រំលឹក​ត្រួសៗ​តារា​ប្រុស ៣ រូប​ធ្លាប់​កោរសក់​ព្រោះ​ការ​សម្ដែង

រំលឹក​ត្រួសៗ​តារា​ប្រុស ៣ រូប​ធ្លាប់​កោរសក់​ព្រោះ​ការ​សម្ដែង

មួយ​រយៈ​ចុង​ក្រោយ​នេះ គេ​កត់​សម្គាល់​ឃើញ​ថា យ៉ាង​ហោច​ណាស់​មាន​តារា​សិល្បករ ៣ រូប​ហើយ ដែល​បាន​លះបង់​សក់​របស់​ពួក​គេ​ក្នុង​បុព្វហេតុ​សម្ដែង ដើម្បី​ប្រមូល​កៀរគរ​អ្នក​គាំទ្រ​ផង និង​តម្រូវ​តាម​សាច់រឿង​ផង​ដែរ។ តើ​មាន​តារា​រូប​ណា​ខ្លះ​ដែរ?

 

១. ខេម៖ ចុង​ខែ មេសា ២០១៥ លោក​សម្រេច​ចិត្ត​កោរសក់ ដែល​វែង​ស្ទើរ​ត្រឹម​ក ដើម្បី​សម្ដែង​បទ​ចម្រៀង​“ទឹកភ្នែក​ក្មេង​ពាល” របស់​ផលិតកម្ម Town ដែល​មាន​អត្ថន័យ​អប់រំ​ជ្រាលជ្រៅ​សម្រាប់​អ្នក​ប្រើប្រាស់​គ្រឿងញៀន ព្រោះ​នាំ​មក​នូវ​ទុក្ខទោស​ដល់​ខ្លួន​ឯង និង​ជា​អំពើ​មិន​គួរ​គប្បី ហើយ​លទ្ធផល​ចុង​ក្រោយ​មាន​តែ​ការ​សោកស្ដាយ​ប៉ុណ្ណោះ។ នៅ​ក្នុង​បទ​ចម្រៀង​ដដែល​នេះ ក៏​មាន​តារា​សម្ដែង ៤ រូប​ផ្សេង​ទៀត​បាន​ស្ម័គ្រ​កោរសក់​ជាមួយ ខេម ផង​ដែរ។

 

រំលឹក​ត្រួសៗ​តារា​ប្រុស ៣ រូប​ធ្លាប់​កោរសក់​ព្រោះ​ការ​សម្ដែង

 

២. នាយ គ្រឿន៖ តារា​កំប្លែង​ស្ងួត​រូប​នេះ ក៏​បាន​លះបង់​សក់​ដូច​គ្នា​ផង​ដែរ តាម​រយៈ​ការ​សម្ដែង​រឿង” Two Brother” នៅ​ចុង​ខែ កក្កដា ២០១៤ ដែល​រួម​សម្ដែង​ជាមួយ​បង​ប្រុស​បង្កើត​គឺ​នាយ ពែកមី។ នាយ​បាន​សម្រេច​ចិត្ត​កោរ​សក់​ម្ដង​ទៀត​កាល​ពេល​ថ្មី​នេះ ដើម្បី​សម្ដែង​រឿង”ដៃគូ​កម្ចាត់​ខ្មោច” របស់​ផលិតកម្ម BKS និង​ត្រៀម​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​តាម​រោងភាពយន្ត​នានា។

 

រំលឹក​ត្រួសៗ​តារា​ប្រុស ៣ រូប​ធ្លាប់​កោរសក់​ព្រោះ​ការ​សម្ដែងរូប​ថត៖ Facebook

៣. PeyPey Dy៖ តាម​រយៈ MV បទ”ព្រះ​រស់​ឈ្មោះ​ម៉ែ” រូប​គេ​ក៏​បាន​កោរសក់​បួស​ជា​សង្ឃ​ត្រឹមត្រូវ​តាម​បែបបទ​ព្រះ​ពុទ្ធសាសនា គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នា​ចុង​ខែ មេសា ២០១៥ ដូច​គ្នា។ ជាមួយ​គ្នា​នោះ តារា​កាយវិការ​ម្ញ៉ិកម្ញ៉ក់​រូប​នេះ ក៏​បាន​បន្ត​ក្នុង​ភេទ​ជា​សង្ឃ​រហូត ៧ ​ថ្ងៃ​តែ​ម្ដង ដើម្បី​សង​គុណ​ម្ដាយ៕

រំលឹក​ត្រួសៗ​តារា​ប្រុស ៣ រូប​ធ្លាប់​កោរសក់​ព្រោះ​ការ​សម្ដែងរូប​ថត៖ Facebook

អាន​អត្ថបទ៖  ហេតុ​ផល​ដូច​គ្នា តារា​ចម្រៀង ៣ រូប​សម្រេច​ចិត្ត​ចាក​ចេញ​ពី​ទ្រនំ​ចាស់

អាន​អត្ថបទ៖  នៅ​ពីក្រោយ​​ការ​ប្រគំ​តន្ត្រី ម៉ៅ ហាជី កក្រើក​បាត់ដំបង​យប់មិញ

អត្ថបទ៖ សំ ជំនាញ