បទ​វិភាគ៖ តើ​បក្ស​ប្រឆាំង​អាច​នឹង​ដាក់​បេក្ខភាព​ថ្មី​សម្រាប់​អនុប្រធាន​ទី​១​រដ្ឋសភា​ដែរ​ឬ​ទេ?

សភា​ឯក​បក្ស បាន​អនុម័ត​ដក​តួនាទី លោក កឹម សុខា ពី​អនុប្រធាន​ទី​១ រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៣០ តុលា គឺ​ជា​បរិបទ​នយោបាយ​ថ្មី​មួយ​ទៀត បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍​ថ្ងៃ​ទី​២៦ តុលា គឺ​ការ​ប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប ដែល​ធ្វើ​ឲ្យ​សាធារណជន​នៅ​ទូទាំង​ពិភពលោក​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ថែម​ទៀត​អំពី​នយោបាយ​នៅ​កម្ពុជា។

ការ​បោះ​ឆ្នោត​ដក​តួនាទី លោក កឹម សុខា ចេញ​ពី​សភា​នេះ គឺ​ធ្វើ​ឡើង​ដោយ​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង ៦៨​រូប ដោយ​មិន​បាត់​សំឡេង​តំណាង​រាស្ត្រ​ណា​មួយ​នោះ​ទេ។ ក៏ប៉ុន្តែ ក្រោយ​ពី​ការ​ដក​តួនាទី លោក កឹម សុខា នេះ ប្រធាន​រដ្ឋសភា បាន​ផ្ញើ​លិខិត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ ភ្លាមៗ ដើម្បី​ស្នើ​បេក្ខភាព​ថ្មី​ជំនួស លោក កឹម សុខា វិញ។ តែ​សំណើ​នេះ ត្រូវ​បាន​គណបក្ស​សង្គ្រោះ​ជាតិ បដិសេធ។

គណបក្ស​សង្គ្រោះ​ជាតិ ក៏​បដិសេធ​ភ្លាម​ដែរ​ថា​នឹង​មិន​បញ្ជូន​មនុស្ស​ថ្មី ដើម្បី​ទទួល​យក​តំណែង​អនុប្រធាន​ទី​១ រដ្ឋសភា​ជំនួស លោក កឹម សុខា ទេ។

តើ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ដូរ​ចិត្ត រួច​បញ្ជូន​បេក្ខភាព​ទៅ​ទទួល​យក​តំណែង​អនុប្រធាន​ទី​១ រដ្ឋសភា​នេះ​ឬ​ទេ?

សូម​ស្ដាប់​បទ​វិភាគ​របស់ លោក ទីន ហ្សាការីយ៉ា អំពី​បញ្ហា​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។