រថយន្តស្រាបៀរកម្ពុជា បុកអ្នកជិះម៉ូតូអូសជិត១០ម៉ែត្រ បាក់កស្លាប់ភ្លាមៗ គួរអោយរន្ឋត់

ភ្នំពេញ ៖ នៅវេលាម៉ោងជិត១១យប់ថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៥ តាមបណ្តោយផ្លូវ ជាតិលេខ៥ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវរាជធានីភ្នំពេញរថយន្តស្រា បៀរកម្ពុជាមួយគ្រឿងបានបុកអូសម៉ូតូក្រោមរថយន្តជិត១០ម៉ែត្រខណះម៉ូតូបើកលឿនបុកអ្នកថ្មើរជើងខ្ទាតចូលរថយន្ត  បណ្តាលអោយជនរងគ្រោះបាក់កស្លាប់ភា្លមៗគួរអោយរន្ឋត់។

មន្ត្រីសមត្ថកិច្ចបានអោយឹងថា មុនកើតហេតុ បុរសម្នាក់ជិះម៉ូតូ មួយគ្រឿងបើកបរ ក្នុងល្បឿនលឿនជ្រុលបុកអ្នកថ្មើរជើងហើយខ្ទាតចូលក្រោមរថយន្តស្រាបៀរកម្ពុជា ដែលបើកបរស្របគ្នាកិនអូសក្រោមរថយន្តជិត១០ម៉ែត្របណ្តាលបាក់កស្លាប់ភ្លាមៗ ក្រោយពីកើតហេតុសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារសាកសពដើម្បីមកទទួលយក សាកសព ទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តបង្ក និងម៉ូតូត្រូវបាន យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

រថយន្តស្រាបៀរកម្ពុជា បុកអ្នកជិះម៉ូតូអូសជិត១០ម៉ែត្រ បាក់កស្លាប់ភ្លាមៗ គួរអោយរន្ឋត់ រថយន្តស្រាបៀរកម្ពុជា បុកអ្នកជិះម៉ូតូអូសជិត១០ម៉ែត្រ បាក់កស្លាប់ភ្លាមៗ គួរអោយរន្ឋត់