សញ្ញា​៥​យ៉ាង​​ បង្ហាញ​​​ថា​នារី​ម្នាក់​​បាក់​​បេះ​ដូង​លើ​​​អ្នក​

សញ្ញា​៥​យ៉ាង​​ បង្ហាញ​​​ថា​នារី​ម្នាក់​​បាក់​​បេះ​ដូង​លើ​​​អ្នក​

តាម​ ធម្មតា​មាន អារម្មណ៍​សម្ងាត់ ម្យ៉ាង​ដែល​អាច​ជួយ​អោយ​យើង​ដឹង ថា​នារី ម្នាក់​នោះ​កំពុង​ចាប់​អារម្មណ៍​នឹង​យើង ។ជួន​គឺ​គេ​បញ្ចេញ​មក​អោយ​យើង​ដឹង​ខ្លះ​ៗ ជួនគេ​ថ្លោះធ្លោយ​បង្ហាញមក​ដោយ​អចេតនា។

 

យុវវ័យ៥នាក់មានបទពិសោធន៍ខ្លះៗពីការស្មាន​ជម្រៅចិត្តស្រីៗដើម្បីចែករំលែកតាមរយៈ Sabayដូចខាងក្រោម។

 

 

តុន តូឌី៖“គេ​នឹង​សម្លឹង​យើង​ញឹកញយ“

 

 

គ្មាន​នារី​ណា ម្នាក់​ដែល​មាន​ចិត្ត​លើ​យើង​ហើយ​មិន​លួច​សម្លឹង​យើង​នោះ​ទេ។ទោះ​គេ​ប្រឹង​យ៉ាងណា​ក៏ រូបរាង​យើង​នៅ ​តែ​ជា​ចំណី​ដ៏​ស្រេកឃ្លាន​សម្រាប់​គេ។នេះ​ជា​សម្ដី​របស់​គ្រូ ថៃ​ខ្ញុំ​ម្នាក់​គាត់​ប្រាប់ តាំងពី​ខ្ញុំ​អាយុ​១៥ឆ្នាំ ដល់​តាម​សម្គាល់ មើល គឺ៨០%ដូច​គាត់​ថា​អញ្ចឹង​មែន។

 

សេក ចាន់​ណារ៉ា៖“ស្រី​នោះ​ខំ​គេច​ពី​យើង“
បើ ​គេ​មិន ហ៊ាន​សម្លឹង​ភ្នែក​យើង​អាច​ថា​មិន​ប្រក្រតី​ដែរ​ហើយ។បើ​យើង​សង្ស័យ​កំពុង​ ប្រើ​កន្ទុយ​ភ្នែក​មើល​យើង ចង់​ដឹង​កាន់​តែ​ច្បាស់​ទ​គឺ​ត្រូវ​ក្រឡេក​ទៅ​មើល​គេ​វិញ​ បើ​គេច​ពី​ភ្នែក​យើង​ហើយ​អៀន គឺ​បេះដូង​គេ​កំពុង​ចុះចាញ់​យើង។

 

ទូច ប៊ុនថា៖គេ​ខឹង​មិន​ដឹង​រឿង

 

ទទេ ​ៗ​គេ​ខឹង​ងងក់​ហើយ​បិទ​ទូរស័ព្ទ។ថ្ងៃមួយ​បបួល​គ្នា​មួយ​ក្រុម​នៅ​សាលា​ ខ្មែរ​ថា​ទៅ​លេង​ចម្ការ​ល្មុត​នៅ កៀនស្វាយ​ផ្ទះ​មិត្ត​ម្នាក់​ទៀត គេ​នោះ​ក៏​ដឹង​ថា​ខ្ញុំ​មាន​សង្សារ​ហើយ តែ​គេ​ដូចជា​ឆាប់​ប្រកាន់ខឹង​ខ្ញុំ ដែរ។និយាយ​ខុស ចិត្ត​បន្តិច​គេ​ទៅ​ផ្ទះ​បាត់។ពួកម៉ាក ខ្ញុំ​និយាយ​ថា​គេ​ប្រហែល​ប្រចែប្រចណ្ឌ។ក្រោយមក​ខ្ញុំ និង​គេ​ក៏​យល់ចិត្ត​គ្នា ។តាមពិត​ពេល​ស្រីៗ​ឆាប់ ខឹង​យើង គឺ​អាច​មក​ពី​គេ​ស្រលាញ់​យើង​ដែរ តែបើ​គេ​អត់​មាន​ចិត្ត​លើ​យើង​គេ​មិន​ខ្វល់ នឹង​យើង​ទេ។
ចុះ​អ្នកវិញ មើល​អាម៉េច​ដឹង​ថា​ស្រីៗ​កំពុង​លួច​ស្រលាញ់?

 

សញ្ញា​៥​យ៉ាង​​ បង្ហាញ​​​ថា​នារី​ម្នាក់​​បាក់​​បេះ​ដូង​លើ​​​អ្នក​

 

 

មាស សុខ​កុម្ភៈ៖“គេ​តែង​ខ្លួន​​និង​ប្ដូរ​ចរិត​ខុស​ពី​មុន​ច្រើន”

 

ខ្ញុំ ​មាន​អារម្មណ៍​ថា​មាន​ស្រី​ម្នាក់​រៀន​ជាមួយ ខ្ញុំ​តែ​មិន​ដែល​សូវ​បាន​និយាយ​ជាមួយ​គ្នា​ទេ គឺ​នាង​លួច​ស្រលាញ់​ខ្ញុំ។ពួកម៉ាក​ខ្ញុំ​ក៏ នាំគ្នា​និយាយ​អញ្ចឹង​ដែរ។ដល់ពេល​ខ្ញុំ​តាម​មើល​គឺ​គេ ដូចជា​ប្លែក​មែន។គេ​តែង​ខ្លួន​ច្រើន​ជាង​មុន ហើយ​ដូរ​ចរិត​ទៅ​ជា​ស្លូត​ណាស់​នៅមុខ​ខ្ញុំ។ពេល​មាន​ការ​អី​ពឹង​គេ​អោយ​ធ្វើ ​ដូចជា​ជួយ​សុំ​ច្បាប់​នាយក ពួក​ប្រុសៗ​អត់​ហ៊ាន​ទៅ​និយាយ​ទេ គេ​រុញ​ខ្ញុំ​ទៅ នាង​ក៏​យល់ព្រម​ភ្លាម។

 

ម៉ី រតនា៖“នាង នឹង​យក​ចិត្ត​ទុក​ដាក់ នឹង​យើង“

 

ពេល ​ខ្ញុំ​ឈឺ ស្រី​ម្នាក់​នោះ​មក​មើល​ខ្ញុំ​ជាមួយ​ពួក​អ្នក​ធ្វើការ​ជា​មួយគ្នា។កា​ដូ​គេ​ ទិញ​មក ថ្លៃ​ជាង​អ្នកដទៃ។គេ​ផ្ញើ​សារ​មក​ញាប់​ហើយ​ធ្វើ​ដូច ខ្ញុំ​ជា​កូនក្មេង តូច​អត់​ចេះ​ថែទាំ​ខ្លួន អញ្ចឹង។បងស្រី​ខ្ញុំ​និយាយ​ថា នាង​ដូចជា​មាន​ចិត្ត​លើ​ឯង​ហើយ។ដល់​ពេល​ខ្ញុំ​ជា​ខ្ញុំ​រក​ឱកាស​សួរ​គេ ចម្លើយ​គឺ​វិជ្ជមាន។

 

ប្រើ​ហេតុផល ៧​យ៉ាង​នេះ​ដើម្បី​រៀប​ការ អាច​មាន​វិប្បដិសារី​ទៅ​អនាគត

 

វិបុត្រ