ឧត្តមសេនីយ៍ម៉ក សំអុលនឹងពង្រឹងក្លឹបឡើងវិញ

ភ្នំពេញ:    ​ភ្នំពេញ​:​លោក​ឧ​ត្ត​ម​សេនីយ៍​ម៉ក់ សំអុល​ដែល​សព្វ​ថ្ងៃជា​អនុប្រធាននាយកដ្ឋាន​អង្គរក្ស​នោះ​ប្រកាសថា​នឹង​ព​ ង្រឹ​ក​ក្លឹប​តេ​ក្វាន់​ដូ​របស់លោក​ឡើងវិញ​នៅពេលដែល​លោក​ចូលនិវត្តន៍​នោះ ។​

​     ​ជា​អ្នកមាន​ចំណេះដឹង​ខាង​តេ​ក្វាន់​ដូ ចំបាប់ ប្រដាល់​សាកល និង គុនដំបង​ព្រមទាំង​ក្បាច់គុន​មួយចំនួនទៀត​នោះ​លោក​ម៉ក សំអុល​បាន​ដកខ្លួន​ចេញពី​ក្បា​ចាំ​គុន​មួយរយៈ​គឺ​លោក​ឈប់​បង្ហាត់​តែម្ដង ។​តែ​លោក​បាន​ចំណាយពេល​ជួយ​បង្ហាត់​ដល់​មន្ត្រី​ប៉ូលីស​របស់លោក ។​

​     ​សព្វថ្ងៃនេះ​លោក​បាន​បង្កើត​ក្លឹប​តេ​ក្វាន់​ដូ​មួយ​នៅ​ស្រុក​កណ្ដាលស្ទឹង ។ លោក​បាន​ឲ្យ​ដឹងថា​ក្លឹប​នេះ​លោក​បង្កើតឡើង​សម្រាប់​ពេល​លោក​ចូលនិវត្តន៍​តែ ​ពេលនេះ​វា​បាន​ដំណើរការ​ហើយ​គ្រាន់តែ​មិនទាន់មាន​សកម្មភាព​ខ្លាំង​តែ​ ប៉ុណ្ណោះ ។​

​    ​លោក​អះអាងថា​លោក​បាន​ត្រៀមខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ក្លឹប​របស់លោក​ក្លាយជា​ ក្លឹប​ដែលមាន​ពហុ​ជំនាញ​នៃ​ប្រភេទ​កីឡា​ប្រយុទ្ធ ពិសេស​លោក​នឹង​ពង្រឹង​នូវ​ក្បាច់គុន​បូរាណ​របស់​ខ្មែរ ។​សព្វថ្ងៃនេះ​ក្បាច់គុន​បូរាណ​ខ្មែរ​កំពុង​រីកចម្រើន​ហើយ​ដូច្នេះ​ ការរួមចំណែក​ពង្រឹង​បន្ថែម​ក្នុង​ថា​នៈ​ជា​ជនជាតិខ្មែរ​មួយ​រូបនោះ​សំខាន់​ ណាស់ ។​

​    ​ជា​អ្នកមាន​បទពិសោធន៍​ជាមួយ​ក្បាច់គុន​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​បញ្ជាក់ថា​ ដើម្បី​ឲ្យ​ក្លឹប​មួយ​រឹងមាំ​គេ​ត្រូវតែ​មាន​គ្រូ​បង្គោល​ដែលមាន​ជំនាញ​ ពិតប្រាកដ​ហើយ​ការជ្រើសរើស​សិស្ស​បើ​អា​ចរក​សិស្ស​ដែលមាន​ទេពកោសល្យ​ឲ្យ​ ហាត់​នោះ​គឺ​កាន់តែ​ប្រសើរ​ហើយ ។​

​    ​លោក​បាន​ត្រៀមខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ក្លឹប​នេះ​រឹងមាំ​ហើយ​មាន​សិស្ស​ល្អៗ ​ដើម្បី​ចូលរួម​ប្រកួត​ជើងឯក​ជាតិ​ទៀត​ផង ។​លោក​ទទួលស្គាល់ថា​ការបង្កើត​ក្លឹប​មួយ​វា​ពិតជា​លំបាក​ហើយ​តែ​ការរក្សា​ ក្លឹប​នោះ​កុំ​ឲ្យ​បាត់បង់ ឬ ធ្វើ​ឲ្យ​វា​មាន​ការរីកចម្រើន​នោះ​វា​កាន់តែ​លំបាក​ហើយ ។​

​    ​ដោយ​ធ្លាប់មាន​បទពិសោធន៍​ដឹកនាំ​ក្លឹប​មិត្ត​ប៉ូលីស​ឲ្យ​មានការ​រីកចម្រើន ​កាលពី​ជាង​១០​ឆ្នាំមុន​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ម៉ក់ សំអុល​មាន​ជំនឿ​ចិត្ត​ថា​ក្លឹប​របស់លោក​ពិតជា​មាន​ការរីកចម្រើន​ជាមិនខាន ។​