នគរបាលស្រុកស្នួល ចាប់ជន​ជាតិវៀត​ណាម​២នាក់ រស់​នៅ​ខុស​ច្បាប់ និង​កាន់​កាប់​កាំ​ភ្លើង​របស់​យោធាវរ:​២០៤ ដោយ​ខុស​ច្បាប់

ក្រចេះ៖ កម្លាំងជំនាញសន្តិសុខ នៃអធិការនគរបាល ស្រុកស្នួល ខេត្តក្រចេះ បាន ចុះត្រួតពិនិត្យ ជនបរទេស ចេញ ចូល ស្នាក់នៅ និងប្រកបមុខរបរផ្សេងៗ ក្នុងភូមិសាស្ត្រស្រុកស្នួល ដែលជាលទ្ធផលកម្លាំងនគរបាល បានប្រទះឃើញ និងឃាត់ ជនជាតិវៀតណាមចំនួន2នាក់ នៅចំណុច អូរគគី ភូមិសាស្ត្រភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ។

ជនជាតិវៀតណាមទាំង២នាក់ នេះ បានកាន់កាប់កាំភ្លើងរបស់មន្រ្តីយោធា វរ:២០៤ ដោយខុសច្បាប់ ហើយត្រូវបានបញ្ជូនទៅកាន់តុលាការ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្រោយចាប់ខ្លួន កាលពីរសៀលម្សិលមិញ។

មន្រ្តីនគរបាលស្រុកស្នួល បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះឡេ វាំងអាំ  អាយុ45ឆ្នាំ ទីលំនៅភូមិតឹងហៀប ឃុំតឹងថាន់ ស្រុកបូដប ខេត្តប៊ិញភឿក ប្រទេសវៀតណាម ២-ឈ្មោះយឿង វ៉ាយអាំង ភេទប្រុស អាយុ47ឆ្នាំនៅភូមិតឹងហៀប ឃុំតឹងថាន់ ស្រុកបូដូប ខេត្តប៊ិញភឿក ប្រទេសវៀតណាម ទាំងពីរនាក់ខាងលើនេះបានកាន់កាប់ និង ប្រើប្រាស់អាវុធដោយខុសច្បាប់ ដែលអាវុធនេះជារបស់ឈ្មោះហួត  ជាយោធា វរះការពារព្រំដែនគោកលេខ204(តាមការឆ្លើយសារភាព) ហើយជនជាតិវៀតណាមទាំពីរនាក់ខាងលើនេះបានចូលមកក្នុងទឹកដីកម្ពុជាក៍ដើម្បីសុីឈ្នួលអាឈើអោយឈ្មោះហួត ដែរ។

 សម្ភារៈដកហូតបានរួមមាន÷ ម៉ូតូចំនួន2គ្រឿង ម៉ាស៊ីនត្រង់ស៊ីន័រ 2គ្រឿង អាវុធអាកា ស្វាយបត់1ដើម គ្រាប់ 21គ្រាប់ បង់1 ។