ដឹង​ទេ​ថា Kayne West ចំណាយ ៥០០ ដុល្លារ​រៀងរាល់ថ្ងៃ ដើម្បី​កាត់សក់​

Sanofi

ស្តាប់ទៅ​វា​ពិតជា​ចម្លែក​ណាស់​ដែល​មនុស្សម្នា​ក់​ចំណាយ​ពេលវេលា​កាត់សក់​ជា​រៀងរាល់ថ្ងៃ តែ​នេះ​ជា រឿង​ពិត​របស់​តារា​រ៉េប Kayne West ។​ស្វាមី​របស់​តារា​ស្រី​ត្រគាក​ធំ Kim Kardashain បាន​ចំណាយ​ពេលវេលា​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទៅ​កាត់សក់ ហើយ​ក្នុងការ​កាត់សក់​ម្តង ត្រូវ​ចំណាយ​ប្រាក់​អស់​ដល់​ទៅ ៥០០ ដុល្លារ ហើយ​ការធ្វើ​បែបនេះ​គឺ ដោយសារតែ​វា ជួយ​ឲ្យ​លោក​មាន​អារម្មណ៍​ស្រស់ថ្លា​ជាង​មុន ។ ឪពុក​របស់​នាង Rihanna ជា​អ្នក​ប្រាប់​រឿងនេះ បន្ទាប់ពី​គាត់​បាន ចំណាយ​ពេលវេលា​ជាមួយ Kanye West ប៉ុន្មាន​ខែ​កាលពី​ឆ្នាំ ២០១០ ។

លោក​បាន​និយាយថា វា​ពិតជា​រឿង ចម្លែក​មួយ ដែល Kanye កាត់សក់​ជា​រៀងរាល់ថ្ងៃ ដោយ​ក្នុងការ​កាត់សក់​ម្តង​ត្រូវ​ចំណាយ​អស់ ៥០០ ដុល្លារ ហើយ​គាត់​ចូលចិត្ត​វា ព្រោះ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ស្រស់ស្រាយ ។​

Ibn ជាងកាត់សក់​ឲ្យ Kayne បាន​ប្រាប់ថា ដោយសារតែ​ការ​កាត់សក់​ជាមួយ​ជាង​ផ្សេងៗ​មិនត្រូវ​ចិត្ត លោក Kayne ទើប Kayne អង្វរ​ឲ​ខ្ញុំ​មក New York កាលពី​ឆ្នាំ ២០០៣ ដើម្បី​មក​កាត់សក់​ឲ្យ ហើយ​លោក​ហ៊ាន ផ្តល់​អ្វីដែល​ខ្ញុំ​អាច​រកបាន​ក្នុង​មួយថ្ងៃ​នៅ​កន្លែងចាស់ ទើប​ខ្ញុំ​សុខចិត្ត​មកកាន់ New York ៕
​ថា​វរិ​ទ្ធ​
​  

Related