ប្រមុខរដ្ឋចិនប្រឹងពង្រឹងទំនាក់ទំនងជាមួួយវៀតណាមខណៈ​ជម្លោះសមុទ្រចិនកាន់តែក្តៅ

 ប្រធានាធិបតី​ចិនលោក ស៊ី ជិនពីង​ កំពុង​បំពេញ​ទស្សនកិច្ចផ្លូវរដ្ឋជាប្រវត្តិ​សាស្ត្រនៅ​ប្រទេស​វៀតណាមនៅថ្ងៃ​ព្រហស្បតិ៍នេះ។  វត្តមាន​នៃប្រមុខរដ្ឋ​ចិន​នៅវៀតណាម​នេះ​គឺ​ដើម្បី​ស្តារ​ចំណង​ការទូត​ដែល​ល្អក់​ករកបង្កើតដោយជម្លោះ​សមុទ្រចិនខាងត្បូង​ និងឈានទៅពង្រឹងភាព​ជាដៃ​គូយុទ្ធសាស្ត្រលើវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិស័យផ្សេងទៀត​ជាច្រើន​ផងដែរ។​

លោក ស៊ី ជិនពីងបានអញ្ជើញ​ទៅដល់ប្រទេសវៀតណាម​ហើយ​នៅថ្ងៃ​ព្រហស្បតិ៍នេះ ហើយ​លោក​នឹងជួប​ជជែក​ពិភាក្សា​ជាលក្ខណទ្វេភាគីជាមួយ​បណ្តា​មេដឹកនាំ​បក្សកម្មុយនីស្ត​វៀតណាម​​ជុំវិញ​បញ្ហា​ទំនាក់​ទំនង​ការទូត នយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាដើម។ ប៉ុន្តែ​ការ​ជំរុញ​ពាណិជ្ជកម្មទ្វេភាគី និង​ការដោះស្រាយ​បញ្ជាជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​គេ​រំពឹង​ថា​ជា​ប្រធានបទ​សំខាន់​ដែល​គ្របដណ្តប់​របៀបវារៈនៃកិច្ច​ពិភាក្សា​រវាង​រដ្ឋជិតខាងទាំងពីរ​នេះ។

​បើតាម​ការ​មើលឃើញ​ជាក់​ស្តែង​ដំណើរ​ទស្ស​នកិច្ច​របស់​ប្រមុខ​រដ្ឋចិនមកវៀតណាមកើតឡើង​ស្របពេល​ដែល​ជម្លោះ​ដែនសមុទ្រនោះ​កាន់តែតានតឹងឡើង ជាពិសេស​ក្រោយ​ក្រុងវ៉ាស៊ីនតោន​បញ្ជូន​នាវាចម្បាំង​របស់ខ្លួន​ទៅក្បែរកោះសិប្បនិម្មិតរបស់ចិនដើម្បីសាកល្បងជំហររបស់ចិន​។  បំណង​ចម្បង​របស់​លោក ស៊ី ជិនពីង ក្រៅពីពង្រឹងទំនាក់​ទំនងពាណិជ្ជកម្ម​​ជាមួយវៀតណាម​ គឺការផ្សះផ្សា​ទំនាក់ទំនង​ដែល​ប្រេះស្រាំ​ព្រោះជម្លោះ​កន្លងមកនេះដែរ។  ក្នុង​ជំនួប​ទ្វេភាគី​ជាមួយ​ប្រមុខ​បក្សកុម្មុយនីស្តវៀតណាម​លោក ង្វៀង​ ភូទ្រុង លោក ស៊ី ជិនពីង បាន​​ថ្លែង​ថា លោក សង្ឃឹមថានៅពេលខាងមុខ​វៀតណាម​និង​ចិនអាចបង្កើនកម្រិត​ភាព​ជាដៃគូ​ឲ្យកាន់តែខ្ពស់​ជាងមុន ​ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី​ជាលក្ខណប្រពៃណី​ដែល​មាន​យូរអង្វែងមកហើយនោះ។ 
 ​
ក្រៅពី​មានកិច្ច​ពិភាក្សា​ទ្វេភាគីជាមួយអគ្គលេខាធិការបក្ស ប្រមុខរដ្ឋចិនក៏នឹងបន្តជួប​ជាមួយ​ប្រធានាធិបតីវៀតណាម ទ្រុង តាន់សាន និងនាយករដ្ឋមន្ត្រី ង្វៀង តាន់ឌុង ផងដែរ។ ថ្ងៃស្អែកលោកក៏៏​នឹង​ថ្លែង​សុន្ទ​រកថា​ក្នុងសភាវៀតណាមផងដែរ។ រឿងដែលសំខាន់មួយទៀត លោក ស៊ី ជិនពីង មកទស្សនកិច្ច​នៅវៀតណាម​ត្រឹមប៉ុន្មាន​ខែ​ប៉ុណ្ណោះ​ក្រោយ​ពេល​ដែល​មេបក្ស​កុម្មុយនីស្តវៀតណាម​អញ្ជើញទៅ​កាន់​សេតវិមាន​និង​ជួបជជែក​ជាមួយ​ប្រធានា​ធិបតី​អាមេរិក​ បារ៉ាក់ អូបាម៉ា។

ជំនួប​រវាង​មេដឹកនាំ ​អាមេរិក និង​វៀតណាម​ ជា​សក្ខីកម្ម​មួយបង្ហាញថា ​វៀតណាម​និងអាមេរិកកាន់តែល្អូកល្អឺននឹងគ្នាពេល។ ហើយការក្លាយជា​សមាជិក​នៃ​ភាព​ជាដៃគូ​អន្តរប៉ាស៊ីហ្វិករបស់វៀតណាម វារឹតតែជាក្តី​កង្វល់​មួយធំសម្រាប់ចិន​ថែមទៀត ព្រោះ​វា​នឹង​ក្លាយជា​​បញ្ហា​ធំ​សម្រាប់​ចិន​ដែល​កំពុង​ប្រឹងប្រែង​ពង្រីក​ឥទ្ធិពល​របស់ខ្លួន​នៅតំបន់អាស៊ី​នោះ។ បន្ថែម​ពីនេះ​​កន្លងមកវៀតណាម​ក៏​កាន់តែ​ស្និទ្ធជាមួយជប៉ុន និងហ្វីលីពីន ដែល​រដ្ឋទាំងពីរសុទ្ធតែជាសត្រូវរបស់មហាយក្សចិន។

យ៉ាង​ណា​ក៏ដោយ​ចុះ  មុនពេលលោក ស៊ី ជិនពីង ទៅដល់​ប្រទេសវៀតណាម គេ​ឃើញមានចលនា​បាតុកម្មរបស់​ប្រជាជនវៀតណាម​ផងដែរ តែបាតុកម្មនោះ​ត្រូវបានអាជ្ញាធរបំបែក ដោយ​ដឹកជញ្ជូន​ក្រុមបាតុករ​ចេញទៅឆ្ងាយបាត់ ដោយ​មិនបណ្តែត​បណ្តោយ​ឲ្យមានបន្ត​អូសបន្លាយយូរឡើយ។ បន្ទាប់ពីចាកចេញ​ពីប្រទេសវៀតណាមនៅថ្ងៃស្អែក​នេះ ប្រធានាធិបតី​ចិន​នឹង​បន្តដំណើរ​ទៅទស្សនកិច្ចនៅប្រទេស​សិង្ហបុរី​ផងដែរ​។ ហើយ​អ្វីដែល​ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ​​នោះគឺ​លោក នឹង​ជួបពិភាក្សាជាលក្ខណៈទ្វេភាគីជាលើដំបូងជាមួយប្រធានាធិបតី​តៃវ៉ាន់លោក Ma Ying Jeou ដើម្បី​ពង្រឹងទំនាក់ទំនងពាណិជ្ជកម្មនិងការទូតផងដែរ៕  ​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​