ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣៦​) ស្រទន់​ប្ដូរ​ចរិត​ជា​មនុស្ស​ថ្មី​?

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣៦​) ស្រទន់​ប្ដូរ​ចរិត​ជា​មនុស្ស​ថ្មី​?

ភាគ​ទី​៣៦​

ទោះបី​លោក​ជំទាវ​ដាវី​ប្រុង​ប្រយ័ត្ន​ឥរិយាបថ​ ​មិន​ងាយ​នឹង​បង្ហាញ​ចេញ​ដោយ​ចំហ​ពី​ការ​កើត​ទុក្ខ ​មិន​ពេញ​ចិត្ត​លើ​នាង​តូច​នេះ​ ប៉ុន្តែ​ទឹក​មុខ​ស្រទន់​ដែល​ពេញ​ដោយ​ភាព​ខូច​ចិត្ត​ ហាក់​បង្ហាញ​ឱ្យ​ស្ត្រី​អភិជន​វ័យ​ចំណាស់​រូប​នេះ​​ដឹង​ជា​ស្រេច​ហើយ​ថា​ គាត់​មិន​ចាំបាច់​​គេចវេះ​នឹង​នាង​ ឬ​ក៏​គេចវេះ​នឹង​ការ​ពិត​ចំពោះ​មុខ​តទៅ​ទៀត​នោះ​ដែរ។

«អ៊ីចឹង​នាង​និយាយ​មក! អ្វី​ទៅ​ជា​បំណង​ដែល​នាង​ហ៊ាន​ឡើង​មក​រក​ខ្ញុំ​ដល់​ផ្ទះ?»
ស្រទន់​និយាយ​ស្រាល​ៗ ​ហើយ​ខ្លីៗ៖
«ខ្ញុំ​ឱ្យ​ដេត ភូមិន្ទ​ចូល​រោងការ​ដោយ​សុខកាយ​សប្បាយ​ចិត្ត​ ប្រសិន​បើ​លោក​ជំទាវ​យល់ព្រម​នូវ​លក្ខខណ្ឌ​បី!!»
លោក​ជំទាវ​សែន​សៅហ្មង​ក្នុង​ចិត្ត​ គាត់​ក្រោក​ពី​កៅអី​ ហើយ​បែរ​ខ្នង​ដាក់​នាង​៖
«លុយ​មែន​ទេ? ខ្ញុំ​ថា​អី​ចេះ​ខុស​ ពួក​ក្មេង​ស្រី​សម័យ​ឥលូវ​​ដែល​មិន​លុះ​ដោយ​អប់រំ​ តែង​តែ​ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​​ដើម្បី​តែ​លុយ!​»
ស្រទន់​ជ្រួញ​ចិញ្ចើម​ពិបាក​ចិត្ត​ ប៉ុន្តែ​នាង​ពង្រឹង​ខ្លួន​ឯង​ដើម្បី​និយាយ​បន្ត​ដល់​ចប់​៖
«តែ​ក្រៅ​ពី​លុយ​ ខ្ញុំ​នៅ​មាន​លក្ខខណ្ឌ​ពីរ​ទៀត!»

លោក​ជំទាវ​ងាក​មុខ​មក​វិញ​៖
«ស្អី​ទៅ​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​តាម​ចិត្ត​លោភលន់​របស់​នាង?»
ស្រទន់​ងើប​ពី​កៅអី​យឺតៗ ​ហើយ​នាង​ធ្វើ​មុខ​ស្មើ​ ដើរ​មក​ឈរ​នៅ​នឹង​មុខ​លោក​ជំទាវ​ដែល​កំពុង​ឆេះ​ដុំ​។
«គេ​ប្រាប់​ខ្ញុំ​ថា​ គេ​មិន​រៀបការ​ទេ! នេះ​ជា​សម្ដី​ដែល​គេ​និយាយ​ជាមួយ​ខ្ញុំ​ចុង​ក្រោយ​នៅ​ម៉ោង​១១​យប់​មិញ​នេះ​! មាន​តែ​ខ្ញុំ​ម្នាក់​គត់​ដែល​អាច​ជួយ​ឱ្យ​ CEO​ ដួង​ មេត្រី ​​អាច​រៀបការ​ដោយ​សន្តិភាព​បាន!»
ក្មេង​ស្រី​នេះ​មាន​ចរិត​សាហាវ​ និង​ត្រង់ៗ​លើស​ពី​ភាព​ស្រទន់​នៅ​លើ​ផ្ទៃ​មុខ​របស់​នាង នេះ​ជា​អ្វី​ដែល​លោក​ជំទាវ​ដាវី​កំពុង​តែ​ខឹង​គ្នាន់ក្នាញ់​ ក្នុង​នាម​ជា​មនុស្ស​ចាស់​ដែល​មាន​បទពិសោធន៍​ក្រាស់ក្រែល ហែល​ឆ្លង​ឆាក​ជីវិត​ លោក​ជំទាវ​ដាវី​ក៏​កាត់​ចិត្ត​បញ្ចប់​សាច់រឿង​ឱ្យ​បាន​កាន់តែ​ឆាប់​កាន់​តែ​ ល្អ។

«និយាយ​មក​ ឯង​ចង់​បាន​អី?»
«ខ្ញុំ​ចង់​បាន​ឡាន​មួយ​ដែល​ថ្លៃ​ជាង​របស់ ​ដេត ភូមិន្ទ!​ ទី​ពីរ​ តួនាទី​ដាអ៊ីណា​ពី​មុន​ត្រូវ​ក្លាយ​មក​​ជា​តួនាទី​របស់​ខ្ញុំ​! ខ្ញុំ​ចង់​គ្រប់គ្រង​លើ​ក្រុម​ពិធីការ​ទាំង​អស់​នៅ ​DM!​ ទី​បី​ ប្អូន​ខ្ញុំ​ពៅ ពណ្ណរី​ បាន​ជាប់​ជា​តួឯក​ឆោម​គន់​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ!»

 

ចុចអានភាគទី៣៦ទាំងស្រុង!

ស្រទន់​មន្ត​ស្នេហ៍ (ភាគ​ទី​៣៦​) ស្រទន់​ប្ដូរ​ចរិត​ជា​មនុស្ស​ថ្មី​?

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ