ស.ស.យ.ក ខណ្ឌមានជ័យ ផ្តល់អង្ករ២តោន ដល់កុមារកំព្រា កម្ពុជា និងក្រុមកីឡាប្រដាល់ នៅសមាគម រស្មីកុមារកំព្រា កម្ពុជាត្នោតជ្រុំ

ភ្នំពេញ : លោកឡុង ង៉ែត នាយករដ្ឋបាល សាលាខណ្ឌមានជ័យ និងលោកស្រី ហួត ឃីម តំណាង ស.ស.យ.ក រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ បាននាំយកអង្ករ និងថវិកា ផ្តល់ជូន ដល់សមាគម រស្មីកុមារ កំព្រាកម្ពុជា និងក្រុមកីឡា ប្រដាល់ ដើម្បីជួយសម្រាលការខ្វះខាត ដល់ក្មួយៗ កុមារកំព្រា ។

លោក ឡុង ង៉ែត ប្រធាន សហភាពសហព័ន្ឋ យុវជនកម្ពុជា ខណ្ឌមានជ័យ បានថ្លែងថា អង្ករចំនួន ២តោន និងថវិកា ១០០ដុល្លារ ដែលនាំយកមកផ្តល់ជូនដល់ កុមារកំព្រានាពេលនេះ ដើម្បីជួយដោះស្រាយជីវភាពប្រចាំថ្ងៃ ។

ជាមួយគ្នានេះ លោក ឡុង ង៉ែត ប្រធាន ស.ស.យ.ក ខណ្ឌមានជ័យ  ក៏បានផ្តាំផ្ញើ ដល់ក្មួយៗកុមារកំព្រា ឲ្យខិតខំរៀនសូត្រយក ចំណេះដឹង ដើម្បីកសាងខ្លួន ឲ្យក្លាយជាមន្រ្តីរាជការ ជាអ្នកជំនួញដ៏ល្អ ជាអ្នកមាន ទ្រព្យសម្បត្តិ ។ មានន័យថា ក្មួយៗមិនត្រូវផ្តេកផ្តួល ទៅ តាមកម្មផល ហើយមិនត្រូវ គិតថា ទាល់តែមានឪពុក ម្តាយ ចាំបីបាច់ថែរក្សា ទំនុកបំរុងលុយកាក់ ទើបខ្លួនយើងអាចក្លាយ ជាមន្រ្តីរាជការ ជាអ្នកមាន មុខមាត់នៅ ក្នុងសង្គមនោះទេ ។ ចំណេះដឹងរបស់ក្មួយៗ ត្រូវបានរាជរដ្ឋាភិបាល មិនមើលរំលងនោះទេ គឺដូចក្មួយៗ អ្នកមានឪពុក ម្តាយគ្រប់គ្រងអីចឹងដែរ។

ការលើកឡើងរបស់លោក ឡុង ង៉ែត ប្រធាន ស.ស.យ.ក ខណ្ឌខាងលើនេះ គឺចង់លើកទឹកចិត្តដល់ក្មួយៗ កំព្រាឲ្យចេះតស៊ូក្នុងជីវិត ដូចសុភាសិតមួយឃ្លាថា ចំណេះវិជ្ជាធ្វើឲ្យមនុស្ស មានសមត្ថភាព ឯការអប់រំ ធ្វើឲ្យមនុស្សមានសុចរិត ។ ដូច្នេះហើយទើបលោក អភិបាលខណ្ឌ ជំរុញឲ្យក្មួយៗ ខិតខំរៀនសូត្រ កុំយកពេលវេលា ទៅធ្វើអ្វីឲ្យអត់ប្រយោជន៍ឲ្យសោះ

លោក ប៉ាត ណូន ក្នុងនាមកុមារកំព្រាទាំងអស់នៅសមាគមរស្មីកុមារកម្ពុជា បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះអាជ្ញាធរ ខណ្ឌ ដែលជានិច្ចកាល តែងតែបានជួយឧបត្ថម្ភ អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារ:បរិក្ខារ ផ្សេងៗ ជូនដល់សមាគម រស្មីកុមារ កម្ពុជា រាជធានីភ្នំពេញ ។ នេះគឺជាកាយ វិការមួយបង្ហាញឲ្យឃើញពីទឹកចិត្តសប្បុរសធ៌មរបស់ថ្នាក់ ដឹកនាំអាជ្ញាធរ ដែលមានទឹកចិត្ត អាណិតស្រឡាញ់ដល់ក្មួយៗកុមារកំព្រាដែលកំពុងជួបការខ្វះ ខាតក្នុងជីវភាព នាពេលសព្វថ្ងៃនេះ ៕