Liam Hemsworth លេង​មួយ​ក្បាច់​ឲ្យ Jennifer Lawrence ភ័យ​រាកនោម​ដាក់​ខោ

Liam Hemsworth លេង​មួយ​ក្បាច់​ឲ្យ Jennifer Lawrence ភ័យ​រាកនោម​ដាក់​ខោ

តារា​សម្ដែង​អាមេរិក​ Liam Hemsworth ដែល​ជា​តួ​ឯក​ប្រុស​ក្នុង​ខ្សែ​ភាពយន្ត “The Hunger Games” បាន​រំឭក​​រឿង​មួយ​ដែល​លោក​បាន​បន្លាច​តួ​ឯក​ស្រី Jennifer Lawrence រហូត​ដល់​នាង​លេច​នោម​ដាក់​ខោ។

 

Liam Hemsworth លេង​មួយ​ក្បាច់​ឲ្យ Jennifer Lawrence ភ័យ​រាកនោម​ដាក់​ខោ

Liam Hemsworths, Jennifer Lawrence និង Josh Hutcherson

 

ចូល​រួម​ក្នុង​កម្មវិធី​សម្ពោធ​ភាពយន្ត “The Hunger Games” វគ្គ​ចុង​ក្រោយ “The Hunger Games: Mockingjay – Part 2” នៅ​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ម្សិលមិញ​នេះ Liam បាន​ប្រាប់​សារព័ត៌មាន E! News ថា មាន​ពេល​មួយ​លោក​បាន​ធ្វើ​ឲ្យ​ក្រុម​ការងារ​ទាំង​មូល​ជ្រួល​ច្របល់​យ៉ាង​ខ្លាំង ខណៈ​ដែល​លោក​លេង​ល្បែង​បន្លាច Jennifer Lawrence។

 

“ខ្ញុំ​បាន​យក​សាកសព​ក្លែងក្លាយ​ទៅ​ដាក់​ក្នុង​បន្ទប់​ទឹក​​របស់​នាង ហើយ​ពេល​នោះ​នាង​ភ័យ​ឡើង​រាក​នោម​ដាក់​ខោ។ គិត​ទៅ​ខ្ញុំ​បន្លាច​នាង​បាន​សម្រេច”។ តារា​វ័យ ២៥ឆ្នាំ និយាយ។

Jennifer Lawrence ក៏​បាន​និយាយ​បន្ថែម​ទៀត​ថា “អីចឹង​ហើយ បាន​ពេល​នោះ​ខ្ញុំ​ទាត់​សៀត​ផ្កា​គាត់ ឡើង​គាត់​ចង់​ក្រឡក​ខួរ”។

 

នៅ​ពេល​សួរ​ថា​តើ​តារា​រូប​ណា​ដែល​សម្ដែង​ខុស​ច្រើន​ជាង​គេ តួ​អង្គ​សំខាន់​ទាំង​៣ Lawrence, Hemsworth និង Josh Hutcherson បាន​និយាយ​ដូច​គ្នា​ថា​គឺ Jennifer Lawrence។ តារា​ស្រី​ម្ចាស់​ពាន Oscar បាន​ពន្យល់​ថា “ខ្ញុំ​ដូច​ជា​ដាក់​អារម្មណ៍​មិន​ងាយ​ចូល។ ខ្ញុំ​ជា​មនុស្ស​ពូកែ​ភ្លេច​តាំង​ពី​ដើម។ ខ្ញុំ​តែង​តែ​ភ្លេច​ប៉ារ៉ូល ហើយ​ដល់​ឥលូវ​ក៏​នៅ​តែ​ភ្លេច”។

 

ទោះ​យ៉ាង​ណា​ Hutcherson និង Hemsworth បាន​កោតសរសើរ​ Lawrence ដែល​បាន​ខំ​ប្រឹង​រហូត​ក្លាយ​ជា​តារា​ជើង​ខ្លាំង​ម្នាក់ ក្នុង​ពិភព​សិល្បៈ​ហូលីវូដ។

 

ភាពយន្ត​ថ្មី​របស់​ពួក​គេ​រឿង “The Hunger Games: Mockingjay – Part 2” នឹង​ចាប់​ផ្ដើម​បញ្ចាំង​ផ្លូវការ​នៅ​អាមេរិក នៅ​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ៕

 

Liam Hemsworth លេង​មួយ​ក្បាច់​ឲ្យ Jennifer Lawrence ភ័យ​រាកនោម​ដាក់​ខោ

 

Liam Hemsworth លេង​មួយ​ក្បាច់​ឲ្យ Jennifer Lawrence ភ័យ​រាកនោម​ដាក់​ខោ

 

Liam Hemsworth លេង​មួយ​ក្បាច់​ឲ្យ Jennifer Lawrence ភ័យ​រាកនោម​ដាក់​ខោ

 

Liam Hemsworth លេង​មួយ​ក្បាច់​ឲ្យ Jennifer Lawrence ភ័យ​រាកនោម​ដាក់​ខោ

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ eonline