អាជ្ញាធរអគ្គិសនីៈ កម្ពុជាទទួល បទពិសោធន៍ ច្រើន ពីកិច្ចសហការ ថាមពលក កើតទ្បើងវិញ និងការប្រែប្រួល អាកាសធាតុ នៃទន្លេមេគង្គ

ភ្នំពេញ៖ លោក គុណ វុធ សមាជិកទី១នៃអាជ្ញាធរ អគ្គិសនី នៅល្ងាចថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នំា ២០១៥ នេះបានថ្លែង ក្នុងកិច្ចប្រជុំស្ ដីពីកិច្ចសហប្រតិបត្ដិការ ថាមពលកកើតទ្បើងវិញ និងការប្រែប្រួលអាកាសធាតុ នៃទន្លេមេគង្គ នាសណ្ឋាគារអ៊ីនធឺខនថា កម្ពុជាបានទទួលបទពិសោធន៍ និងវិធីសាស្រ្ដទប់ស្កាត់ ពីការប៉ះ ពាល់ នៃថាមពលកកើតទ្បើងវិញ នៅជុំវិញទន្លេមេគង្គ និងប្រជាពលរដ្ឋ។

លោកថ្លែងបន្ដថា កិច្ចប្រជុំចំនួនបីថ្ងៃនេះពីថ្ងៃទី ៣-៥ ខែ វិច្ឆិកា ដឹកនាំសា្ថទូតអាមេរិក ត្រូវបានបញ្ចប់ដោយភាពរលូន ដែលមានការអញ្ជើញចូលរួមចំនួន៥ ប្រទេស គឺ អាមេរិក ថៃ វៀតណាម ទ្បាវ និងកម្ពុជា ក្នុងនោះបានពិភាក្សា រាល់បញ្ហាទាំងអស់ ដែលអាចកើតទ្បើង ហើយប៉ះពាល់ដល់បណ្ដាប្រទេស នៃទន្លេមេគង្គ ជាពិសេសប្រជាពលរដ្ឋតែម្ដង។

លោក ថ្លែងបន្ដទៀតថា”កិច្ចប្រជុំស្ដីពី កិច្ចសហប្រតិបត្ដិការ ថាមពលកកើតទ្បើងវិញ និងការប្រែប្រួល អាកាសធាតុ នៃទន្លេមេគង្គ រយៈពេលបីថ្ងៃនេះ យើងទទួលបានបទពិសោធន៍យ៉ាងច្រើន តាំងរបៀប នៃការរៀបចំ, ពន្យល់ណែនាំរាល់បញ្ហាដែលយើង អាចនឹងជួបប្រទះ,វិធីសាស្ដ្រ ក្នុងការដោះស្រាយ បញ្ហាជុំវិញបឹងទន្លេមេគង្គ និងថាមពលកកើតទ្បើងវិញ រួមទាំងការទាញយកភាពចំណេញពីទន្លេមេគង្គ ជាងនេះទៅ ទៀត មិនបណ្ដាលឲ្យប៉ះពាល់ដល់ ប្រជាជននៅតាមបណ្ដាប្រទេស អនុតំបន់ទន្លេមេគង្គថែមទៀតផង”។

លោក ថ្លែងបន្ថែមទៀតថា ទន្ទឹមនឹងទទួលបានបទពិសោធន៍នេះ ដែលជាលើកដំបូងសម្រាប់កម្ពុជា ដូច្នេះ ត្រូវតែខិតខំប្រឹងប្រែងព្យាយាមយ៉ាងណា អនុវត្ដនូវចំនុចសំខាន់ៗដើម្បីជៀសវៀងរាល់បញ្ហា ផ្សេងៗដែលអាចកើតទ្បើងនៅប្រទសកម្ពុជា ជាពិសេសការអភិវឌ្ឍប្រទេស ឲ្យជឿនលឿនទៅមុខបន្ថែមទៀតតាមស្ដង់ដាអន្ដរជាតិ៕