នាយឧត្តមសេនីយ៍ ប៉ុល សារឿន «មេបញ្ជាការ ត្រូវតែមាន លក្ខណៈសម្បត្តិ ៥យ៉ាង និង វិធាន៦យ៉ាង សម្រាប់កសាង ផែនការដឹកនាំ អនុវត្តការងារ»

ភ្នំពេញ : «មេបញ្ជាការគ្រប់លំដាប់ថ្នាក់ ក្នុងជួរកងយោធពលខេមរភូមិន្ទ ត្រូវតែមានលក្ខណៈសម្បត្តិ៥យ៉ាង និង វិធាន៦យ៉ាង សម្រាប់កសាងផែនការដឹកនាំ អនុវត្តការងារ» នេះជាបទឧទ្ទេសនាម មានលក្ខណៈជាទស្សនទាន ដោយនាយឧត្តមសេនីយ៍បណ្ឌិត វិទ្យាសាស្រ្តយោធា ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ដែលបានលើកឡើង នៅសាកលវិទ្យាល័យការពារជាតិ ដែលមានអ្នកចូលរួមប្រមាណ ២៥០នាក់ នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា  លក្ខណៈសម្បត្តិទាំងប្រាំយ៉ាងមាន ៖
លក្ខណៈសម្បត្តិទី១: នាយទាហាន (មេបញ្ជាការ) គ្រប់លំដាប់ថ្នាក់ ត្រូវតែមានសមត្ថភាព ប្រតិកម្មរហ័ស និងជាមជ្ឈមណ្ឌលសាមគ្គី ឯកភាពផ្ទៃក្នុង (ទូទាំងកងទ័ព)។
លក្ខណៈសម្បត្តិទី២: ពេលទទួលបានបទបញ្ជា ត្រូវសម្រេចបានល្អភារកិច្ចតាមកម្រិត (ទំហំការងារ ភារកិច្ច) ដែលថ្នាក់លើប្រគល់ ឲ្យទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ។
លក្ខណៈសម្បត្តិទី៣: ត្រូវចេះចិញ្ចឹមទ័ពឲ្យបានល្អ។
លក្ខណៈសម្បត្តិទី៤: ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី។
លក្ខណៈសម្បត្តិទី៥: ទំនាក់ទំនងអន្តរជាតិល្អ។

លោកបណ្ឌិតបានបន្តថា ដើម្បីជាជំនួយស្មារតីជូនប្រធានស្ថាប័ន មេបញ្ជាការ កងឯកភាពគ្រប់លំដាប់ថ្នាក់ ក្នុងជួរកងយោធពលខេមរភូមិន្ទ មានមូលដ្ឋានទ្រឹស្តី គ្រប់គ្រាន់ សម្រាប់ដឹកនាំកសាងផែនការមួយ ដែលមានលក្ខណៈសុក្រឹត សម្រាប់អនុវត្តថ្នាក់របស់ខ្លួន ក៏ដូចជាធ្វើជាសេនាធិការជូនថ្នាក់ដឹកនាំ ការងារ ជំនាញ ដែលមានការពាក់ព័ន្ធដល់ជំនាញខ្លួន។ ខាងក្រោមនេះ គឺជាវិធានមួយចំនួន សម្រាប់ការកសាងផែនការដឹកនាំអនុវត្តការងារ៖
វិធានទី១: ក្តាប់ បូកសរុប
វិធានទី២: វិភាគ វាយតម្លៃ សន្និដ្ឋាន
វិធានទី៣: កសាងផែនការ
វិធានទី៤: សុំគោលការណ៍ពីថ្នាក់លើ
វិធានទី៥. ចាត់តាំងផ្សព្វផ្សាយ
វិធានទី៦. ចាត់តាំងត្រួតពិនិត្យ (ក្តាប់) ដាស់តឿនក្រើនរំលឹក

នាយឧត្តមសេនីយ៍ បានបញ្ជាក់ទៀតថា ឯកសារនេះមានលក្ខណៈជាទស្សនទាន ដើម្បីធ្វើជាមូលដ្ឋានឲ្យនាយទាហាន ក្នុងជួរកងយោធពលខេមរភូមិន្ទ គ្រប់លំដាប់ថ្នាក់ ពិសេសគឺនាយទាហានវ័យក្មេងសិក្សា ស្វែងយល់ កសាងខ្លួនឲ្យក្លាយជានាយទាហាន អាជីពម្នាក់ ដែលមានសមត្ថភាព ប្រកបដោយវិជ្ជាជីវៈ ពិតប្រាកដ មានគុណធម៌ សីលធម៌ រស់នៅថ្លៃថ្នូរ មានភក្តីភាពចំពោះជាតិមាតុភូមិ គោរពស្រឡាញ់ប្រជាជន ឆ្លើយតប បានទាន់ពេលវេលា នូវរាល់សំណូមពរភារកិច្ច ការពារជាតិមាតុភូមិ ក្នុងដំណាក់កាលថ្មីបច្ចុប្បន្ន៕