គ្រាន់តែ​ជម្លោះ​ពាក្យ​សម្តី​ ប្តី​ជា​ប៉ូលិស​ដេញ​បាញ់​សម្លាប់​ប្រពន្ធ​ចំនួន​១១​គ្រាប់​ គួរ​ឲ្យ​តក់ស្លុត​(​មាន​វី​ដេ​អូ​)

​គេហទំព័រ​ដ៏​ល្បី​របស់​អង់គ្លេស​ឈ្មោះ​ Daily​ Mail​ បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ថ្មីៗ​ នូវ​ Video​ Clip​ មួយ​បង្ហាញ​អំពី​សកម្មភាព​ដ៏​ព្រៃផ្សៃ​របស់​បុរស​ម្នាក់​ជា​មន្ត្រី​ប៉ូលិស​ ដេញ​បាញ់​សម្លាប់​ប្រពន្ធ​របស់​ខ្លួន​ចំនួន​១១​គ្រាប់​ ដ៏​គួរ​ឲ្យ​តក់ស្លុត​បំផុត​ ព្រោះតែ​កើត​មាន​ជម្លោះ​ពាក្យ​សម្តី​ពេល​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​មួយ​គ្រឿង​តាម​ដងផ្លូវ​ជាមួយ​គ្នា​ ។​

​កាមេរ៉ា​សុវត្ថិភាព​តាម​ដង​វិ​ថី​ Uberlandia​ ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ប្រេ​ស៊ី​ល​ ចាប់​បាន​នូវ​រូបភាព​បុរស​ម្នាក់​វ័យ​៤៦​ឆ្នាំ​ មុខរបរ​ជា​មន្ត្រី​ប៉ូលិស​ដេញ​តាម​បាញ់​ទៅ​លើ​ស្ត្រី​ម្នាក់​វ័យ​៣៦​ឆ្នាំ​ ត្រូវជា​ភរិយា​របស់​ខ្លួន​ឈ្មោះ​ Veridiana​ Rodrigues​ Carneiro​ លើ​ដង​វិ​ថី​កាលពី​ថ្ងៃ​ទី​២០​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

​តាម​ការ​បញ្ជាក់​របស់​សាក្សី​ និង​លទ្ធផល​ស៊ើបអង្កេត​ស្រាវជ្រាវ​របស់​ប៉ូលិស​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​នៃ​អំពើ​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​នេះ​ ប្តី​ប្រពន្ធ​មួយគូ​នេះ​កើត​មាន​ជម្លោះ​ពាក្យ​សម្តី​ពេល​ធ្វើ​ដំណើរ​តាម​រថយន្ត​ជាមួយ​គ្នា​ ។​ នៅ​ពេល​ស្ត្រី​ជា​ភរិយា​បើកទ្វារ​រថយន្ត​ចុះ​ និង​រត់​ចេញ​ឆ្ងាយ​ពី​រថយន្ត​នោះ​ ស្រាប់តែ​បុរស​ជា​ប្តី​ដែល​ជា​មន្ត្រី​ប៉ូលិស​ផង​ ទាញ​កាំភ្លើងខ្លី​តាម​បាញ់ប្រហារ​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន​រហូត​ដល់​ចំនួន​១១​គ្រាប់​ បណ្តាល​ឲ្យ​ដេក​ដួល​លើ​ដងផ្លូវ​ស្លាប់​បាត់បង់​ជីវិត​ភ្លាមៗ​តែ​ម្តង​ ។​ នៅ​ក្រោយ​ពេល​កើតហេតុ​ បុរស​ជា​ប្តី​ចិត្ត​អប្រិយ​នោះ​ ត្រូវ​ប៉ូលិស​ក្របួច​ចាប់ខ្លួន​បាន​ពេល​កំពុង​ពួន​សំងំ​លាក់ខ្លួន​នៅ​ក្នុង​លំនៅ​ឋាន​ ៕​

គ្រាន់តែ​ជម្លោះ​ពាក្យ​សម្តី​ ប្តី​ជា​ប៉ូលិស​ដេញ​បាញ់​សម្លាប់​ប្រពន្ធ​ចំនួន​១១​គ្រាប់​ គួរ​ឲ្យ​តក់ស្លុត​(​មាន​វី​ដេ​អូ​)គ្រាន់តែ​ជម្លោះ​ពាក្យ​សម្តី​ ប្តី​ជា​ប៉ូលិស​ដេញ​បាញ់​សម្លាប់​ប្រពន្ធ​ចំនួន​១១​គ្រាប់​ គួរ​ឲ្យ​តក់ស្លុត​(​មាន​វី​ដេ​អូ​)