Seohyun នឹង​ថត​ភាពយន្ត​ខ្នាត​ធំចិន​​លើក​ដំបូង​ជាមួយ Chanyeol ក្រុម​ EXO

Seohyun នឹង​ថត​ភាពយន្ត​ខ្នាត​ធំចិន​​លើក​ដំបូង​ជាមួយ Chanyeol ក្រុម​ EXO

សមាជិក​ក្រុម​ចម្រៀង​កូរ៉េ​ខាង​ត្បូង Girls’ Generation នាង Seohyun នឹង​បង្ហាញ​មុខ​នៅ​​ក្នុង​វិស័យ​ភាពយន្ត​ប្រទេស​ចិន​ជា​លើក​​ដំបូង​​នៅ​ក្នុង​រឿង “So I Married an Anti-fan”។​

 

Seohyun នឹង​ថត​ភាពយន្ត​ខ្នាត​ធំចិន​​លើក​ដំបូង​ជាមួយ Chanyeol ក្រុម​ EXO

 

ផ្អែក​តាម​ប្រភព​​​ក្នុង​រង្វង់​សិល្បៈ​បាន​ឲ្យ​ដឹង​ថា តារា​ចម្រៀង​រូប​នេះ​បាន​ទទួល​ដើរ​តួ​មួយ​នៅ​ក្នុង​ភាពយន្ត“So I Married an Anti-Fan” ដែល​មាន​​ការ​ចូល​រួម​ពី​តារា​រួម​ក្រុមហ៊ុន​ម្នាក់​ទៀត​នោះ​គឺ Chanyeol សមាជិក​ក្រុម EXO និង​តារា​ចិន  Yuan Shan Shan ជា​តួ​ឯក​ស្រី។
កាល​ពី​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា តារា​វ័យ ២៣ ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ Seohyun ​ចេញ​ដំណើរ​ទៅ​ក្រុង​សៀងហៃ ដើម្បី​ថត​រឿង​នេះ។ មួយ​ថ្ងៃ​បន្ទាប់​ពី​នោះ ព័ត៌មាន​ដែល​លេច​ឮ​ថា​តារា​ស្រី​នេះ​នឹង​ចូល​​​សហការ​នៅ​ក្នុង​រឿង​នេះ​ត្រូវ​បាន​គេ​បញ្ជាក់​ថា​ពិត​ជា​ត្រឹម​ត្រូវ​ពិត​មែន។

 

ក្រៅ​ពី​សម្ដែង​ក្នុង​រឿង​ភាគ “Passinate Love” របស់​ប៉ុស្តិ៍​ទូរទស្សន៍ SBS Seohyun មិន​ធ្លាប់​បាន​សម្ដែង​ក្នុង​រឿង​ណា​ទៀត​នោះ​ទេ ខុស​ពី​បង​ៗ​ក្នុង​ក្រុម​ស្រឡះ ដោយ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​បទ​ពិសោធន៍​ក្នុង​ការ​សម្ដែង​រៀង​ៗ​ខ្លួន។ ដោយ​ហេតុ​នេះ​ហើយ អ្នក​គាំទ្រ​កំពុង​រង់​ចាំ​ស្នា​ដៃ​របស់​ប្អូន​ពៅ​របស់ Girls’ Generation យ៉ាង​អន្ទះអន្ទែង​។

 

“So I Married an Anti-Fan” ត្រូវ​បាន​តែង​ឡើង​តាម​លំនាំ​​​រឿង​​ប្រលោម​លោក​មាន​ឈ្មោះ​តែ​មួយ​ដែល​និយាយ​ពី កំពូល​តារា​ប្រុស​ម្នាក់ និង​អ្នក​កាសែត​សាមញ្ញ​មួយ​រូប៕​

 

Seohyun នឹង​ថត​ភាពយន្ត​ខ្នាត​ធំចិន​​លើក​ដំបូង​ជាមួយ Chanyeol ក្រុម​ EXO

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ soompi