លោក​ស៊ីជីន ពីង​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​ដើម្បី “ពង្រឹង​ទំនាក់ទំនង​ជា​មិត្តភាព​ចាស់ឆ្នាំ”

លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន​បាន​លើកឡើ​ង​ថា លោក​ចង់​ឲ្យ​ចិន​និង​វៀតណាម​មាន​ទំនាក់ទំនង​ជាដៃគូ​ល្អប្រសើរ​ជាង​ពេល​បច្ចុប្បន្ន។ ការលើកឡើងនេះ​ធ្វើឡើង នៅ​ក្នុង​អំឡុង​ពេល​ដែល​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​វៀតណាម។ ទស្សនកិច្ច​ដ៏កម្រ នៅ​ក្នុង​ពេល​ដែល​ប្រទេស​ទាំងពីរ​កំពុងតែ​ប្រឈមមុខ​ដាក់គ្នា ដោយសារ​តែ​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។