ប្រេង​ពីរ​ប្រភេទ​ដែល​អាច​បង្កើន​ឆ្អឹងខ្ចី​បាន​

ប្រេង​ពីរ​ប្រភេទ​ដែល​អាច​បង្កើន​ឆ្អឹងខ្ចី​បាន​

​គ្រប់​សន្លាក់​ទាំងអស់​ក្នុង​រាងកាយ​មនុស្ស​យើង តែងតែ​មាន​ឆ្អឹងខ្ចី​ជា​ទ្រនាប់​ក្នុង​សន្លាក់​នោះ​ដើម្បី​អាច​ងាយស្រួល​ដល់​ការបត់បែន កាត់បន្ថយ​ការ​កកិត​គ្នា​រវាង​ឆ្អឹង​នឹង​ឆ្អឹង​។ ម្យ៉ាងវិញទៀត ឆ្អឹងខ្ចី​ដើរតួនាទី​ជួយ​សម្រាល​កម្លាំង​ក្នុង​ប្រព័ន្ធ​គ្រោងឆ្អឹង​ផង​។ ចំពោះ​ការខូចខាត​ឆ្អឹងខ្ចី​នេះ អាច​បង្ក​ជា​ការឈឺចាប់ ហើម និង​គាំង​សន្លាក់​បាន ជាពិសេស​នៅ​ត្រង់​សន្លាក់​ទ្រ​ទម្ងន់​តែម្តង​។

​វា​មិន​ខុសគ្នា​នឹង​ជាលិកា​ផ្សេងៗ​ទៀតឡើយ ឆ្អឹងខ្ចី​មិនមាន​ឈាម​ទៅ​ចិញ្ចឹម​វា​ឡើយ​។ ដូច្នេះ​ហើយ​វា​តែងតែ​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​ឱ្យ​ឆ្អឹងខ្ចី​នោះ​ជា​សះ​វិញ​។ ការបង្កើន​រយៈពេល​ជា​សះស្បើយ​អាច​ធ្វើទៅបាន​តាមរយៈ​ការ​ញ៉ាំ​ប្រេង​ពិសេស​ខាង​ក្រោម​នេះ​។

​បើសិន​ជា​អ្នក​មាន​និន្នាការ​ឈឺសន្លាក់ និង​គាំង​សន្លាក់​នៅ​ជង្គង់ កែងជើង ស្មា កែងដៃ ឬ​កន្លែង​ណា ផ្សេងៗ​ទៀត​នៃ​រាងកាយ គ្រូពេទ្យ​ច្រើនតែ​អាច​និយាយថា វា​អាច​ដោយសារតែ​ការខូចខាត​ឆ្អឹងខ្ចី​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​ប្រេង​ពីរ​ប្រភេទ​ដែល​អាច​ជួយ​បង្កើន​ឆ្អឹងខ្ចី​បាន​។

​ប្រេង​អូ​លីវ​
​អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា ខ្លាញ់​អាស៊ីត​ប្រភេទ​អូ​មេហ្គាបី​របស់​ប្រេងអូលី​វ​អាច​កាត់បន្ថយ​ការ​រលាក និង​ជួយ​ពន្លឿន​ដល់​ការជួសជុល និង​ការផលិត​ឆ្អឹងខ្ចី​បាន​។ ដូច្នេះ​អ្នក​គួរតែ​បន្ថែម​ប្រេង​អូ​លីវ​នេះ​ទៅ​ក្នុង​របប​អាហារ​ញ៉ាំ​ផង​ទៅ​។ អ្នក​ក៏​អាច​ញ៉ាំ​ប្រេង​នេះ​មួយ​ទៅ​ពី​ឬ​ស្លាបព្រា​បាយ​រាល់​ថ្ងៃ​ដើម្បី​សន្លាក់ និង​ប្រព័ន្ធ​បេះដូង​សរសៃឈាម​មាន​សុខភាព​ល្អ​ដែរ​។

​ប្រេង​ដូង​
ក្រៅ​ពី​ប្រេង​អូ​លីវ មាន​ប្រេង​មួយទៀត​ដែល​អាច​ជួយ​ដល់​ការផលិត ព្រមទាំំង​ពន្លឿន​ការ​ជាសះស្បើ​យរបស់​ឆ្អឹង​ខ្ចីដែរ​។ អ្វី​ដែល​អស្ចារ្យ​ចំពោះ​ប្រេងដូង​គឺ អ្នក​អាច​ប្រើ​វា​ដើម្បី​ម៉ាស្សា​នៅ​សន្លាក់​ដែល​ហើម​ដើម្បី​ពន្លឿន​ការបា​ត់​ឈឺចាប់ ហើម និង​គាំង​សន្លាក់​បាន​។ មុន​ពេល​ប្រើ​ប្រេង​ដូង យក​ល្អ​គួរតែ​កម្តៅ​វា​ឱ្យ​ក្តៅ​ឧ​ណ្ហៗ​ពីរ​បី​វិនាទី​សិន​៕

ប្រេង​ពីរ​ប្រភេទ​ដែល​អាច​បង្កើន​ឆ្អឹងខ្ចី​បាន​

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។