​លោក ញ៉យ ចំរើន​៖ ខ្ញុំ​មិនបាន​ជេរ​ជនដៃដល់ «​អាយ៉ងយួន​» ឡើយ​

​ភ្នំពេញ​៖ ក្រោយពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​នូវ​អ្វីដែល​ខ្លួន​បាន​លឺថា ករណី​ហិង្សា​លើ​អ្នកតំណាងរាស្ត្រ កើតឡើង​ដោយសារ​តំណាងរាស្ត្រ​ទាំងពីរ​រូប​ជេរ​ជនដៃដល់​ថា «​អាយ៉ងយួន​»​នោះ លោក ញ៉យ ចំរើន តំណាងរាស្ត្រ​ដែល​រងគ្រោះ បដិសេធ​ការលើកឡើង​នេះ​។ លោក ញ៉យ ចំរើន ហ៊ាន​អះអាងថា លោក និង​លោក គង់ សភា មិនបាន​ជេ​ប្រមាថ​ទៅលើ​ជនដៃដល់​ទាំង​នោះទេ ពោលគឺ​ជនដៃដល់​ទាំងនោះ មាន​គោលដៅ​វាយ​ទៅលើ​ខ្លួន​តែម្ដង​។​

​បើតាម​លោក ញ៉យ ចំរើន ជនដៃដល់​ទាំងនោះ ទំនង​ជាមាន​អ្នក​នៅ​ពីក្រោយ​ដែល​បញ្ជា​ឲ្យ​វាយ​លើ​តំណាងរាស្ត្រ​គណបក្សប្រឆាំង​។ លោក ញ៉យ ចំរើន ក៏​ស្នើ​ឲ្យ​សមត្ថកិច្ច​បន្ដ​ចាប់ខ្លួន​ជនដៃដល់​បន្ថែមទៀត ជាពិសេស​គឺ​វែកមុខ​រក​អ្នកបញ្ជា​នៅ​ពីក្រោយ​ខ្នង ដើម្បី​ផ្ដល់​យុត្តិធម៌​រូបលោក និង​លោក គង់ សភា​។​

​សូម​ស្ដាប់​ការសាកសួរ​ដោយ​លោក រំដួល ចិ​ត្រា ជាមួយ​លោក ញ៉យ ចំរើន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​សម្រាក​ព្យាបាល​របួស​នៅ​ប្រទេស​ថៃ ដែល​បានផ្ដល់​កិច្ច​សម្ភាស​តាម​ខ្សែ​ទូរស័ព្ទ​ដល់​សារព័ត៌មាន​ថ្មីៗ​ដូចតទៅ​៖


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​