ពន្យារកំណើត​ដោយ​កាត់​បំពង់​មេជី​វិត​ស្ត្រី​

Sanofi

​នេះ​ជា​វិធី​ពន្យារកំណើត​អចិន្ត្រៃយ៍​មួយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ជាពិសេស​សម្រាប់​ស្ត្រី​ដែលមាន​បំណង​ឈប់​ចង់​បានកូន​តទៅទៀត វា​ជា​វិធី​បព្ចាប់​ការ​មាន​ផ្ទៃពោះ ដោយ​ការវះកាត់​បំពង់​ដៃ​ស្បូន ឬ ហៅថា​គ្រៀវ ។​

​មុខរបួស​បំពង់​មេជី​វិត​ដែល​កាត់​រួច​ត្រូវបាន​ប្រើ​ឧក​បរ​ណ៍​ចរន្តអគ្គិសនី ពិសេស​ក្នុង​ការបិទ​ភ្ជាប់ ឬ ការប្រើ​តង្កៀប ឬ កង​បិទ​ភ្ជាប់​តំណ​បំពង់​ដៃ​ស្បូន​នោះ ។​ ​ផលប្រយោជន៍​នៃ​ការ​កាត់​បំពង់​មេជី​វិតវា​មាន​សុវត្ថិភាព​ងាយស្រួល​រហ័ស និង អាច​ការ​ញ​រការ​មាន​ផ្ទៃពោះ​បាន​មួយជីវិត អ្វីដែល​សំខាន់​គឺ​វា​ជួយ​ឱ្យ​ស្ត្រី​កាន់តែ​រីករាយ​នឹង​ជីវិត​ផ្លូវភេទ ដោយ​មិនបាច់​បារម្ភ​ពី​ការ​មាន​ផ្ទៃ​ពោះ ។

មាន​បុរស និង ស្ត្រី​ជាច្រើន​បាន​រាយការណ៍​ឱ្យដឹងថា ពួកគេ​មាន​ភាព​រីករាយ​ច្រើន​នូវ​ជីវិត​លើ​គ្រែ​របស់​ពួកគេ ។​ ​វិធី​បែបនេះ​មិនបាន​ធ្វើឱ្យមាន​ការប្រែប្រួល​អ័រម៉ូន​ឡើយ ជាពិសេស​អ័រម៉ូន​ដែល​តែងតែ​ប៉ះ​ពាល់​ដល់​សក់ សំឡេង ចំណង់​ផ្លូវភេទ សាច់ដុំ និង ទំហំ​សុដន់​ដែល​តែងតែ​ប្រែប្រួល បើ​មានការ​ប្រើប្រាស់​វី​ធី​ពន្យារកំណើត​ផ្សេង វា​ក៏​មិន​ធ្វើឱ្យ​អាក់ខាន​ដល់​វដ្ត​រដូវ​នោះដែរ ។​

ប្រសិទ្ធភាព​វា​មាន​ប្រសិទ្ធភាព​ស្ទើរតែ ១០០ ភាគរយ គឺ​ក្នុងចំណោម​ស្ត្រី ១.០០០ នាក់ អាចមាន​តិចជាង ៣ ករណី ប៉ុណ្ណោះ​​ ដែល​អាចមាន​លទ្ធភាព​ឈាន ទៅ​មាន​ផ្ទៃពោះ ព្រោះ​អាច​បណ្តាលមកពី​មាន​ការវិវឌ្ឍ ឬ របូត​មុខតំណ​ដៃ ស្បូន​ដែល​បាន​ចង ឬ កាត់​នោះ ជាពិសេស​នៅក្នុង​កំលុងពេល ៣ ខែ ដំបូង ក្រោយពេល​វះកាត់​រួច ។​

​អ្នក​ត្រូវ​ចាំ​ថា វិធី​នេះ​មិនអាច​ការពារ​អ្នក​ពី​ការ​ចម្លងជំងឺ​កាមរោគ​ផ្សេងៗ បានឡើយ មានតែ​ស្រោមអនាម័យ​ប៉ុណ្ណោះ​ជា​ជម្រើស​ប្រសើរ និង អាច​ការពារ​ការចម្លង​ជំងឺ​ផ្សេងៗ ។​ ក្រោយ​ការវះកាត់​អ្នក​អាច​សម្រាក និង ធូរស្រាល​ឡើងវិញ​ក្នុង​រយៈពេល​តែ ២ ទៅ ៣ ថ្ងៃ​ប៉ុណ្ណោះ តែ​ត្រូវ​ចៀសវាង​ធ្វើការ​ធ្ងន់ៗ និង ឈោង​យក​របស់​ខ្ពស់ ឬ ឆ្ងាយ​ពី​ដៃ ៕​សុផល​

 

​ ​ ​ ​ ​

Related