លោក ឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី អញ្ជើញចូលរួម ពិធីផ្សព្វផ្សាយ សេចក្តីថ្លែងការណ៍ និងការអធិប្បាយ របស់ប្រមុខ រាជរដ្ឋាភិបាល សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន

កំពង់ឆ្នាំងៈ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ បានរៀបចំធ្វើពិធី ផ្សព្វផ្សាយសេចក្តីថ្លែងការណ៍ និងការអធិប្បាយ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ការបំភ្លឺ ជូនដល់ជនរួមជាតិកម្ពុជា ស្តីពីផែនទីព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

ពិធីនេះ មានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងមានការចូលរួមពី ស្នងការង អនុការិយាល័យកណ្តាល នាយ-នាយរងការិយាល័យ ប្រធានអង្គភាព នាយ-នាយរងផ្នែកខេត្ត អធិការ អធិការង នាយប៉ុស្តិ៍ សរុបមានចំនួន ៣១៧រូប ។

ដើម្បីឲ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ បានយល់ពីខ្លឹមសារ និងអត្ថន័យ នៃសេចក្តីថ្លងការណ៍ ស្តីពីការបំភ្លឺ ជូនដល់ជនរួមជាតិកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានរៀបចំឡើងដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងឲ្យប្រជាពលរដ្ឋ ជនរួមជាតិយល់ច្បាស់ អំពីផែនទីព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម  ដើម្បីកុំឲ្យពួកឱកាសនិយមមួយក្តាប់តូច កេងចំណេញនយោបាយ បង្កឲ្យមានភាពអសន្តិសុខសង្គម រំខានដល់ការរស់នៅរបស់ជនរួមជាតិ ក៏ដូចជាសេចក្តីសុខ សន្តិភាពរបស់ជាតិទាំងមូល៕