ឃី​ង​សឺ​រូដ​អង្គរ​ជា​បណ្តុំ​ភោជនីយដ្ឋាន​មាន​រចនាបថ​ផ្ទះ​បុរាណ​ខ្មែរ

សៀមរាប៖ ឃី​ង​សឺ​រ៉ូ​ដ​អង្គរ (King’s Road Angkor) ជា​បណ្តុំ​ហាង​ម្ហូប ភេសជ្ជៈ និង​វត្ថុ​អនុស្សាវរីយ៍​ដ៏​ពេញនិយម នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប។ ឃី​ង​សឺ​រ៉ូ​ដ ត្រូវគេ​ប្រសិទ្ធិ​នាម​ថា ជា​កន្លែង​សម្រាក​កម្សាន្ត ដើម្បី​គេចចេញ​ពី​អាកាសធាតុ​ក្តៅ និង​កន្លែង​ប្រជុំជន​ដ៏​ចង្អៀត ណែនណាន់តាន់តាប់ ដ៏​គួរ​ឲ្យ​ធុញទ្រាន់។

មាន​ទីតាំង​ស្ថិតនៅ​ក្បែរ​មាត់​ស្ទឹង​សៀមរាប ចុះ​ពី​ស្ពានថ្ម​ផ្សារ​ចាស់​បន្តិច ឃី​ង​សឺ​រ៉ូ​ដ​អង្គរ គឺជា​បណ្តុះ​ភោជនីយដ្ឋាន និង​ហាង​អាហារ ដែល​រចនា​ឡើង​បែប​រចនាបថ​ខ្មែរ។ ផ្ទះ​ខ្មែរ​បុរាណ បាន​ស្ថាបនា​ឡើង​យ៉ាង​ល្អ​ប្រណិត ដែល​ក្នុងនោះ​មាន​ដូច​ភោជនីយដ្ឋាន ហាង​កាហ្វេល្បីៗ និង​ហាង​អាហារ សរុប​ទាំងអស់ ១៧ទីតាំង។
 
កាលពី​ថ្ងៃទី៣១ តុលា​កន្លងទៅ ភោជនីយដ្ឋាន The Brother ដែលជា​សមាជិក​ថ្មី​របស់​ឃី​ង​សឺ​រូដ បានដាក់​សម្ភោ​ធ​ជា​ផ្លូវការ។ ភោជនីយដ្ឋាន The Brother មាន​ម្ចាស់​ហាង​ជា​ជនជាតិខ្មែរ ដែលមាន​បទពិសោធន៍​ផ្នែក​បម្រើ​អាហារ ច្រើន​ឆ្នាំ​មកហើយ។ លោក ហង្ស សៀក នាយក​ប្រតិបត្តិ​ហាង The Brother បាន​ឲ្យ​ដឹងថា ការដាក់​ឈ្មោះ​ហាង​របស់លោក គឺមាន​អត្ថន័យ​ណាស់។ លោក សៀក ពន្យល់​ពី​ឈ្មោះ The Brother នេះ​ថា ដោយសារ​លោក​មាន​ដៃគូរ​ជំនួញ​របស់លោក គឺ​មិ​ត្តិ​ភក្តិចាស់ៗ ដែល​បាន​ស្រឡាញ់​រាប់អាន​គ្នា​ដូច​បងប្អូន។ មួយទៀត ពលរដ្ឋ​ខ្មែរ​ចូលចិត្ត​ហៅ​គ្នា បង​ឫ​ប្អូន នៅពេល​ជួបគ្នាម្តងៗ ទើប​លោក​សម្រេច​ដាក់ឈ្មោះ​ហាង​របស់លោក The Brother ដូច្នេះ​ទៅ ដើម្បី​ជាការ​ទាក់ទាញ​ម្យ៉ាង។
ឃី​ង​សឺ​រូដ​អង្គរ​ជា​បណ្តុំ​ភោជនីយដ្ឋាន​មាន​រចនាបថ​ផ្ទះ​បុរាណ​ខ្មែរ
ក្នុង​មហិច្ឆតា​របស់លោក ហង្ស សៀក គឺ​គិតថា​ហាង The Brother របស់លោក នឹង​អាច​ក្លាយជា​គោលដៅ​មួយ​សម្រាប់​ភ្ញៀវទេសចរ ដែលមាន​ទាំង​ខ្មែរ និង​បរទេស។ ជាមួយនឹង​រចនាបថ​បែប​ខ្មែរ​បុរាណ លោក សៀក រិត​មាន​ជំនឿ​ចិត្ត​ខ្ពស់​ថា ហាង​របស់លោក​ពិតជា​អាច​ទាញ​ចំណាប់អារម្មណ៍​ដល់​ភ្ញៀវ ក្រៅពី​មាន​ម្ហូប​ទាំង​ខ្មែរ និង​បរទេស​យ៉ាង​សម្បូរបែប​ហើយ​នោះ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​