លោក ឈាង វុន ដឹកនាំ​ប្រតិភូ​ទៅសួរសុខទុក្ខ​លោក ញ៉យ ចំរើន និង​លោក គង់ សភា

​ប្រធានរដ្ឋសភា លោក ហេង សំរិន បាន​ចាត់តាំង​លោក ឈាង វុន ឲ្យ​ធ្វើជា​តំណាង​របស់ខ្លួន​ដឹកនាំ​គណប្រតិភូ​សភា​ទៅ​សួ​សុខទុក្ខ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ពីររូប​ដែល​ទទួល​ការវាយប្រហារ​យ៉ាងដំណំ​ពី​សំណាក់​ជនល្មើស​កាលពី​ថ្ងៃ​ទី ២៦ ខែតុលា​កន្លងទៅ​។​

​ដំណើរ​របស់​ប្រតិភូ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​លោក ឈាង វុន សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​នេះ ក៏មាន​វត្តមាន​លោក យ៉ែម ប៉ុ​ញ្ញ​ឫទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី បាន ស្រីមុំ តំណាងរាស្ត្រ គណបក្ស​ប្រជាជន​កម្ពុជា​។ ការ​ទៅសួរសុខទុក្ខ​លោក គង់ សភា និង​លោក ញ៉យ ចំរើន នៅ​ប្រទេស​ថៃ​របស់​មន្ត្រី​រដ្ឋសភា នឹងធ្វើ​ឡើង​ពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី ០៨ ខែវិច្ឆិកា​៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​