រថយន្តយីឌុបដឹកគោយន្តកន្ត្រៃ បុកអ្នកជិះម៉ូតូ បីនាក់ម្តាយកូន ស្លាប់និងរបួសធ្ងន់

ខេត្តកំពង់ធំ ៖ កាលពីល្ងាច ថ្ងៃទី៥វិច្ឆិកា២០១៥ នៅតាមបណ្ដោយផ្លូវជាតិ លេខ៦ស្ថិតក្នុងភូមិឈូកឃុំប្រឡាយស្រុកស្ទោងខេត្តកំពង់ធំស្ត្រីម្នាក់បានស្លាប់ និងកូនប្រុស-ស្រី២នាក់ទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ រវាងរថយន្តយីឌុបដឹកគោយន្តកន្ត្រៃ និងរ៉ឺម៉កម៉ូតូ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តយីឌុប  ស្លាកលេខ បន្ទាយមានជ័យ3A-0467ដឹកគោយន្តកន្ត្រៃបើកបរយ៉ាងលឿនក្នុងទិសដៅបាន បុករ៉ឺម៉កម៉ូតូពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យជនរងគ្រោះ ឈ្មោះ ម៉ុម ដូប ភេទស្រីអាយុ៥៥ឆ្នាំ ត្រូវជាម្តាយស្លាប់នៅនឹងកន្លែងកើតហេតុ និងកូនបង្កើត២ នាក់រងរបួសធ្ងន់១-ឈ្មោះ ណាង គង់ ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកបើក រ៉ឺម៉កម៉ូតូ និង ២-ឈ្មោះ ណាង ដានី ភេទស្រី អាយុ២២ឆ្នាំរស់នៅភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោមស្រុកជីក្រែងខេត្តសៀមរាម។ដោយឡែកអ្នកបើកបរ រថយន្ត បានរត់គេចខ្លួនបាត់ត្រូវបានគេស្គាល់ថាឈ្មោះស៊ឹមលីន ភេទប្រុសអាយុ២៧ឆ្នាំ រស់នៅភូមិក្បាលស្ពានឃុំព្រះពន្លាស្រុកសិរីសោភ័ណខេត្តបន្ទាយមានជ័យ ។

ក្រោយពីកើតហេតុសមត្ថកិច្ចទាក់ទងទៅក្រុមគ្រួសារសាកសព ដើម្បីមកទទួល យកទៅរៀបចំធ្វើបុណ្យតាបប្រពៃណី។ចំណែករថយន្តបង្កនិងម៉ូតូ ត្រូវបានយក ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលដើម្បីធ្វើការដោះ ស្រាយតាមផ្លូវច្បាប់៕

 រថយន្តយីឌុបដឹកគោយន្តកន្ត្រៃ បុកអ្នកជិះម៉ូតូ បីនាក់ម្តាយកូន ស្លាប់និងរបួសធ្ងន់