​ដឹង​អត់ថា​ខ្ញី​ព្យាបាល​ការ​ក្អក និង​ផ្តាសាយ​ដូច​ម្តេចទៅ​?

​ដឹង​អត់ថា​ខ្ញី​ព្យាបាល​ការ​ក្អក និង​ផ្តាសាយ​ដូច​ម្តេចទៅ​?

​ការចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយ​នឹង​តែ​ខ្ញី​ក្តៅៗ​មិន​ត្រឹមតែ​ជួយ​ឱ្យ​អារម្មណ៍ និង​រាងកាយ​ស្រស់ស្រាយ​ទេ តែ​វា​ក៏​ជួយ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​ណាស់​ដែរ​។ បើសិន​ជា​អ្នក​មិន​ញ៉ាំ​តែ​ទេនោះ ចូរ​ព្យាយាម​ញ៉ាំ​តែ​ខ្ញី​ជំនួស​វិញ​ទៅ​។ ភេសជ្ជៈ​មួយ​នេះ​ជួយ​ដោះស្រាយ​បញ្ហា​អាឡែ​ហ្ស៊ី ក្អក និង​ផ្តាសាយ ឈឺ​បំពង់ក ជំងឺ​ហឺត និង​រលាក​ទងសួត​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញថា​តើ​ខ្ញី​អាចជួយ​ដោះស្រាយ​ការ​ក្អក និង​ផ្តាសាយ​បាន​យ៉ាងដូចម្តេច​។
 

​យន្តការ​របស់​ខ្ញី​
សមាសធាតុ​ជា​ថ្នាំ​អាឡែ​ហ្ស៊ី​របស់ខ្ញី​ដើរតួនាទីដ៏​សំខាន់​ក្នុង​ការកាត់បន្ថយ​ចំនួន​អ៊ី​ស្តា​មីន​ក្នុង​ឈាម ដែល​ជា​សារធាតុ​ភ្ញោ​ច​ឱ្យ​កើតជា​អាឡែ​ហ្ស៊ី​។ ករណីបែបនេះ វា​ក៏​អាច​នាំឱ្យ​មាន​បញ្ហា​ផ្លូវដង្ហើម​ច្រើន​ទៀត​ដូចជា ជំងឺ​ហឺត និង​រលាក​ទងសួត​។ ជាមួយគ្នានេះដែរ ខ្ញី​ត្រូវបាន​គេ​ស្គាល់​ថា អាច​ភ្ញោ​ចដ​ល់​ការបញ្ចេញ​ជាតិ​រំអិល​ខា​ប់ និង​បញ្ឈប់​ការ​កន្ត្រាក់​របស់​ផ្លូវដង្ហើម ដែលនាំឱ្យ​ក្អក និង​បញ្ហា​នៅ​ផ្លូវដង្ហើម  ផ្សេងៗ​ទៀត​។

របៀប​ប្រើ​
សម្រាប់​ការ​រលាក​បំពង់ក ជាមួយនឹង​ការ​ក្អក និង​ផ្តាសាយ ឬ​ក្អក​ជាប់​ដែល​បញ្ជាក់​ថា​មាន​ជំងឺ​ហឺត ឬ​រលាក​ទងសួត​នោះ ខាងក្រោម​នេះ​គឺជា​របៀប​ដែល​ខ្ញី​អាចជួយ​ដោះស្រាយបាន​។
​ដឹង​អត់ថា​ខ្ញី​ព្យាបាល​ការ​ក្អក និង​ផ្តាសាយ​ដូច​ម្តេចទៅ​?

តែ​ខ្ញី​
ចូរ​យក​ទឹក​មួយ​ពែ​ង ហើយ​ដាក់​ខ្ញី​ដែល​ចិញ្ច្រាំ​ម៉ត់​មួយ​ស្លា​ព្រា​បាយ​ចូល​ទៅក្នុង​ទឹក​នោះ ហើយ​ដាក់​ស្លឹក​តែ​ខ្លះ​ចូល​ផង​។ ចូរ​ដាំទឹក​នេះ​ឱ្យ​ពុះ​១០ ទៅ​១៥​នាទី​។ បន្ទាប់​មក​ទុក​វា​ឱ្យ​ត្រជាក់​ល្មម ហើយ​ញ៉ាំ​វា​តិចៗ​។

ទឹក​ខ្ញី​ក្រឡុក​
បើសិន​ជា​អ្នក​កំពុងតែ​មាន​ជំងឺ​រលាក​បំពង់ក ចូរ​ញ៉ាំ​ទឹក​ខ្ញី​មួយ​ស្លា​ព្រា​បាយ​ជាមួយ​ទឹកឃ្មុំ​នៅពេលព្រឹក​៕

ប្រែសម្រួលដោយ៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។