក្រៅប្រទេស​ យប់នេះ

រាជធានីភ្នំពេញ ​៖ ប្រធានក្រុមតំណាង​រាស្រ្តភាគតិចក្នុងសភា ​លោក សម រង្ស៊ី ​នឹងចាកចេញពីប្រទេស​កម្ពុជានៅរង្វង់ម៉ោង១០ទៅ​១១យប់ថ្ងៃទី០៥​ វិច្ឆិកា ២០១៥នេះ ដើម្បីទៅបំពេញ​បេសកកម្មនៅ​ក្រៅប្រទេស​ប្រមាណពីរសបា្តហ៍ ។

នេះបើយោងតាម​ប្រភពពីមន្រ្តីគណបក្សសង្គ្រោះជាតិ​ ដែលបង្ហើបបា្រប់គេហទំព័រកោះសន្តិភាព​នៅល្ងាចថ្ងៃទី០៥ វិច្ឆិកានេះ ​។ យ៉ាងណាក៍ដោយ​ប្រភពមិនបានបញ្ជាក់ថា ការចាកចេញរបស់លោកសម រង្ស៊ី ​នៅយប់នេះ ដើម្បីបំពេញបេសកកម្មអ្វីពិតបា្រកដនោះនៅឡើយទេ ​តែគ្រាន់តែបា្រប់ថា​ទៅចូលរួមកិច្ចប្រជុំ​និងបំពេញការងារមួយ​ ចំនួននៅប្រទេសម៉ុងហ្គោលី ​កូរ៉េខាងត្បូង ​និង​​ប្រទេសជប៉ុន ។

មកដល់ម៉ោង៥និង៣០នាទី​ល្ងាចថ្ងៃព្រហស្បតិ៍ដដែលនេះ ​លោក យ៉ែម បុញ្ញប្ញទ្ឋិ ​លោក យឹម សុវណ្ណ ​និងលោក សម រង្ ​ស៊ីផ្ទាល់មិនអាចរកការ​បញ្ជាក់បន្ថែម​តាមទូរស័ព្ទ​បានទេ ​ចំណែកលោក កឹម សុខា​ ទូរស័ព្ទរបស់លោក​ទទួលហៅចូលបានហើយ​ តែពុំមានអ្នក​លើកទទួល ៕