Apple អាច​នឹង​ប្រកាស iPhone 7 លឿន​មុន​ពេល​កំណត់​នៅ​ឆ្នាំ ២០១៦

Apple អាច​នឹង​ប្រកាស iPhone 7 លឿន​មុន​ពេល​កំណត់​នៅ​ឆ្នាំ ២០១៦

ប្រវត្តិសាស្ត្រ​នៃ​ការ​​ប្រកាស​វត្តមាន iPhone ជំនាន់​ថ្មី​ប្រហែល​​ត្រូវ​បាន​ផ្លាស់​ប្តូរ។ iPhone ជំនាន់​ក្រោយ​ឬ​ដែល​គ្រប់​គ្នា​នឹង​ហៅ iPhone 7 អាច​នឹង​ត្រូវ​ប្រកាស​មុន​ពេល​វេលា​កំណត់ (ខែ​កញ្ញា) ពោល​គឺ​អាច​នៅ​ខែ​ឧសភាឆ្នាំ ២០១៦។

 

Apple អាច​នឹង​ប្រកាស iPhone 7 លឿន​មុន​ពេល​កំណត់​នៅ​ឆ្នាំ ២០១៦

 

បើ​តាម​ប្រភព​ទុកចិត្ត​មួយ​ដែល​ជាប់​ទាក់ទិន​នឹង​គម្រោង​របស់ Apple បាន​បង្ហើប​ថា Apple កំពុង​តែ​ញាប់​ដៃ​ញាប់​ជើង​ផលិត iPhone 7 ជាមួយ​នឹង​រូបរាង​ក៏​ដូចជា​បច្ចេកវិទ្យា​ថ្មី ឱ្យ​រួចរាល់​​មុន​កំណត់​​នៅ​​​ឆ្នាំ​ក្រោយ ដើម្បី​ទាញ​យក​ចំណែក​ទីផ្សារ​កាន់​តែ​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។

 

លោក Ming-Chi Kuo អ្នក​វិភាគ​ទីផ្សារ​ល្បី​ឈ្មោះ បាន​ទស្សន៍ទាយ​ថា ក្រុមហ៊ុន Apple គ្រោង​នឹង​ផលិត iPhone ជំនាន់​ថ្មី​ដល់​ទៅ​បី​ម៉ូដែល​សម្រាប់​​ឆ្នាំ ២០១៦​នេះ ដោយ​ក្នុង​នោះ​អាច​ជា iPhone 7/7 Plus និង iPhone ទំហំ ៤អ៊ីញ​ផង​ដែរ។ អ្នក​វិភាគ​រូប​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា ទំហំ RAM នៅ​លើ iPhone ជំនាន់​ក្រោយ​នឹង​ឡើង​ដល់​ទៅ​ទំហំ 3GB។

 

យ៉ាង​ណា​មិញ ការ​គ្រោង​នឹង​ប្រកាស iPhone ជំនាន់​ក្រោយ​លឿន​បែប​នេះ អាច​នឹង​ប៉ះពាល់​ដល់​តម្រូវ​ការ​ទីផ្សារ iPhone 6s/6s Plus ដែល​ទើប​តែ​ប្រកាស​កាល​ពី​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ដោយ​សារ​អ្នក​ប្រើប្រាស់​ប្តូរ​ចិត្ត​រង់​ចាំ​ទិញ iPhone ស៊េរី​ថ្មី​ដែល​​អាច​នឹង​ប្រកាស​​មុន​កំណត់​នៅ​​​ឆ្នាំ ២០១៦៕

 

ប្រែ​សម្រួល៖ ប៉ែត​ ផាន់និត

ប្រភព៖ redmondpie
​​

នាំមកជូនដោយ

Apple អាច​នឹង​ប្រកាស iPhone 7 លឿន​មុន​ពេល​កំណត់​នៅ​ឆ្នាំ ២០១៦