​ទឹក​ក្រូចឆ្មារ​ក្តៅ​ឧ​ណ្ហៗ​ជា​ភេសជ្ជៈ​ល្អ​ចំពោះ​សុខភាព​ដូច​ម្តេចទៅ​?

​ទឹក​ក្រូចឆ្មារ​ក្តៅ​ឧ​ណ្ហៗ​ជា​ភេសជ្ជៈ​ល្អ​ចំពោះ​សុខភាព​ដូច​ម្តេចទៅ​?

​តើ​អ្នក​ចង់​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ដ៏​ត្រឹមត្រូវ​ដែរ​ទេ​? មធ្យោបាយ​ដ៏​ល្អ​នោះ​គឺ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​ការ​ញ៉ាំ​ភេសជ្ជៈ​ណា​ដែល​ផ្តល់​ភាព​ស្រស់ស្រាយ​ដល់​រាងកាយ​។ ការ​ញ៉ាំ​ទឹក​ក្រូចឆ្មារ​ក្តៅ​ឧ​ណ្ហៗ​មួយ​ពែង​នឹង​ធ្វើឱ្យ​ពេលវេលា​ពេលព្រឹក​របស់​អ្នកមាន​សុខភាព​ល្អ និង​ប្លែក​អារម្មណ៍​។

​ក្រូចឆ្មារ​គឺជា​ផ្លែឈើ​ដ៏​អស្ចារ្យ និង​ខ្លាំងក្លា​ដែល​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​បំផុត​។ វា​អាច​ប្រើ​សម្រាប់​ថែរក្សា​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​។ ក្រៅពីនេះ វា​ក៏​មាន​តួនាទី​ដ៏​សំខាន់​ក្នុងការ​ច្រោះ​ឈាម​ផង   ដែរ​។ សមាសធាតុ​សម្លាប់​បាក់តេរី​របស់​វា​អាច​ដើរតួនាទី​ដ៏​អស្ចារ្យ​សម្រាប់​សុខភាព​។ ​ដូច្នេះ​ហេតុ​អ្វី​បាន​ជា​អ្នក​គួរ​ញ៉ាំ​ទឹក​ក្រូចឆ្មារ​ក្តៅ​ឧ​ណ្ហៗ​សម្រាប់​ភេសជ្ជៈ​ពេលព្រឹក​ធ្វើ​អី​ទៅ​? ហេតុផល​នឹង​បង្ហាញ​ដូចខាងក្រោម​នេះ​។​

ជំនួយ​ដល់​ការ​ច្រោះ​ជាតិពុល​ប្រចាំថ្ងៃ​
ខណៈពេល​ដែល​ក្រូចឆ្មារ​ផ្ទុក​ជាតិ​អាស៊ី​ត វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ណាស់ ដែល​ក្រូចឆ្មារ​ក៏​ជា​ប្រភព​នៃ​អាល់​កា​ឡាំង​ដែល​អាច​ជួយ​រក្សា​តុល្យភាព pH ក្នុង​រាងកាយ​។ យោង​ទៅ​តាម​ការអះអាង​របស់​គ្រូពេទ្យ​បានឱ្យដឹងថា ទឹក​ក្រូចឆ្មារ​ក្តៅ​ឧ​ណ្ហៗ​អាច​ជួយ​ឱ្យ​ថ្លើម​ធ្វើការ និង​ច្រោះ​ជាតិពុល​ដែល​មិន​សំខាន់​ចេញពី​រាងកាយ​បាន​។

ភ្ញោ​ច​ផ្លូវ​រំលាយ​អាហារ​
ទំនាក់ទំនង​ដ៏​មាន​សុខភាព​ល្អ​មួយ​នេះ​ប្រហែល​ជា​សាមញ្ញ​មែន តែ​ល្អ​បំផុត​ក្នុង​ការភ្ញោ​ចដល់​ផ្លូវ​រំលាយ​អាហារ​។ វា​ក៏​ជួយ​ពង្រឹង​ដល់​សមត្ថភាព​បឺត​ស្រូប​ជីវជាតិ​របស់​រាងកាយ និង​ជួយ​ឱ្យ​អាហារ​រំលាយ​ចូលក្នុង​ខ្លួន​បាន​កាន់តែ​ងាយ​ដែរ​។ ក្រៅពីនេះ វា​ជួយ​ដល់​ការផលិត​រស​រំលាយ​អាហារ ជំរុញ និង​ផលិត​ទឹក​ប្រមាត់​។ វា​ពង្រឹង​ដល់​សុខភាព​ថ្លើម​តាមរយៈ​ការផលិត​ថាមពល​ទៅឱ្យ​អង់ស៊ីម​ថ្លើម​។ ការ​ញ៉ាំ​ភេសជ្ជៈ​បែប​នេះ​ក៏​ល្អ​ចំពោះ​ចលនា​ពោះវៀន​ដែរ ដូច្នេះ​វា​នឹង​បង្ការ​អាការៈ​ទល់លាមក និង​រាករូស​បាន​។

ទ្រ ទ្រង់​ដល់​ការ​សម្រក​ទម្ងន់​
ទឹក​ក្រូចឆ្មារ​មាន​សារធាតុ Pectin ដែល​ជា​ជាតិ​សរសៃ​រលាយ និង​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ទៀត​។ សារធាតុ​នេះ​ក៏​មាន​សារៈសំខាន់​ចំពោះ​សុខភាព​ពោះវៀនធំ និង​សម្លាប់​បាក់តេរី​ផងដែរ​៕

​ទឹក​ក្រូចឆ្មារ​ក្តៅ​ឧ​ណ្ហៗ​ជា​ភេសជ្ជៈ​ល្អ​ចំពោះ​សុខភាព​ដូច​ម្តេចទៅ​?

ប្រែសម្រួលដោយ ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។