ម៉ាស៊ីនបូមទឹក ខ្នាតធំ ចំនួន២២គ្រឿង និងម៉ាស៊ីនតូច ជាង១០០គ្រឿង កំពុងបញ្ចេញ សកម្មភាព បូមទឹកបញ្ជូល អាងស្រុបទឹក ត្រៀមសង្គ្រោះ ស្រូវប្រាំង ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ ក្រុមការងារមន្ទីរធនធានទឹក និង ឧត្តុនិយមខេត្តកំពង់ឆ្នាំង ដឹកនាំដោយ លោក ចេង ញ៉ាន់ អភិបាលរងខេត្តកំពង់ឆ្នាំង លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តនិយមខេត្ត នៅសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានធ្វើដំណើរចុះពិនិត្យម៉ាស៊ីនបូមទឹក នៅអាងស្តុបទឹករោងដំរី និង ទំនប់ភេ ស្ថិតក្នុង ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ក្នុងខេត្តកំពង់ឆ្នាំង ។ 

រហូតមកដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ សម្រាប់ខេត្តកំពង់ឆ្នាំង មន្ទីរធនធានទឹកបានបញ្ជូនម៉ាស៊ីន ធំចំនួន២២គ្រឿង ក្នុងនោះម៉ាស៊ីនរបស់ក្រសួងចំន៨គ្រឿង រួមនិងម៉ាស៊ីនតូចៗចំនួនជាង១០០គ្រឿងទៀត កំពុងធ្វើសកម្មភាពភាពបូមទឹកទន្លេ ចូលក្នុងអាងស្តុបទឹកដើម្បីត្រៀមសង្គ្រោះស្រូវប្រាំងប្រជាពលរដ្ឋ ទាន់ពេលវេលា ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានបន្តអោយដឹងថា វិធានការណ៍សង្គ្រោះ បន្ទាន់នេះ គឺមន្ទីរធនធានទឹកបន្តបូមទឹកបញ្ចូលទំនប់អាងស្តុបទឹកក្នុងស្រុកចំនួន៤ នៃខេត្តកំពង់ឆ្នាំង គឺស្រុក ជលគិរី ស្រុករលាប្អៀរ  ស្រុកកំពង់ត្រឡាច និង ស្រុកកំពង់លែង ។

អភិបាលរងខេត្តកំពង់ឆ្នាំងលោក ចេង ញ៉ាន់ បានមានប្រសាសន៍ថា ដោយយោងទៅលើស្ថានភាព ឆ្នាំ២០១៥នេះ ទឹកតូចមិនលិចខ្នងកោះ និងហូរចូលក្នុងអាងស្តុបទឹកនានា ចាំបាច់ក្រុមការងាររបស់ មន្ទីរធនធានទឹក និងអាជ្ញាធរខេត្ត មានវិធានការណ៍បន្ទាន់បញ្ជូនម៉ាស៊ីនបូមទឹក អោយទាន់ពេលវេលា ហើយនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ នឹងបញ្ជូនម៉ាស៊ីនបូមទឹកចំនួន១គ្រឿង ទៀតទៅកាន់ស្រុកកំពង់លែង។ 

គួរម្លឹកថា មន្ទីរធនធានទឹកតម្រូវការចាំបាច់ បន្ថែមម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងទៀត ដើម្បីបូមទឹកបញ្ចូលអាង ស្តុបទឹក ដើម្បីសង្គ្រោះស្រូវប្រាំងទាន់ពេលវេលា ខណៈឆ្នាំនេះទឹកតូច មិនបានហូរចូលដល់ក្នុងអាងស្តុបទឹក ជាច្រើនកន្លែងនៅក្នុងស្រុកជលគិរី ស្រុកកំពង់ត្រឡាច ស្រុករលាប្អៀរ និងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ កន្លងទៅមន្ទីរធនធានទឹកបានបញ្ជូនម៉ាស៊ីនបូមទឹក ចំនួន១១គ្រឿងហើយដើម្បី បូមទឹកបញ្ចូលអាង ស្តុបទឹកនោះ មានអាងស្តុបទឹកកៀនដា ទំនប់កាត់ក្បាល ទំនប់ត្រីពោធិ៍ ទំនប់ដីក្រហម ទំនប់ខ្លាក្រាប ទំនប់ថ្មី ដែលអាងទឹកទាំងនេះស្ថិតក្នុងឃុំជលសារ និងឃុំកោះថ្កូវ ស្រុកជលគិរី ដោយឡែកស្រុកកំពង់ត្រឡាច មានទំនប់អាងទឹកស្តីទ្រេត និងទំនប់៣ទៀត ស្ថិតក្នុងឃុំអំពិលទឹក ក្នុងស្រុករលាប្អៀរ ទំនប់ភេ និងទំនប់ រោងដំរី។ មន្ទីរធនធានទឹកនឹងបន្ថែមម៉ាស៊ីនចំនួន១៣គ្រឿងទៀត សម្រាប់ស្រុកជលគិរី៤គ្រឿង បូមទឹកបញ្ចូលអាងស្តុបទឹកតាកុយ និង៩គ្រឿងសម្រាប់បូមទឹកបញ្ចូលអាងស្តុបទឹក ក្នុងស្រុកកំពង់លែង៕