IMS ក្លាយ​ជា​ក្រុម​ហ៊ុន​ទី​មួយ​នៅ​កម្ពុជា​ដែលបាន​ឈ្នះ​ពាន​រង្វាន់ MarCam

IMS ក្លាយ​ជា​ក្រុម​ហ៊ុន​ទី​មួយ​នៅ​កម្ពុជា​ដែលបាន​ឈ្នះ​ពាន​រង្វាន់ MarCam

ក្រុម​ហ៊ុន IMS Consulting Group បាន​ក្លាយ​ជា​ភ្នាក់ងារ​ផ្សាយ​ពាណិជ្ជកម្ម​ទី​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលបាន​ឈ្នះ​ពាន​រង្វាន់​អន្តរជាតិ MarCam ជាមួយ​ទី​ភ្នាក់ងារ​ដែល​បាន​ឈ្នះ​ពាន​ទាំង​៧ រួម​មាន​ពាន Platinum Awards ចំនួន​២ និង​ពាន Gold Awards ចំនួន​៣ រួម​ទាំង​ពាន Honorable Mentionsចំនួន​២។

 

ពាន​រង្វាន់ MarCam គឺ​ពាន​នៃ​ការ​ប្រកួត​ប្រជែង​ជា​អន្តរជាតិ​លើ​ផ្នែក​គំនិត​ច្នៃ​ប្រឌិត ដែល​រៀប​ចំ​មក​ពី​សហរដ្ឋអាមេរិក ទទួល​ស្គាល់​សមិទ្ធិ​ផល​លេច​ធ្លោ​ពី​អ្នក​ជំនាញ​ផ្នែក​ទីផ្សារ និង​ទំនាក់​ទំនង​ផ្សព្វផ្សាយ និង​ជា​ការ​ប្រកួត​ដ៏​ធំ​បំផុត​មួយ​នៅ​ក្នុង​ពិភព​លោក។
IMS បាន​ឈ្នះ​ពាន​រង្វាន់​ដោយ​ផ្អែក​លើ​ការ​ច្នៃ​ប្រឌិត​ប្រព័ន្ធ​ផ្សាយ និង​ការងារ​ទំនាក់​ទំនង​ផ្សព្វ​ផ្សាយ​សម្រាប់​ក្រុម​ហ៊ុន Cambodia Brewery Limited (CBL), Anchor Beer, Gold Crown Stout, ក្រុម​ហ៊ុន Poldanmig, ក្រុម​ហ៊ុន SanbeFarma, ក្រុម​ហ៊ុន Great Wall Motors និង​ក្រុមហ៊ុនWorldwide Media Production។
 

IMS ក្លាយ​ជា​ក្រុម​ហ៊ុន​ទី​មួយ​នៅ​កម្ពុជា​ដែលបាន​ឈ្នះ​ពាន​រង្វាន់ MarCam

 

លោក ពាងម៉ាន់ ជា​ប្រធាន​ក្រុម​ហ៊ុន IMS បាន​មាន​ប្រសាសន៍​អំពី​លទ្ធផល​ទាំង​នេះ​ថា «យើង​មាន​មោទនភាពណាស់​ដែល​បាន​ក្លាយ​ជា​ទី​ភ្នាក់ងារ​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទទួល​បាន​ជោគ​ជ័យ​ឈ្នះ​ពាន​រង្វាន់ ​MarCam និង​មាន​សេចក្តី​រីក​រាយ​ណាស់​ដែល​ឧស្សាហ​កម្ម​ផ្សាយ​ពាណិជ្ជ​កម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ទទួលបាន​ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ»។
 

ដំណើរ​ការ​ប្រគល់​ពាន​រង្វាន់​ត្រូវ​បាន​គ្រប់​គ្រង និង​វិនិច្ឆ័យ​ដោយ​សមាគម​ទីផ្សារ និង​ជំនាញ​ទំនាក់​ទំនង (AMCP) ។ អង្គការ​អន្តរជាតិ​រួម​មាន​អ្នក​ជំនាញ​ផ្នែក​ច្នៃ​ប្រឌិត​រាប់​ពាន់​នាក់ នឹង​ត្រួត​ពិនិត្យ​ពាន​រង្វាន់​និង​កម្មវិធី នៃ​ការ​ទទួល​បាន​ការ​ទទួល​ស្គាល់ ផ្តល់​នូវ​ការ​វិនិច្ឆ័យ​និង​ស្តង់ដារ​សម្រាប់​វាយ​តម្លៃ​ផ្នែក​ឧត្តម​ភាព។
គណៈ​កម្មការ​គឺ​ជា​អ្នក​ជំនាញ​ផ្នែក​ឧស្សាហកម្ម​ដែល​ស្វែង​រក​ក្រុមហ៊ុន និង​បុគ្គល​ដែល​មាន​ទេព​កោសល្យ​លើសពី​ស្តង់ដារ​ខ្ពស់​នៃ​ឧត្តម​ភាព​និង​ការងារ​របស់​ពួក​គេ គឺ​ជា​តម្លៃ​គោល​សម្រាប់​ឧស្សាហ​កម្ម​នេះ។ នៅ​ឆ្នាំ​នេះ​មានការ​ប្រកួត​ប្រជែង​ដែល​ទទួល​បាន​បេក្ខ​ជន​ប្រហែល ៦,៥០០​នាក់ ពី​ទូ​ទាំង​សហរដ្ឋ​អាមេរិក កាណាដា និង​នៅទូ​ទាំង​ពិភព​លោក។
 
 

អំពី​ក្រុម​ហ៊ុន IMS Consulting Group
IMS Consulting Group គឺ​ជា​ទី​ភ្នាក់​ងារ​ផ្សព្វ​ផ្សាយ​ពាណិជ្ជ​កម្ម​ឈាន​មុខ​គេ ដែល​បាន​បង្កើត​ឡើង​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០០៤ ជា​ទី​ភ្នាក់ងារ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចម្បង​មុន​ពេល​ក្លាយ​ជា​អ្នក​ផ្តល់​សេវា​ជា​ច្រើន​ដូច​ជា ការ​ផ្សព្វ​ផ្សាយពាណិជ្ជ​កម្ម ការ​ច្នៃ​ប្រឌិត ការ​ទំនាក់​ទំនង​សាធារណៈ និង​សេវា​កម្ម​ឌីជី​ថល។
ក្រុម​ហ៊ុន​សម្ព័ន្ធ​នេះ​មាន​កំណើន​អតិថិជន​យ៉ាង​ឆាប់​រហ័ស​ទាំង​ក្នុង​ស្រុក ទាំង​ក្រៅ​ស្រុក និង​ក្នុង​តំបន់ ដែល​ជាហេតុ​ធ្វើ​ឲ្យ IMS ទទួល​បាន​គម្រោង​យ៉ាង​ច្រើន​នៃ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ រួម​ជាមួយ​នឹង​យុទ្ធនាការ​ផ្សព្វផ្សាយ​ម៉ាកយីយោរ​របស់​ខ្លួន​ទៀត​ផង៕