បុគ្គល​បច្ចេកវិទ្យា​​ចំនួន​ប្រាំ​រូប​ដែល​​​បាន​ក្លាយ​ជា​សេដ្ឋី​មុន​អាយុ​២០​ឆ្នាំ

បុគ្គល​បច្ចេកវិទ្យា​​ចំនួន​ប្រាំ​រូប​ដែល​​​បាន​ក្លាយ​ជា​សេដ្ឋី​មុន​អាយុ​២០​ឆ្នាំ

ការ​វិវត្តន៍​ទៅ​មុខ​នៃ​វិស័យ​បច្ចេកវិទ្យា​បាន​ផ្ដល់​នូវ​ភាព​ងាយ​ស្រួល​ជា​ច្រើន​ទៅ​ដល់​មនុស្ស​ដែល​រស់​នៅ​លើ​ពិភពលោក។ ទន្ទឹម​នឹង​នោះ​ក៏​មាន​បុគ្គល​វ័យ​ឆ្លាត​មួយ​ចំនួន​ដែល​អាច​ប្រើ​បច្ចេកវិទ្យា​ ដើម្បី​ប្រែ​ក្លាយ​ជីវិត​របស់​គេ​ឲ្យទៅ​​ជា​សេដ្ឋី​មាន​​លុយ​រាប់​លាន​មុន​អាយុ​២០​ឆ្នាំ​បាន​ផង​ដែរ។

 

 

Ashley Qualls

 

បុគ្គល​បច្ចេកវិទ្យា​​ចំនួន​ប្រាំ​រូប​ដែល​​​បាន​ក្លាយ​ជា​សេដ្ឋី​មុន​អាយុ​២០​ឆ្នាំ

 

នាង​គឺ​ជា​សហគ្រិន​មួយ​រូប​ដែល​បាន​បង្កើត​នូវ​វិបសាយ​ WhateverLife.com ​ឡើង​​នៅ​ក្នុង​ឆ្នាំ​២០០៤​ កាល​​នាង​មាន​អាយុ​១៤​ឆ្នាំ។ វិបសាយ​របស់​នាង​គឺ​មាន​ផ្ដល់​ជូន​នូវ​ Layout វិបសាយ​ដោយ​ឥត​គិត​ថ្លៃ​ និង​មាន​​បង្រៀន​ភាសា​ HTML ទៀត​ផង។ វិបសាយ​នេះ​បាន​ធ្វើ​ឲ្យ​នាង​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ រហូត​ដល់​មាន​គេ​ស្នើ​សុំ​ចង់​ទិញ​ក្នុង​តម្លៃ​ ១,៥​លាន​ដុល្លារ​ទៀត​ផង​ តែ​នាង​មិន​​បាន​យល់​ព្រម​ឡើយ។ នៅ​ឆ្នាំ​២០០៦​ Ashley បាន​យក​ប្រាក់​សុទ្ធ​ចំនួន​២៥០ ០០០​ដុល្លារ​ទិញ​ផ្ទះ​មួយ​កន្លែង​ទុក​សម្រាប់​រស់​នៅ​ជា​មួយ​គ្រួសារ។

 

 

Juliette Brindak

 

បុគ្គល​បច្ចេកវិទ្យា​​ចំនួន​ប្រាំ​រូប​ដែល​​​បាន​ក្លាយ​ជា​សេដ្ឋី​មុន​អាយុ​២០​ឆ្នាំ

នៅ​វ័យ​១៦​ឆ្នាំ​ ​​​​​​​​​​​​​​Juliette បាន​បង្កើត​នូវ​វិបសាយ​មួយ​មាន​ឈ្មោះ​ថា​ missoandfriends.com ដែល​បច្ចុប្បន្ន​វិបសាយ​មួយ​នេះ​មាន​តម្លៃ​ប្រមាណ​ ១៥​លាន​ដុល្លារ។

 

 

Sean Belnik

 

បុគ្គល​បច្ចេកវិទ្យា​​ចំនួន​ប្រាំ​រូប​ដែល​​​បាន​ក្លាយ​ជា​សេដ្ឋី​មុន​អាយុ​២០​ឆ្នាំ

 

 

ជា​មួយ​នឹង​ទឹក​ប្រាក់​៦០០​ដុល្លារ​ Sean បាន​បង្កើត​មុខ​ជំនួញ​​លក់​ទំនិញ​នៅ​តាម​អ៊ីនធឺណិត​នៅ​ពេល​គេ​មាន​វ័យ​ត្រឹម​តែ​១៦​ឆ្នាំ។ បន្ទាប់​មក​គេ​ក៏​បាន​​​​ងាក​ទៅ​រក​មុខ​ជំនួញ​គ្រឿង​សង្ហារិម​វិញ​​ដោយ​បាន​បង្កើត​វិបសាយ​ BizChair.com ដែល​ទទួល​បាន​ជោគ​ជ័យ​​គួរ​ឲ្យ​កត់​សម្គាល់។ នៅ​ត្រឹម​វ័យ​២០​ឆ្នាំ​ Sean មានទ្រព្យ​សម្បត្តិ​​​២៤​លាន​​ដុល្លារ។

 

 

Nick D’Aloisio

 

បុគ្គល​បច្ចេកវិទ្យា​​ចំនួន​ប្រាំ​រូប​ដែល​​​បាន​ក្លាយ​ជា​សេដ្ឋី​មុន​អាយុ​២០​ឆ្នាំ

 

 

Nick ​បាន​ចាប់​ផ្ដើម​សរសេរ​កូដ​តាំង​ពី​គេ​មាន​អាយុ​១២​ឆ្នាំ​មក​ម្ល៉េះ។ នៅ​ពេល​​អាយុ​១៦​ឆ្នាំ​​គេ​បាន​បង្កើត​កម្មវិធី​ព័ត៌មាន​​មួយ​ដែល​មាន​ឈ្មោះ​ថា​ Summly ហើយ​កម្មវិធី​នេះ​ផង​ដែរ​ត្រូវ​បាន​ក្រុមហ៊ុន​ Yahoo ទិញ​យក​ក្នុង​តម្លៃ​៣០​លាន​ដុល្លារ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ។

 

 

​Jordan Maron

 

បុគ្គល​បច្ចេកវិទ្យា​​ចំនួន​ប្រាំ​រូប​ដែល​​​បាន​ក្លាយ​ជា​សេដ្ឋី​មុន​អាយុ​២០​ឆ្នាំ

 

​Jordan គឺ​ជា​អ្នក​ជំនាញ​ខាង​លេង​ហ្គេម​មួយ​រូប។​ គេ​បាន​ចាប់​ផ្ដើម​ជំនួញ​ដំបូង​តាម​រយៈ​ការ​បង្ហោះ​វីដេអូ​ How-To នៅ​លើ​ប្រព័ន្ធ​ Youtube។ ក្រោយ​មក​គេ​ក៏​​ប្ដូរ​ទៅ​កាន់​​​ Channel ​មួយ​ផ្សេង​ទៀត​ដែល​​មាន​ជា​វីដេអូ​បង្ហាញ​ពី​របៀប​លេង​ហ្គេម។ បច្ចុប្បន្ន​គេ​​បាន​ក្លាយ​ជា​​​បុគ្គល​មួយ​រូប​ក្នុង​ចំណោម​បុគ្គល​ដែល​អាច​រក​ចំណូល​បាន​ច្រើន​ជាង​គេ​លើ​ Youtube ដោយ​​គេ​មាន​តម្លៃ​ខ្លួន​ប្រមាណ​៨លាន​ដុល្លារ​។ ​​​​
​​​

 

ចុច​អាន៖ Facebook គ្រោង​​​ផលិត​ Teleporter ដែល​អាច​នាំ​អ្នក​​ទៅ​គ្រប់​ទី​កន្លែង​លើ​ពិភពលោក​

 

 

ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព៖ INC​​​​​​​​​​​​​​​​​

នាំមកជូនដោយ

បុគ្គល​បច្ចេកវិទ្យា​​ចំនួន​ប្រាំ​រូប​ដែល​​​បាន​ក្លាយ​ជា​សេដ្ឋី​មុន​អាយុ​២០​ឆ្នាំ