កោះហៅ មេកន្ទុយលេខ នៅក្នុងស្រុក កំពង់ត្រឡាច ចំនួន១៥នាក់ មកធ្វើការអប់រំ

កំពង់ឆ្នាំងៈ ឆ្លើយតបទៅ និងគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព៩ចំណុច និងមានការចង្អុលបង្ហាញ ពីលោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណអភិបាល ខេត្តកំពង់ឆ្នាំង ក្នុងនាមជាគណបញ្ជាការ ឯកភាពខេត្ត  លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានចាត់វិធានការ  សុំគោលការណ៍ អនុវត្តចំពោះមុខសញ្ញាល្បែងស៊ីសង និងកោះហៅមេកន្ទុយលេខតាមតំបន់នីមួយៗ តាមបណ្តាស្រុកក្នុង ខេត្តកំពង់ឆ្នាំង មកធ្វើការណែនាំ អប់រំ  និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពល្បែងស៊ីសងគ្រប់ប្រភេទ ជាបន្ទាន់ពិសេសល្បែងកន្ទុយលេខ ករណីមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និង សមត្ថកិច្ច ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ។

ជាក់ស្តែងនៅព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច បានអនុវត្ត គោលការណ៍នេះចំពោះមុខសញ្ញាសង្ស័យ ដោយបានកោះហៅមេកន្ទុយលេខទាំងអស់ក្នុងស្រុកកំពង់ត្រឡាច ចំនួន១៥នាក់ មកធ្វើការណែនាំ អប់រំ ក្រោមវត្តមានលោក មាស សុភា អភិបាលរងស្រុក និង លោក មាស ស៊ីភិន អធិការនគរបាលស្រុកកំពង់ត្រឡាច រួមនិងមន្ត្រីនគរបាលការិយាល័យ កម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំងផងដែរ ។

លោក មាស សុភា អភិបាលរងស្រុកកំពង់ត្រឡាច បានថ្លែងទៅកាន់ប្រជាពលរដ្ឋ ដែលបានកោះហៅ ចូលរួមទាំងអស់សូមអោយគោរពតាមការណែនាំ ចូលរួមការអនុវត្ត និងគោរពច្បាប់ទាំងអស់គ្នា  ក្នុងករណី ប្រសិនបើក្រោយពេលអ្នកប្រព្រឹត្តល្បែងស៊ីសង ទាំងអស់បានទទួលការណែនាំពីសមត្ថកិច្ច និងធ្វើកិច្ចសន្យា ផ្តិតមេដៃបញ្ឈប់រួច ហើយល្មើស និងធ្វើកិច្ចសន្យាមិនបញ្ឈប់សកម្មភាពល្បែងស៊ីសង ទាំងអស់ជា បន្ទាន់ទេសមត្ថកិច្ច  និងចាត់វិធានការ តាមផ្លូវច្បាប់ អាចឈានដល់ការឃាត់ខ្លួនតាមផ្លូវតុលាការ៕