ម៉ៅ ហា​ជី​ទទួលស្គាល់​មូលហេតុ​មិនបាន​ជ័យលាភី​

Sanofi

​ក្រោយពី​មិនបាន​ទទួល​ជ័យលាភី​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី Cambodian Idol មក​គេ​សង្កេត ឃើញ​មាន​លេចចេញ​នូវ​ប្រតិកម្ម​មិន​ពេញចិត្ត​ជាច្រើន​ពី​សំណាក់​មហាជន​ដែល​គាំទ្រ Idol របស់គេ​រៀង ៗ​ខ្លួន​តែ​សម្រាប់ ម៉ៅ ហា​ជី វិញ​បាន​ចេញមុខ​បកស្រាយ​ពី​មូលហេតុ​ដែល​គេ​មិន​ជាប់​និង​សំណូមពរ ដល់​អ្នកគាំទ្រ​សូម​ឈប់​នាំគ្នា​ខឹង​ទៀត​ទៅ​។​​ម៉ៅ ហា​ជី​បាន​បង្ហើប​ឲ្យ​ដឹងថា​៖​ក្នុងការ​ប្រកួត Cambodian Idol បើទោះជា​រូបគេ​មិនបាន ជ័យលាភី​ក៏​ទទួលបាន​ទឹកប្រាក់​ចំនួន​៣០០០​ដុល្លារ​ដែរ​ក្នុងនោះ​គឺ​១០០០​ដុល្លារ​បាន​ពីរ​ស្មី​ហង្ស​មាស និង​២០០០​ដុល្លារ​បាន​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ​។​

រូបគេ​មានចិត្ត​សប្បាយរីករាយ​ព្រោះ​បានបង្ហាញ​សមត្ថភាព ដល់​មហាជន​បានដឹង​និង​ឃើញ​ព្រមទាំង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ប៉ុន្តែ​អ្វីដែល​ជាការ​សម្រេច លទ្ធផល​ចុងក្រោយ​នោះ​គឺ​ការផ្ញើ​សារ SMS របស់​មហាជន​ដែល​ខ្លួនគេ​ជឿថា​អាចមាន​ចំនួន​អ្នកគាំទ្រ ច្រើន​ព្រោះ​មាន​ចម្រុះ​ទាំងចាស់ទាំងក្មេង​តែ​ការលំបាក​ត្រង់​ថា​សម្រាប់​មនុស្ស​ចាស់​ភាគ​ច្រើន​គាត់​មិនចេះ​និង​មិនដឹង​ពី​របៀប​ផ្ញើរ​សារ​SMS​ទេ​គឺ​មានតែ​យុវវ័យ​ដែល​គេ​មានការ​ប៉ិនប្រសព្វ​ក្នុងការ​ផ្ញើ​សារ​នេះ​ហេតុនេះ​អាច​បាត់​ចំនួន​អ្នកគាំទ្រ​មិន​ខាន​ក្នុងនោះ​ភាគច្រើន​គឺ​មនុស្ស​ចាស់​បើ​ទោះ​គាត់​ស្រឡាញ់​ពេញ ចិត្ត​ចង់​គាំទ្រ​រូបគេ​ប៉ុណ្ណា​តែបើ​អត់​ចេះ​ផ្ញើ​សារ​ឲ្យ​គាត់​ធ្វើ​ដូចម្តេច​?​។​​ម៉ៅ ហា​ជី បាន​អះអាងថា​ខ្លួនគេ​ផ្ទាល់​បាន​យល់ព្រម​ទទួលស្គាល់​លទ្ធផល​នោះ​ដោយ​ក្តី​រីករាយ បើទោះបី​មាន​អ្នកខ្លះ​ចង់​ឲ្យ​មានការ​ប្រកួត​ជាថ្មី​ខ្លះ​ថា​កុំ​ឲ្យ​ទទួលស្គាល់​លទ្ធផល​នោះ​ក៏ដោយ​។

​គេ​ក៏បាន​សំណូមពរ​ឲ្យ​អ្នកគាំទ្រ​ទាំងអស់​មេត្តា​ស្ងប់ស្ងាត់​និង​ទទួលស្គាល់​លទ្ធផល​នេះ​ព្រោះ​មិនមែន​មេ​ប្រយោគ​ឬ​អ្នកណា​ជា​អ្នកវាយតម្លៃ​សម្រេច​ផ្តល់​ជ័យលាភី​ទេ​ពោលគឺ​លទ្ធផល​បានមកពី​ការផ្ញើ​សារ​SMS​ពី​សំ ណាក់​មហាជន​ប៉ុណ្ណោះ​។​ម៉ៅ ហា​ជី ក្រោយពី​មិនបាន​ជ័យលាភី​នៅពេល​វិលត្រឡប់​ទៅ​ស្រុកកំណើត​នា​ខេត្តបាត់ដំបង វិញ​ក៏មាន​ការរៀបចំ​ការប្រគំ​តន្ត្រី​មួយ​នៅក្នុង​ឃុំ​អូរ​ចា​ដើម្បី​ជាការ​ថ្លែង​នូវ​អំណរគុណ​ដល់​មហាជន​ដែល​បាន​យកចិត្តទុកដាក់​តាមដាន​និង​ចូលរួម​គាំទ្រ​រូបគេ​នាពេល​កន្លងមក​ដោយ​ក្នុងឱកាស​នោះ​មាន​មនុស្ស​ចូលរួម​យ៉ាងច្រើន​កុះករ​ហួស​ពី​ការ​ស្មាន​គឺ​ដល់​ទៅ​រាប់ពាន់នាក់​។​ម្តាយ​របស់ ម៉ៅ ហា​ជី បាន​ធ្លាក់ខ្លួន​ឈឺ​ព្រោះតែ​ស្រងាកចិត្ត​និង​រន្ធត់ចិត្ត​ពេល​ដឹងថា​កូនប្រុស មិន​ជាប់​ទទួលបាន​ជ័យលាភី​តែ​ពេលនេះ​បាន​ធូរស្រាល​វិញ​ដែរ​ហើយ​។​ម៉ៅ ហា​ជី ពេលនេះ​រូបគេ​មិនទាន់មាន​គូ​ស្នេ​ហ៏​នៅឡើយ​ទេ​ដោយសារតែ​គេ​គិតថា​មិនទាន់ ចង់បាន​។​គេ​ក៏បាន​សន្យាថា​ទៅ​ថ្ងៃមុខ​បើទោះជា​គេ​មានកេរ្តិ៍ឈ្មោះ​ល្បី​ក៏​គេ​មិន​ប្រែប្រួល​ចរិត​ដែរ​៕ ដេវីត​

Related