សំណង់​កាស៊ីណូ​ NAGA​ World​ ដែល​មាន​ថៅកែ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ ត្រូវ​បាន​អាជ្ញាធរ​បង្គាប់​ឲ្យ​ផ្អាក​និង​រុះរើ​ បន្ទាប់​ពី​មាន​ប្រតិកម្ម​របស់​បុរស​ខ្លាំង​

​កិច្ចប្រជុំ​បន្ទាន់​មួយ​ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​ អ៊ឹម​ ឈុ​ន​លឹ​ម​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ និង​ឯកឧត្តម​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ នៅ​សាលា​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​នឹង​សំណង់​ខុសច្បាប់​របស់​ក្រុមហ៊ុន​កាស៊ីណូ​ NAGA​ World​ ដែល​មាន​ថៅកែ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​នោះ​ បាន​សម្រេច​ចេញ​ជា​លទ្ធផល​ដូច​តទៅ​ ៖​ ១-​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ចេញ​លិខិត​ផ្អាក​ការ​សាងសង់​ និង​ឲ្យ​មានការ​រុះរើ​សំណង់​ចេញ​ ។​ ២-​ក្រុមហ៊ុន​ត្រូវ​ចាប់ផ្តើម​រុះរើ​ដោយ​ខ្លួនឯង​ចាប់ពី​ថ្ងៃស្អែក​ ទី​០៦​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ គឺ​រុះរើ​ដំបូល​មុខ​ពុទ្ធ​សាសន​បណ្ឌិត្យ​មុន​ ។​ ៣-​ចាត់​មន្ត្រី​ជំនាញ​ប្រចាំការ​ជំរុញ​ដំណើរការ​នេះ​រហូត​ដល់ទី​បញ្ចប់​ ។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ ឡុ​ង​ ឌី​ម៉​ង់​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ដែល​បាន​ Post​ តាម​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នា​រសៀល​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​ចំណាត់ការ​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ទៅ​លើ​សំណង់​របស់​ក្រុមហ៊ុន​កាស៊ីណូ​ NAGA​ World​ យ៉ាង​បន្ទាន់​បែប​នេះ​ គឺ​បន្ទាប់​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ប្រតិកម្ម​នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៥​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ណែនាំ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ និង​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ធ្វើការ​ពិនិត្យ​ និង​មាន​វិធានការ​កែ​លំអ​ឡើង​វិញ​នូវ​សំណង់​របស់​ក្រុមហ៊ុន​ល្បែងស៊ីសង​កាស៊ីណូ​ NAGA​ World​ ដែល​សាងសង់​ប៉ះពាល់​ដល់​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ ។​

​ក្រុមហ៊ុន​កាស៊ីណូ​ និង​សណ្ឋាគារ​ NAGA​ World​ គ្រប់គ្រង​ដោយ​ឯកឧត្តម​ Chen​ Lip​ Keong​ ជា​អភិបាល​ដ៏​មាន​អំណាច​ ដ្បិត​ឈ្មួញ​រូប​នេះ​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​ នីតិកាល​ទី​៥​ នៃ​រដ្ឋសភា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/១០២៣​ ចុះ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៣​ ។​ ដូច្នេះ​ ត្រឹម​ឋានៈ​មន្ត្រី​តូចតាច​មិន​ហ៊ាន​ប៉ះពាល់​ទៅ​លើ​អំណាច​ទឹក​លុយ​ និង​អំណាច​បុណ្យស័ក្តិ​របស់​ឯកឧត្តម​ Chen​ Lip​ Keong​ ជា​ឈ្មួញ​ដ៏​ល្បី​នោះ​ឡើយ​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​សម្តែង​នូវ​ការ​ហួសចិត្ត​ទៅ​លើ​ថៅកែ​របស់​ក្រុមហ៊ុន​កាស៊ីណូ​ និង​សណ្ឋាគារ​ NAGA​ World​ ដែល​ជាទី​ប្រឹក្សា​របស់​រាជរដ្ឋាភិបាល​ បែរជា​សាងសង់​សំណង់​ខុសច្បាប់​ ធ្វើ​ឲ្យ​រវល់​ដល់​បុរស​ខ្លាំង​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ ចេញ​មុខ​ប្រតិកម្ម​ទៅ​វិញ​ ៕​

សំណង់​កាស៊ីណូ​ NAGA​ World​ ដែល​មាន​ថៅកែ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ ត្រូវ​បាន​អាជ្ញាធរ​បង្គាប់​ឲ្យ​ផ្អាក​និង​រុះរើ​ បន្ទាប់​ពី​មាន​ប្រតិកម្ម​របស់​បុរស​ខ្លាំង​ សំណង់​កាស៊ីណូ​ NAGA​ World​ ដែល​មាន​ថៅកែ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ ត្រូវ​បាន​អាជ្ញាធរ​បង្គាប់​ឲ្យ​ផ្អាក​និង​រុះរើ​ បន្ទាប់​ពី​មាន​ប្រតិកម្ម​របស់​បុរស​ខ្លាំង​ សំណង់​កាស៊ីណូ​ NAGA​ World​ ដែល​មាន​ថៅកែ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ ត្រូវ​បាន​អាជ្ញាធរ​បង្គាប់​ឲ្យ​ផ្អាក​និង​រុះរើ​ បន្ទាប់​ពី​មាន​ប្រតិកម្ម​របស់​បុរស​ខ្លាំង​