ទេសចរណ៍ដើម្បីសុខភាព

ទេសចរណ៍ដើម្បីសុខភាព

​ក្នុង​ការរស់នៅ​របស់​មនុស្ស​យើង​សព្វថ្ងៃនេះ សុខភាព​គឺ​ជា​ចំណុច​គន្លឹះ​ដ៏​សំខាន់​សម្រាប់​មនុស្ស​ទូទៅ ហើយក៏​គ្មាន​នរណា​ម្នាក់​មិនចង់បាន​សុខភាព​ល្អ​ដែរ ព្រោះ​កាលណា​មនុស្ស​យើង​មាន​សុខភាព​ល្អ វា​នឹង​បង្កើន​ផលិតផល​ការងារ ផ្តល់​ភាពសប្បាយ​រីករាយ​ចំ​ពោះ​ខ្លួនឯង និង​មនុស្ស​ជុំវិញ​ខ្លួន​តែម្តង​។ ក្នុងនោះដែរ ដើម្បី​ទទួលបាន​សុខភាព​ល្អ គេហទំព័រ​សុខភាព www.health.com.kh តែង​ផ្តល់​ការណែនាំ​ទាក់ទង​នឹង​ការជ្រើសរើស​របប​អាហារ របៀប​រស់នៅ​ដែល​ផ្តល់​សុខភាព ព្រមទាំង​វិធី​ហាត់ប្រាណ​នានា ក្នុង​គោលបំណង​ដើម្បី​មាន​សុខភាព​ល្អ​ទាំងអស់​គ្នា​។ យ៉ាងណាមិញ ក្រៅ​ពី​រឿង​ខាងលើនេះ ការធ្វើដំណើរ​ទេសចរណ៍​ក្រៅប្រទេសក៏​ជា​ចំណុច​សំខាន់​ចំពោះ​សុខភាព​ដ៏​ខ្លាំងក្លា​មួយ​ដែរ​។

​ជាក់ស្តែង ការធ្វើដំណើរ​ទេសចរណ៍​នៅ​ប្រទេស​ម៉ាឡេស៊ី​ពិតជា​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ខ្លាំងណាស់​ចំពោះ​អ្នក​ទេសចរណ៍​។ វា​មិន​ត្រឹមតែ​ជួយ​ផ្តល់​នូវ​ភាព​ស្រស់ស្រាយ​ដល់​អារម្មណ៍​ដោយសារ​បាន​មើលឃើញ​ប្រទេស​គេ ស្គាល់​រមណីដ្ឋាន​ស្អាតៗ និង​ផ្លូវថ្នល​ដ៏​ខ្វាត់​ខ្វាង​នោះទេ ប៉ុន្តែ​អ្នកនឹង​ទទួលបាន​ភាពសប្បាយ​រីករាយ​ចំពោះ​ការ​លេងល្បែង​កម្សាន្ត​ផ្សេងៗ​ក្នុង​ប្រទេស​នេះ​បន្ថែមទៀត​។  ​ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​ជូន​អំពី​តំបន់​ទេសចរណ៍​សំខាន់ៗ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ដែល​គេ​ពេញនិយម​ទៅ​លេង​កម្សាន្ត​បំផុត​។​

​ទី​ក្រុងកូឡា​ឡាំ​ពួរ​
​ដូច​អ្នក​ទាំងអស់​គ្នា​ធ្លាប់​ដឹង​រួចហើយ​ថា ទី​ក្រុងកូឡា​ឡាំ​ពួរ​គឺ​ជា​ទីក្រុង​ដ៏​ធំ​បំផុត​របស់​ប្រទេស​ម៉ាឡេស៊ី ហើយ​ក៏ជា​គោលដៅ​ទេសចរណ៍​ដ៏​ធំជាងគេ​ណាស់ដែរ​។ យ៉ាងណាមិញ ក្នុង​ទីក្រុង​ដ៏​ធំ​មួយ​នេះ​មាន​ប្រជាជន​ប្រមាណ​តែ ១​លាន​នាក់​ប៉ុណ្ណោះ​ដែល​រស់នៅ​រាល់ថ្ងៃ ប៉ុន្តែ​ប្រជាជន​ក្រៅ​ក្រុង​បែរ​ជា​ច្រើន​ជាង​ទៅវិញ​។ អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​ក្នុង​ទីក្រុង​មួយ​នេះ​គឺ អាគារ​ភ្លោះ (Twin Tower) តែម្តង ដែលធ្វើអោយ​ប្រទេស​នេះ​ល្បី​ទូទាំង​ពិភពលោក​។ ក្រៅពីនេះ ហេដ្ឋារចនាសម្ពន្ធ​វិញ​គឺ ល្អឥតខ្ចោះ​តែម្តង ព្រោះថា ផ្លូវថ្នល់​ធំៗ តែ​មិនសូវ​ជា​មាន​យាន្ត​ជំនិះ​ធ្វើដំណើរ​ច្រើន​ទេ នៅ​ពេល​ថ្ងៃ​។
ទេសចរណ៍ដើម្បីសុខភាព

របាំ​ប្រពៃណី​ម៉ាឡេស៊ី​
​ទោះបីជា​យ៉ាងណា​ក៏ដោយ ប្រទេស​ណា​ក៏​ដូចជា​ប្រទេស​ណា​ដែរ ប៉ុន្តែ​ចំពោះ​ប្រទេស​ម៉ាឡេស៊ី​វិញ ហាក់បីដូច​ជា​ថែរក្សា​សម្បត្តិ​វប្បធម៌​របស់​ខ្លួន​បាន​ខ្ជាប់ខ្ជួន​ខ្លាំងណាស់ ជាពិសេស​របាំ​ប្រពៃណី​តែម្តង​។ ដូច្នេះ​គ្រប់​ពេល​ដែល​អ្នក​ចង់​ទទួលបាន​អារម្មណ៍​ប្លែក នឹង​យល់​ដឹង​អំពី​ទំនៀមទម្លាប់​របស់​ប្រទេស​ម៉ាឡេស៊ី អ្នក​ពិតជា​ជ្រើសរើស​តំបន់​ទេសចរណ៍​មិន​ខុស​ឡើយ ព្រោះ​របាំ​ប្រពៃណី​ម៉ាឡេស៊ី​តែងតែ​មាន​វត្តមាន​ជានិច្ច​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​របស់​ខ្លួន​។ កម្មវិធី​របាំ​ប្រពៃណី​ម៉ាឡេស៊ី​ដ៏​អស្ចារ្យ​នោះ​មានឈ្មោះ​ថា Color of Malaysia​។
 ទេសចរណ៍ដើម្បីសុខភាព
​ពូ​ត្រា​ចា​យា (Putrajaya)
​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយទៀត​ដែល​មនុស្ស​ភាគច្រើន​តែង​តែ​ធ្វើដំណើរ​ទៅ​កម្សាន្ត​នោះ​គឺ តំបន់ Putrajaya​។ អ្វី​ដែល​គួរឱ្យ​ប្លែក​នោះ​គឺថា តំបន់​ទេសចរណ៍​មួយ​នេះ​មិនមែន​ជា​ធម្មជាតិ​ឡើយ ប៉ុន្តែ​វា​ជា​ស្នាដៃ​ដែល​ប្រជាជន​ម៉ាឡេស៊ី​បង្កើតឡើង ដែល​មើលទៅ​ហាក់បីដូចជា​អស្ចារ្យ​ខ្លាំងណាស់​។ នៅ​កន្លែង​នេះដែរ ប្រមូលផ្តុំ​ទៅដោយ​សំណង់​អាគា​បែប​បូរាណ និង​សម័យ​យ៉ាង​ល្អ​ប្រណិត ជាពិសេស​នោះ វា​គឺជា​ទីធ្លា​ដ៏​ធំ​មួយ មាន​របស់​គួរឱ្យ​ចាប់អារម្មណ៍​យ៉ាងច្រើន​។ បើសិន​ជា​អ្នក​ចូលចិត្ត​ថតរូប​ដើម្បី​ការសប្បាយ​នោះ អ្នក​ពិតជា​ជ្រើសរើស​កន្លែង​មិន​ខុស​ឡើយ​។ Putrajaya ក៏​មាន​ស្ថាប័នរដ្ឋ​មួយ​កន្លែង​តាំងនៅ​ដែរ នោះ​គឺ​ទីស្តីការគណៈរដ្ឋមន្ត្រី ប៉ុន្តែ​ជា​តំបន់​មិនឱ្យ​ភ្ញៀវ​ទេសចរណ៍​ចូល​ឡើយ​។
 ទេសចរណ៍ដើម្បីសុខភាព
​ម៉ា​ឡា​កា (Malaka)
 ទេសចរណ៍ដើម្បីសុខភាព
​គ្រាន់​តែ​ស្តាប់​ឈ្មោះ​តំបន់​មួយ​នេះ​ក៏​មាន​អារម្មណ៍​ថា​ប្លែក​ដែរ​។ ម៉ា​ឡា​កា ត្រូវបាន​គេ​ចាត់ទុកថា​ជា​តំបន់​ទេសចរណ៍​បែប​វប្បធម៌​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​នេះ ហើយក៏​មាន​ភ្ញៀវ​ទេសចរណ៍​មិនតិច​ទេ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​។ នៅទីនេះ​ប្រមូលផ្តុំ​ទៅ​ដោយ​សំណង់​អាគា​ខ្ពស់ៗ​ជាច្រើន​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរណ៍ ព្រមទាំង​មាន​សំណង់​អាគារ​ចាស់ៗ​ជាច្រើន​កន្លែង​ដែល​សល់​តាំងពី​សម័យ​សង្គ្រាម សារមន្ទីរ​។ Jonker Walk ត្រូវបាន​គេ​ដឹងថា Chinatown និង​មាន​ភាពល្បីល្បាញ​ខ្លាំង​ណាស់​នៅ Malaka ព្រោះថា​មាន​ផ្ទះសំណាក់​ទំនើ​មៗ ព្រមទាំង​ស្ថិតនៅ​ក្បែរ​ទន្លេ​ទៀត​។ ប៉ុន្តែ​ដើម្បី​ដើរ​ទេសចរណ៍​ទៅ​កន្លែង​កម្សាន្ត​នៅ​ជិះៗ គេ​នឹង​តម្រូវ​ឱ្យ​អ្នក​ទាំងអស់​គ្នា​ជិះ​កង់ ដោយ​មាន​គេ​ឌុប ដែល​ឈ្មោះ​របស់​វា​គឺ Trisaw៕

ទេសចរណ៍ដើម្បីសុខភាព

រៀបរៀងដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី05  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។